• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានព្រួតដៃគ្នាធ្វើប្រព្រឹត្តិកម្មសំរាមប្លាស្ទិកលើមហាសមុទ្រ

បំពុលកខ្វក់​​មហាសមុទ្រ​ដោយ​សំរាម​​ប្លាស្ទិកជា​ចម្បង​​ ចាត់ទុក​ជា​បញ្ហា​​បរិស្ថាន​ប្រឈមឈរ​លេខ​ពីរ​ លើ​ពិភព​លោក​ បន្ទាប់ពី​បម្រែ​បម្រួល​អាកាស​ធាតុ​។ ដើម្បី​ជំនះ​នឹង​បញ្ហាទាំង​​នេះ ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​ មាន​ជំហាន​ដើរ​ជាក់ស្តែង​ ដើម្បី​កាត់​បន្ថយ​សំរាម​ប្លាស្ទិក​រំសាយ​ចេញ​​​បរិស្ថាន​។​
 

Theo តាម​តួលេខ​ទិន្នន័យ​នៃ​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ​ រៀង​រាល់​ឆ្នាំ​សំរាម​ប្លាស្ទិក​​ចាក់​ចូល​មហា​សមុទ្រ​​ប្រហែល​៨​លាន​តោន គំរាម​គំហែង​ដល់​ជីវភាព​​រស់​នៅ​​នៃ​ភាវៈរស់​សមុទ្រ​ ជួន​កាល​នៅ​ជ្រាប​ចូល​ប្រព័ន្ធ​ស្បៀង​អាហារ​របស់​មនុស្ស​។ សត្វ​មាន​ជី​វិត​តូច​ដូច​ជា​អណ្តើក​សមុទ្រ​ ឬ​ប្រភេទ​ធំ​ៗ​ដូចជា​ត្រី​បាឡែន​​ បាន​ និង ​កំពុង​​ជា​សត្វ​​រងគ្រោះ​ផ្ទាល់​​នៃ​កាក់​សំណល់ប្លាស្ទិក​។ ពិសេស​ ទ្វីប​អាស៊ី​ ជា​តំបន់​បង្ក​បំពុល​កខ្វក់​បរិស្ថាន​​សមុទ្រ​​ច្រើ​នបំផុត​ ដោយសារ​​សំរាម​ប្លាស្ទិក​ ស្រូប​យក​៦០% ​នៃ​បរិមាណ​សំរាម​ប្លាស្ទិក​លើ​មហាសមុទ្រ​។ ក្នុងនោះ​ មាន​ប្រទេស​៤​ ក្នុងចំណោម​ប្រទេស​ទាំង​៥នៅ​អាស៊ី ​ស្ថិត​ក្នុង​បញ្ជី​នេះ មាន​នៅចំណុះ​អាស៊ី​អាគ្នេយ៍​។

តាម​របាយការណ៍​នៃ​អង្គការ​​គាំពារ​មហាសមុទ្រ​ និង មជ្ឈមណ្ឌល​​ McKinsey ស្តីពី​សហគ្រាស​ និង បរិស្ថាន​ ចិន ថៃ វៀតណាម​ ឥណ្ឌូនេស៊ី ហ្វីលីពីន​ កំពុង​ផ្ទុះ​ឡើងនូវ​តម្រូវការ​ស្តីពី​​ផលិតផល​​​ប្រើប្រាស់​ ប៉ុន្តែ​​នៅ​​កង្វះ​ហេដ្ឋា​រចនា​​សម្ពន្ធ​​ធ្វើ​ប្រព្រឹត្តិកម្ម​​សំរាម ​ដើម្បី​ទប់ស្កាត់​នឹង​ភាព​កើន​ឡើង ​នៃ​ប្រភេទ​ថង់​ប្លាស្ទិក​។ ជាមួយនឹង​​បណ្តោយ​ឆ្នេរ​សមុទ្រ​វែង​ ប្រភព​ធនធាន​ជាយ​​សមុទ្រ​​សម្បូរ​បែប​ រួម​ដំណើរ​​នឹង​សេវាកម្ម​ទេសចរណ៍​​អេកូឡូស៊ី​ ប្រសិន​បើ​បរិស្ថាន​សមុទ្រ​ត្រូវ​បំផ្លេច​បំផ្លាញ​ អាស៊ាន​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ហានិភ័យ​បាត់​ទៅ​ប្រភព​ចំណូល​ធំ​ មកពី​សកម្ម​ភាព​សេដ្ឋកិច្ច​សមុទ្រ​ ក្នុងពេល​ពលករ​ជាច្រើន​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថានការ​និកម្មភាព​។​



