• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព


 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ MA)

សិក្ខាសាលា ​​​នេះគឺសំដៅបំភ្លឺច្បាស់នូវការសាកល្ប​ង និងឱកាសសហប្រតិបតិ្តការនៅ​អាស៊ីបូ​ព៌ា ក៏ដូច​ជាស្វែងរក​ដំណោះស្រាយប​ង្កើនការតភ្ជាប់រវាងវៀតណាម ​និងកូរ៉េខាងត្បូង ដើម្បី​ពង្រីក​ឲ្យបាន​ល្អថែម​ទៀត​នូវតួនាទី​របស់ប្រទេស​ទាំងពីរ ក្នុងដំណើរការធ្វើសមាហ​រណកម្មនៅតំបន់អាស៊ីបូព៌ា។​
 
នាថ្ងៃទី១៥ ខែមីនា ឆ្នាំ​២​០១៨ នៅទីក្រុងហាណូយ សាលាបណ្ឌិត​សភាវិទ្យាសាស្ត្រសង្គម​ វៀត​ណាម បានសហការ​ជាមួយវិទ្យាស្ថាន​ស្រាវជ្រាវអាស៊ីអា​គ្នេយ៍ កូរ៉េខាងត្បូង (K​ISEAS) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្ត​រជាតិ ក្រោម​ប្រធាន​បទ “កិច្ចសហ ប្រតិបតិ្តការ​នៅតំបន់អាស៊ីបូព៌ានិងតួនាទីរ​បស់វៀត​ណាម និងកូរ៉េខាងត្បូង”។​ សិក្ខាសាលា​នេះគឺសំដៅបំភ្លឺច្បាស់នូវការសា​កល្បងនិងឱកាស​សហប្រតិបតិ្តការនៅអា​ស៊ីបូព៌ា ក៏ដូច​ជាស្វែង​រកដំណោះស្រាយ​បង្កើនការតភ្ជាប់រវាង​វៀតណាម និងកូរ៉េខាងត្បូង​ ដើម្បី​ពង្រីក​ឲ្យបានល្អ​ថែមទៀត​នូវតួនាទី​របស់ប្រទេស​ទាំង​ពីរ ក្នុងដំណើរការធ្វើសមាហរ​ណកម្មនៅតំបន់​អាស៊ីបូព៌ា​។
 
ថ្លែងមតិក្នុងសិក្ខាសាលានេះ​ ប្រធានសាលាបណ្ឌិតសភាវិទ្យាសា​ស្ត្រសង្គម វៀតណាមលោក ​Nguyen Quang Thuan ឲ្យដឹងថា​ វៀតណាមនិងកូរ៉េខា​ងត្បូង សុទ្ធតែរង​ផលប៉ះពាល់យ៉ាង​ខ្លាំងក្លាដោយ​បម្រែបម្រួល​នៅតំបន់​អាស៊ីបូព៌ា​ ហើយ ​ថែមទាំងប្រឈមមុខនឹងឱកាសនិ​ងការសាកល្បងផងដែរ។​ ក្នុងកាលៈ​ទេសៈនោះ​ប្រទេសទាំង​ពីរគួរតែ​ក្ដាប់ជាប់​ឱកាស ស្វែងរកដំណោះស្រាយសំដៅពង្រី​កតួនាទី ក្នុងកិច្ចសហប្រតិបតិ្តការតំ​បន់ ពិសេស​គឺបង្កើន​ទំនាក់ទំនង​ទ្វេភាគី ឆ្ពោះទៅរកសន្តិភាពនិងវិ​បុលភាព​រួម៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top