• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយដើម្បីធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM-54) និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី ២ ខែសីហាឆ្នាំ ២០២១ បានប្រព្រឹត្តទៅកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោ បាយ-សន្តិសុខអាស៊ានលើកទី ២៣។ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN)
 
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ចូលរួមកិច្ចប្រជុំសហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) លើកទី ២៣ តាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)
 

ថ្លែងនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទពិភពលោកនិងតំបន់កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការផ្ទុះឡើងនៃជំងឺរាត ត្បាត កូវីដ -១៩ ហើយជាងពេលណាៗទាំងអស់ អាស៊ានត្រូវការបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ធានាឱ្យបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព។ នេះគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឹរាតត្បាត ជំរុញការស្តារឡើងវិញនិងរក្សាកំណើននៅក្នុងតំបន់។

នៅចំពោះមុខនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រកើនឡើង ក្នុងចំណោមប្រទេសមហាអំណាច អាស៊ានត្រូវការវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយ ក្នុងទំនាក់ទំនងជាមួយដៃគូបច្ចុប្បន្ន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពលថ្មី។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីដំណើរការនិងបែបបទធ្វើសកម្មភាពរបស់បណ្តាយន្តការដែលដឹកនាំដោយអាស៊ានក្នុងគោលបំណង បន្តរក្សាគោលដៅ គុណតម្លៃនិងតួនាទីរបស់យន្តការទាំងនេះ ក៏ដូចជាជំរុញការចូលរួមរបស់បណ្តាដៃគូក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top