• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា

ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែកញ្ញា នៅទីក្រុងបាងកក នៃប្រទេសថៃ (JCM) បានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់រួមគ្នាសំដៅត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ASEAN, SOM ASEAN+3, SOM កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS), កិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាអាស៊ានលើកទី ៨ ស្តីពីការដែលទីម័រខាងកើតដាក់ពាក្យស្នើសុំចូលជាសមាជិកអាស៊ាន។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានអាស៊ាន SOM នៃវៀតណាមបាន​ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំទាំងនេះ។
 

ប្រតិភូចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ថតរូបរួមគ្នា (រូបថត៖ BNG)

នៅក្នុងកិច្ចប្រជុំអាស៊ាន SOM ប្រទេសថៃក្នុងនាមប្រធានប្តូរវេនអាស៊ាន និងលេខាធិការដ្ឋានអាស៊ានបានធ្វើបច្ចុប្បន្នភាពនូវស្ថានភាពនៃការអនុវត្តគំនិតផ្តួចផ្តើមតាមខ្លឹមសារ និងការផ្តល់អាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០១៩ ។ ព្រម​ទាំងពិភាក្សាលើ​ស្ថានភាពនៃការកសាងសហគមន៍អាស៊ាន និងជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូទាំងឡាយ។

ថ្លែងនៅកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានបូក ៣ (ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង) និងបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)  លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសថៃក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញអាទិភាពទាំងឡាយរបស់អាស៊ាននៅឆ្នាំ២០១៩ ហើយ​លោក​បាន​បញ្ជាក់ថាក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ ២០២០ វៀតណាមនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវអាទិភាពទាំងឡាយរបស់អាស៊ាន។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានលើកឡើងនូវសំណើ និងការតំរង់ទិសជាអាទិភាពរបស់វៀតណាមនៅឆ្នាំ ២០២០ សំដៅជម្រុញទំនាក់ទំនងសេដ្ឋកិច្ច លើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ បង្កើនការយល់ដឹងអំពីសហគមន៍ និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top