• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានបន្តអនុវត្ត“រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ”

អាស៊ានតែងតែបញ្ជាក់ពីសារៈសំខាន់របស់ UNCLOS ក្នុង​តួនាទី​ជា“ រដ្ឋធ​ម្មនុញ្ញ​ស្តី​ពី​សមុទ្រនិងមហាសមុទ្រ” ដែល​ជាមូល​ដ្ឋានគ្រឹះ​សម្រាប់ការ​បង្កើ​ត​លិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងរាល់សកម្មភាពនៅលើ​​សមុទ្ររបស់ បណ្តា​ប្រទេស​។ ដោយរួម​ជា​មួយ​បណ្តាប្រទេសអាស៊ាន វៀតណាម​បាន​ខិត​ខំដាក់​បញ្ចូល​គោលការណ៍នេះទៅក្នុងឯកសារអាស៊ានដែល​សំខា​ន់បំផុ​តគឺសេ​ចក្តីប្រកា​សស្តីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត​នៅថ្ងៃទី ៤ ខែ​វិច្ឆិកាឆ្នាំ២០០២ (DOC) ក៏​ដដូចជាសេចក្តីថ្លែងការណ៍ ៦ ប្រការ របស់​អាស៊ាន​ នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១២ ស្តីពីសមុទ្រខាងកើត។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ ត្រូវបានគេចាត់ទុកថាជា“ រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ” ដែលជាមូលដ្ឋានច្បាប់សម្រាប់រាល់សកម្មភាពប្រើប្រាស់និងកិច្ចសហប្រតិបត្តិការស្តីពីសមុទ្រនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ រហូតមកដល់បច្ចុប្បន្ន អនុសញ្ញានេះមានប្រទេសជាសមាជិកចំនួន ១៦៨ ហើយការកំណត់ភាគច្រើននៃអនុសញ្ញានេះបានក្លាយជាទំនៀមទម្លាប់អន្តរជាតិ។ ដូច្នេះហើយ អនុសញ្ញានេះត្រូវបានគេចាត់ទុកថាជាឯកសារច្បាប់អន្តរជាតិសំខាន់ទី ២ បន្ទាប់ពីធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងរយៈពេលក្រោយឆ្នាំ ១៩៤៥ ។

នៅក្នុងវេទិកាសមុទ្រអាស៊ាន (AMF) លើកទី ៩ និងវេទិកាសមុទ្រអាស៊ានបើកទូលាយ(EAMF) លើកទី ៧ ឯកសារសហប្រតិបត្តិការសមុទ្រជាច្រើនត្រូវបានផ្តល់អនុម័តដោយបណ្តាប្រទេសអាស៊ាន ដូចជា៖ សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ អាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងកាកសំណល់លើសមុទ្រនិងក្របខ័ណ្ឌនៃសកម្មភាពដោះស្រាយបញ្ហាកាកសំណល់គំនិតផ្តួចផ្តើមដើម្បីបង្កើតបណ្តាញអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ការនេសាទមិនរាយការណ៍ និងការនេសាទមិនតាមលការកំណត់ (IUU) ស្នើការស្រាវជ្រាវលើគោលនយោបាយស្តីពីការនេសាទរួមរបស់អាស៊ាន គោលការណ៍ណែនាំស្តីពីអន្តរកម្មនៅលើសមុទ្រដែលត្រូវបានផ្តល់អនុម័តដោយរដ្ឋមន្រ្តីការពារជាតិអាស៊ាន។ លើសពីនេះបណ្តាប្រទេសអាស៊ានក៏បានធ្វើសកម្មភាពជាច្រើនដើម្បីកសាងការជឿទុកចិត្ត ផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសមត្ថភាពសម្រាប់បណ្តាប្រទេសក្នុងការអនុវត្តច្បាប់នានានៅលើសមុទ្រផងដែរ។

 


បង្គោលភ្លើងហ្វារនៅលើកោះ ដាតី B (Da Tay B) នៃស្រុកកោះ  ទ្រឿងសា (Truong Sa) (ខេត្ត ខាញហ័រ (Khanh Hoa)) ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


រាត្រីនៅអណ្តូងរ៉ែ បាចហូ (Bach Ho) ។  រូបថត៖ ត្រឹនមិញសើន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កោះ សើនកា (Son Ca) នៃស្រុកកោះ ទ្រឿងសា (Truong Sa) ខេត្ត ខាញហ័រ (Khanh Hoa)។ 
រូបថតៈហ៊ុយហុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