 
វាល​សំរាម​នៅ​ Manila, ប្រទេស​ហ្វីលីពីន​។ រូបថត៖ AFP/ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀតណាម​


 ត្រី​បា​​ឡែន​ ក្នុង​ក្រពះ​មាន​សំរាម​ប្លាស្ទិក​ឡើង​ដល់​៦គីឡូក្រាម​ ងាប់​អណ្តែត​​រសាត់​ចូល​ច្រាំង ​នៅតំបន់​អភិរក្ស​ Wakatobi នៅ​ខេត្ត​ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


សំរាម​រាយ​ពាសពេញ​លើ​ឆ្នេរ​សមុទ្រ ​ដែលត្រូវ​រលក​ និង ខ្យល់​កួច​ចូល​ច្រាំង​បង្ក​បំពុល​កខ្វក់​ ​ ធ្វើ​បាត់​សោភ័ណភាព​​ធម្មជាតិ​ នៅ​ឃុំ​កោះ​កាម​ប៊ិញ​ (Cam Binh) ទីក្រុង​កាម​រ៉ាញ់​ (Cam Ranh) ខេត្ត​ខាញ​ហ្វ័រ​ (Khanh Hoa)។ រូបថត៖ យឿង​ជី​ទឿង​ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

 បញ្ជាក់​អំពី​សកម្មភាពទ​ប់​ស្កាត់​​សំរាម​ប្លាស្ទិក នៅ​តំបន់​អាស៊ាន​ នាយក​មជ្ឈមណ្ឌល​​ពិពិធ​​ជីវិសាស្រ្ត​​អាស៊ាន​ Theresa Mundita S Lim ឱ្យ​ដឹង​ថា​ ប្រទេស​មួយ​ចំនួន ​បាន​ពង្រាយ​កម្មវិធី​លម្អិត​ជាង​ ដើម្បី​រក្សា​ស្អាត​បរិស្ថាន​ ក្នុងនោះ​មាន​បរិស្ថាន​សមុទ្រ​ ដោយ​វិធី​កាត់បន្ថយ​ការ​​ប្រើប្រាស់​ផលិតផល​ប្លាស្ទិក​​។

តាម​ទីភ្នាក់ងារសារព័ត៌មាន​​ Borneo Bulletin​ រដ្ឋាភិបាល​ Brunei កំពុង​ឆ្ពោះទៅកាន់​គោលបំណង​កំចាត់​ចោល​​ថង់​ប្លាស្ទិក​ ចេញពី​ផ្សារទំនើប​​ចាប់ពី​ឆ្នាំ​២០១៩ ហើយ​លើកទឹក​ចិត្ត​អ្នកប្រើប្រាស់​ថង់​ស្និទ្ធស្នាល​​នឹង​បរិស្ថាន​។ ដោយ​ឡែក​នៅ​ប្រទេសកម្ពុជា​ ផ្សារទំនើប​ធំ​ៗ​បាន​អនុវត្តបង់ប្រាក់​០.១ដូល្លាអាមេរិក​ លើ​ថង់​ប្លាស្ទិក​ដាក់​ទំនិញ​មួយ​ ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​។ ឡាវ​កំពុង​លើកទឹក​ចិត្ត​ប្រើប្រាស់​ថង់​កែច្នៃ​ឡើង​វិញ​ នៅ​តំបន់​សាធារណៈ​ ជំនួស​ឱ្យថង់​ប្លាស្ទិក​។​​

