• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងចិនធ្វើសមយុទ្ធរួមនៅសមុទ្រខាងកើតជាលើកដំបូង


 នាវាពិឃាតមីស៊ីលរបស់ចិន។ រូបថត: thedefensepost.com

 នាថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៨ ការធ្វើសមយុទ្ធរួមជាលើកដំបូង រវាងកងទ័ពជើងទឹកនៃប្រទេសចំនួន ១០ ជាសមាជិក​សមាគមប្រជា​ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន នៅសមុទ្រខា​ងកើត​ បាន​ប្រព្រឹត្តិ​ទៅនៅ​លើ​លំហ​សមុទ្រ​នៃទីក្រុង Zhan Jiang ខេត្ត Guang Dong ភាគខា​ងត្បូង​ប្រទេសចិន។ 
 
ថ្លែងនៅក្នុង​ពិធីបើក មេបញ្ជាការកងទ័ពជើងទឹកសិង្ហបុរី ឧត្តមនារី Lew Chuen Hong បានសង្កត់​ធ្ងន់​ជាពិសេស​លើតួនាទីដ៏សំខាន់ នៃសមុទ្រខាងកើត ចំពោះតំបន់​ ព្រមទាំងអះអាងថា ​ស្ថិរភាព ​និង សន្តិសុខ​នៅលើសមុទ្រខាងកើតទាំងមូ​ល គឺជាមូលដ្ឋាន​តែមួយ​គត់​ដែល​អាច​ធានានូវ​ភាព​សម្បូរ​រុងរឿង​សម្រាប់​តំបន់​ទាំង​មូល​។ តាមលោកថា ប្រការសំខាន់​គឺគប្បីមានក្រុមប្រតិបត្តិរួ​ម ហើយ​បណ្តាប្រទេស​ក្នុង​តំបន់​គប្បី​យល់​ដឹង​ ដើម្បីធានាស្ថិរភាព ក៏​ដូចជា ចែករំលែកផលប្រ​យោជ​ន៍​រួមពី " លំហរួម"។​ ជាក់ស្ដែងគឺ អ​នុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និង ក្រុមប្រតិបត្តិស្តី​ពីការបញ្ជៀស​ ប៉ះទង្គិច​លើស​មុទ្រ (CUES) ដែលអាស៊ាន ​និងបណ្ដាប្រទេសមហាអំណា​ចនៅក្នុ​ងតំបន់បានឯកភាពគ្នាកា​លពីឆ្នាំ​ទៅមិ​ញ។
 
មុននេះ​ នៅក្នុងជំនួបជាមួយប្រធានគណប្រតិភូអាស៊ាន នាថ្ងៃទី ២១ ខែតុលានោះ រដ្ឋមន្ត្រីការ​ពារ​ប្រទេ​ស​ចិន​ លោក Wei Feng He បានវាយតម្លៃថាការធ្វើសមយុទ្ធនេះបានគូសសញ្ញានូវជំហានវិវឌ្ឍន៍ដ៏សំខាន់ក្នុង ប្រវត្តិ​សាស្ត្រ​ទំនាក់ទំនងរវាងអាស៊ាននិងចិន ហើយបង្ហាញនូវទំនុកទុ​កចិត្ត និងពង្រឹងការ​ប្តេជ្ញាចិត្ត​របស់​ភាគី​ទាំង​ពីរ​ក្នុងការរក្សាសន្តិភាព និ​ងស្ថិរភាពនៅក្នុងតំបន់៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top