វត្តទ្រឿងសា (Truong Sa) នៅលើកោះ ទ្រឿងសា (Truong Sa) ធំនៃស្រុកកោះ ទ្រឿងសា (Truong Sa) (ខេត្ត ខាញហ័រ (Khanh Hoa)) ។
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ទូក នាវា ចូលចត់នៅកំពង់ផែ អាន​ថើយ ( An Thoi) ស្រុកកោះ ភូក្វឹក (Phu Quoc) (ខេត្ត គៀនយ៉ាង (Kien Giang))។
រូបថត៖ង៉ុកហា / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្រុមនាវានេសាទរបស់អ្នកនេសាទនៃខេត្តប៊ិញឌីញ (Binh Dinh) បានចូលចត់នៅកំពង់ផែគ្វីញើន (Qui Nhon)។
រូបថតៈ វូស៊ីញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅខែកុម្ភៈ ឆ្នាំ២០២០ នាវា SAR ៤១២ របស់មជ្ឈមណ្ឌលស្វែងរកនិងជួយសង្គ្រោះនៅលើសមុទ្រនៃប្រទេសវៀតណាម បានបញ្ជូននាវិក ៧ នាក់ និងទូកនេសាទ QB ៩៨៥៣២ TS ត្រូវរងគ្រោះនៅលើសមុទ្រចូលតំបន់ដីគោកនៃទីក្រុង ដាណាំង (Da Nang) វិញ ដោយសុវត្ថិភាព។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប៉ូលិសការពារសមុទ្រនៃក្រុមលេខ ៤០២ (បញ្ជាការដ្ឋានតំបន់ទី៤ ប៉ូលិសការពារសមុទ្រ ៤) ត្រួតពិនិត្យនិងដកហូតភស្តុតាងចំពោះនាវាដឹកប្រេងខុសច្បាប់ដែលត្រូវបានចាប់ខ្លួននៅសមុទ្រភាគនិរតី។ រូបថតៈហ៊ុញថេ អាន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ការអភិវឌ្ឍថាមពលពីខ្យល់នៅស្រុកកោះ ទ្រឿងសា (Truong Sa) (ខេត្តខាញហ័រ (Khanh Hoa)) ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ការសម្អាតកាកសំណល់ប្លាស្ទិក នៅសមុទ្រ ដាណាំង (Da Nang) ។
រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ង្វៀន គ្វឹកយុង ( Nguyen Quoc Dung) បានមានប្រសាសន៍ថាក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលការណ៍និងគោលដៅនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអនុវត្តអនុសញ្ញានេះនៅលើសមុទ្រខាងកើត។  ក្នុងស្មារតីនៃការគោរពច្បាប់ វៀតណាមដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

អនុវត្តតាមគោលនយោបាយនេះ វៀតណាមបានចរចានិងចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិស្តីពីការកំណត់ដែនសមុទ្រជាមួយប្រទេសជិតខាងដូចជា ថៃ ចិន និងឥណ្ឌូនេស៊ី។ បច្ចុប្បន្ននេះវៀតណាមក៏កំពុងជំរុញការចរចា ដើម្បីកំណត់ព្រំដែនតំបន់នៅខាងក្រៅឈុងសមុទ្រ Bac Bo ជាមួយប្រទេសចិន ហើយកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខជាមួយឥណ្ឌូនេស៊ីនិងកំណត់ព្រំដែនសមុទ្រជាមួយប្រទេសជិតខាងផ្សេងៗទៀត។

វៀតណាមក៏ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅលើសមុទ្រ ដោយមានទម្រង់សហប្រតិបត្តិការជាច្រើន និងខ្លឹមសារកាន់តែស៊ីជម្រៅ ដើម្បីឆ្លៀតយកសក្តានុពលនៃសមុទ្រក៏ដូចជា ដោះស្រាយរាល់បញ្ហាប្រឈមដែលបានកើតឡើង ដើម្បីបង្កើតបរិយាកាសសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

ក្នុងវិស័យសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍រួម វៀតណាមតែងតែត្រៀមខ្លួនពិភាក្សាជាមួយប្រទេសនានា ដោយឈរលើមូលដ្ឋាន​បទប្បញ្ញត្តិ​នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ១៩៨២ និងលក្ខណៈវិនិច្ឆ័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ១៤ ស្ដីពី ការអភិរក្សនិងការប្រើប្រាស់សមុទ្រនិងធនធានសមុទ្រ ប្រកបដោយនិរន្តរភាព ក្រោមរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ។ ជាមួយនឹងគោលនយោបាយនេះ វៀតណាមកំពុងរក្សាកិច្ចសហប្រតិបត្តិការនិងយន្តការអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសជាប់មាត់សមុទ្រខាងកើតដូចជា កិច្ចសហប្រតិបត្តិការស្តីពីធនធានរ៉ែនៅលើតំបន់ខ្ពង់រាបបាតសមុទ្រដែលត្រួតលើគ្នាជាមួយម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការនេសាទនិងប្រេងឧស្ម័ននៅឈូងសមុទ្រ បាកបូ (Bac Bo) ជាមួយចិន ./.

 

ប្រទេសវៀតណាមបានបំពេញបន្ថែមលើប្រព័ន្ធច្បាប់ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់សមុទ្រស្របតាម UNCLOS ។ ក្នុងនោះច្បាប់សំខាន់បំផុតគឺច្បាប់សមុទ្រវៀតណាមឆ្នាំ២០១២ ជាមូលដ្ឋានច្បាប់សំខាន់សម្រាប់វៀតណាមអនុវត្តការគ្រប់គ្រងការពារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងកោះ។

អត្ថបទ៖កាសែតរូបភាពវៀតណាមសរុប
រូបថត៖ កាសែតរូបភាពវៀតណាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ...

Top