ចាប់ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ថៃ​បាន​នាំយក​​ធ្វើ​ប្រព្រឹត្តិកម្ម​សំរាម​ក្លាយ​ជា​អាទិភាព​នៃ​កម្មវិធី​របៀងវារៈ​ ជាមួយ​គោល​នយោបាយ​កាត់​បន្ថយ​ថង់​ប្លាស្ទិក​​ ដប​ប្លាស្ទិក ​នៅ​ស្ថាបន​រដ្ឋាភិបាល​ និង សហគ្រាស​។ ទន្ទឹម​នោះ​ដាក់​ចេញ​​បទ​បញ្ជា​ហាម​​ប្រើប្រាស់ប្រដាប់​ប្លាស្ទិក ​នៅ​តាម​ទីកន្លែង​ទេសចរណ៍​។ ជាមួយ​គោល​បំណង​កែច្នៃឡើងវិញ​នូវ​សំរាម​​​ប្លាស្ទិក​ ៦០%​ ​នៅ​ឆ្នាំ​២០២១ រដ្ឋាភិបាល​ថៃ​ក៏កំពុង​សង្កេត​ពិនិត្យ​​ដាក់​ពន្ធ​ចំពោះ​ថង់​ប្លាស្ទិក​។ គិត​ដោយ​ឡែក​នៅ​ថៃ​ រៀង​រាល់​ឆ្នាំ​មាន​សំរាម​ប្លាស្ទិក​ប្រហែល​២​លាន​តោន បាន​រំសាយ​​ចេញ​បរិស្ថាន​។

វៀតណាម​ជា​ប្រទេស​ប្តូរ​ផ្តាច់​ធ្វើ​ប្រព្រឹត្តិកម្ម​​សំរាម​ប្លាស្ទិក​ គ្រោះ​ថ្នាក់​លើ​មហា​សមុទ្រ​។​ ថ្មី​នេះ​ កិច្ចប្រជុំ​គណៈ​ប្រតិបត្តិការ​មជ្ឈិម​បក្ស​​លើកទី​៨ នីតិកាល​ទី​១២​ បាន​ប្រកាស​សេចក្តី​សម្រេច​ចិត្ត​​ ស្តីពី​យុទ្ធសាស្រ្ត​​អភិវឌ្ឍន៍​​​ចីរភាព​សេដ្ឋកិច្ច​​សមុទ្រ​ដល់​ឆ្នាំ​២០៣០​ ចក្ខុវិស័យ​​ដល់​ឆ្នាំ​២០៤៥ ជាមួយនឹង​​គោល​បំណង​បង្កើន​ចីរភាព​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សមុទ្រ​។​ រដ្ឋាភិបាល​​វៀតណាម​ បាន​ចាប់​ផ្តើម​កសាង​ផែន​ការ​​សកម្មភាពជាតិ​ ស្តីពី​ការ​គ្រប់​គ្រង​កាក់សំណល់​សំរាម​ លើ​មហាសមុទ្រ​ ក៏ដូចជា​ស្វែង​យល់​ដើម្បី​កសាង​គោល​នយោបាយ​ គ្រប់​គ្រង​​ទំនាក់​​ដល់​បំពុល​កខ្វក់​ប្លាស្ទិក​លើ​សមុទ្រ​។​

 


 លោក​នាយរដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) និង គណៈប្រតិភូ​ចូលរួម​​ដំណើរ​ថ្មើរ​ជើង​ អំពាវនា​វ​សហគមន៍​សកម្មភាព​ទប់ស្កាត់​សំរាម​ប្លាស្ទិក​។ រូបថត៖ ថុង​ញ៉ឹត/​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


រ​
ថយន្ត​​សម្អាត​​សំរាម​ប្លាស្ទិក ​លើ​មាត់​សមុទ្រ​ Kuta ជិត​ Denpasar កោះ​ Bali ប្រទេស​ឥណ្ឌូនេស៊ី​។ ​រូបថត៖  AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ប្រមូល​សំរាម​ប្លាស្ទិក​នៅ​លើ​ឆ្នេរសមុទ្រ​យិញ​កូវ​ (Dinh Cau) ស្រុក​ភូ​ក្វឹក​ (Phu Quoc) ខេត្ត​កៀន​យ៉ា​ង (Kien Giang)។ រូបថត៖ ឡេ​ហ្វីហាយ​/​ទីភ្នាក់ងារ​សារព័ត៌មាន​​​វៀតណាម​


ទម្រង់​រូបភាព​ត្រី​មាឌ​យក្ស​ប្រមូល​សំរាម​ប្លាស្ទិក ​នៅ​ឆ្នេរ​សមុទ្រ​ម៊ី​ខែ (My Khe) ក្រុង​​ដាណាំង​។ រូបថត៖ ត្រឹន​ឡេ​ឡឹម​​/​ទីភ្នាក់​ងារ​សារព័​ត៌មាន​វៀត​ណាម​


 យុវជន​៥០០​នាក់ ​ចេញ​ក្បូន​ដង្ហែ​ប្រមូល​សំរាម​ ធ្វើ​អនាម័យ​​បណ្តោយ​តាម​មាត់​​សមុទ្រ​​​​ដូយ​យឿង​ (Doi Duong) ទីក្រុង​ផាន​ធៀត​ (Phan Thiet) ខេត្ត​ប៊ិញ​ធ្វឹន​ (Binh Thuan)​។ រូបថត៖ ង្វៀន​ថាញ​​​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ប្រជាជន និង ​​ភ្ញៀវទេសចរ​កុះករ ​ចូលរួម​សម្អាត​សំរាម​តំបន់​សមុទ្រ​មូយ​ណែ​ (Mui Ne) ខេត្ត​ប៊ិញ​ធ្វឹន​ (Binh Thuan)។ រូបថត៖ ង្វៀន​ថាញ​/ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម


 ដឹក​ជញ្ជូន​​ម៉ាស៊ីន​សង្កត់​​សំរាម​ប្លាស្ទិក​ ទៅ​កាន់​ស្រុក​កោះ​ទ្រឿង​សា (Truong Sa)​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 បណ្តាប្រទេសផ្សេងទៀត​​​​ ក៏​ដាក់ចេញ​គោល​ដៅ​​មហិច្ឆតា​ ខាង​កាត់​បន្ថយ​សំរាម​​ប្លាស្ទិក​។ រដ្ឋាភិបាល​​ឥណ្ឌូនេស៊ី​ សន្យា​ផ្តល់​១ប៊ីលាន​ដូល្លាអាមេរិក​ក្នុង​មួយ​​ឆ្នាំ​ ដើម្បី​កាត់​បន្ថយ​៧០%​​បរិមាណសំរាម​​ប្លាស្ទិក​ លើ​សមុទ្រ​មុន​ឆ្នាំ​២០២៥​។ នៅប្រទេស​​​ហ្វីលីពីន​ ទោះបី​នៅ​មិនទាន់​មាន​បទបញ្ជា​ហាម​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទូទាំង​ប្រទេស​​ ប៉ុន្តែ​​សមត្ថកិច្ច​មូលដ្ឋាន​មួយ​ចំនួន​ ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ហ្វីលីពីន​​មួយ​ចំនួន​​ ក៏​បាន​ជំនួស​ថង់​ប្លាស្ទិក​ដោយ​ថង់​ក្រដាស​​​ ទន្ទឹមនោះ​លើកទឹក​ចិត្ត​អតិថិជន​ប្រើប្រាស់​ប្រភេទ​​ថង់​អាច​កែច្នៃប្រើប្រាស់​​ឡើងវិញ​​ ឬ​យកថង់​ដោយ​ឡែក​សម្រាប់​ដាក់​ទំនិញ​ ជំនួស​ថង់​ប្លាស្ទិក​​។ នៅ​ប្រទេស​ម៉ា​ឡេស៊ី​ ស្នើ​បទបញ្ជា​ប្រើប្រាស់​ថង់​​ប្លាស្ទិក​ ក៏​កំពុង​បាន​វាយ​តម្លៃ​៕​
 

អត្ថបទ​៖ កាសែត​រូបភាពវៀតណាម​ រូបថត៖​ AFP ទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម​

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ...

Top