• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានឆ្ពោះទៅការធានាសុខុមាលភាពសង្គមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញថ្លែងនៅសន្និសីទ (រូបថត៖ laodongxahoi)

នាថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុង Nha Trang ភាគកណ្ដាលនៃប្រទេសវៀតណាម បាន បើក​សន្និ​សីទ​គណៈ​ប្រតិបត្តិស​មាគមន៍សុខុមាលភាពសង្គមអាស៊ាន (A​SSA) លើកទី៣៥ ក្រោមប្រធានបទ ​“ឱកាស​និង​ការ​សាក​ល្បងនៃប្រព័ន្ធសុខុមាលភា​ព សង្គមអាស៊ានក្នុងបរិបទនៃ​បដិវត្តន៍ឧស្សាហកម្មលើ​កទី​៤និង​ការ​ធ្វើ​ដំណើរ​ដោយ​សេរីភាព​របស់​ពលករ”។​
 
សន្និសីទ​នេះមានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Duc Dam តំណាង​នៃអង្គការ​សុខុ​មាល​​ភាពសង្គមចំនួន​២០ មកពីប្រទេសអាស៊ីអាគ្នេ​យ៍ទាំង១០ និង​ថ្នាក់​ដឹក​នាំនៃសមាគមន៍​សុខុមាលភាព​ សង្គមអន្តរជាតិ (​ISSA) អង្គការពលករអន្ត​រជាតិ (ILO) និងធនាគារពិ​ភព​លោក (WB) ផង​ដែរ​។
 
សន្និសីទ​នេះប្រព្រឹត្តទៅក្នុងបរិបទ​ដែលប្រព័ន្ធ​សុខុមាលភាព​សង្គមអាស៊ាន​កំពុងឈាន​ចូលដំណាក់​កាល​អភិវឌ្ឍថ្មី​មួយ ក្រោមការជះឥទ្ធិពល​នៃបដិវត្តន៍ ឧស្សាហកម្មលើកទី​៤ និង​ការធ្វើ​ដំណើរ​ដោយ​សេរីភាព​របស់​ពល​ករ​ក្នុងតំបន់។ ប្រការនេះ​ទាមទារឲ្យ ASSA ត្រូវមានរបៀបទាក់ទងដោយច្នៃប្រឌិត ​និងចក្ខុវិស័យ ​ក្នុង​រយៈ​ពេលយូ​រអង្វែង សំដៅពង្រីកនូវឧត្តមភាព​អំពីបទពិសោធន៍និងបច្ចេក វិទ្យារបស់អង្គកា​រសមាជិកនានា ព្រមទាំ​ងបង្កើត​ការតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធ​ ភាពរបស់សមាគមន៍ទាំ​ងមូល ដើម្បី​បុព្វហេតុ​ធានា​សុខុមាល​ភាពសង្គម​ដោយ ចីរភាពសម្រាប់ប្រជាពលរដ្ឋអាស៊ានគ្រ​ប់រូប​។
 
តាង​​នាមរដ្ឋាភិបាលវៀតណាមថ្លែងនៅក្នុងសន្និ​សីទ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc D​am បាន​មាន​ប្រសាសន៍​ថា​៖ “ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះប្រធានបទ​នៃសន្និសីទឆ្នាំនេះ។ មុននេះ ប៉ុ​ន្មានថ្ងៃបាន​ប្រព្រឹត្ត​ទៅនូវសន្និសីទ​ WEF ASEAN 2018 ក្រោមប្រធានបទស្ដីពី​ បដិវត្តន៍ឧស្សាហកម្ម៤​.០ផង​​ដែរ​។ នៅក្នុង​ព្រឹត្តិការណ៍​នោះ ថ្នាក់ដឹកនាំនិង តំ​ណាងមកពី​ប្រទេស​ជាច្រើន​បាន​ផ្ដោតការ​ពិភាក្សា​ទៅលើរាល់​ឱកាស​និង​ការសាកល្បង​ដែលបដិវត្តន៍​នេះនាំមក​ជូន។ តាមរយៈនោះ​ បានដាក់ចេញនូវដំណោះ​ ស្រាយនោះ​គឺធ្វើយ៉ាង​ម៉េចដើម្បី​ប្រទេសទាំង​អស់សុទ្ធតែមាន​ឱកាសអភិវឌ្ឍ​ ហើយពិសេសគឺមិ​ន រំលង​គោល​ដៅ​យក​មនុស្ស​ជាស្នូល​នៃការ​អភិវឌ្ឍ​នោះឡើយ”​។
 
ចំណែក​ឯ លោក Suradej Waleeittikul អគ្គលេខាធិការសមាគមន៍សុខុ មាលភាពសង្គមថៃ និងជាប្រធាន ASSA បានសម្ដែងជំនឿជាក់ថា៖        “ដោយមានស្មារតីសហប្រតិបតិ្តការនិង​កិច្ចខិតខំប្រឹង​ប្រែងរួម​របស់​សមាជិក​ទាំង​អស់ យើងខ្ញុំកំពុងខិតខំជំរុញការធានាសុខុមាលភាពសង្គម។ យើងត្រូវការ មានយុទ្ធសាស្ត្រ​ថ្មិដើម្បី​បន្សាំទៅនឹង​សភាពការណ៍ថ្មី។ ដើម្បីកែសម្រួលដល់បែប បទរដ្ឋបាលក៏ដូចជាបង្កើតឡើង​នូវតម្លាភាព យើង​ត្រូវកសាង​ក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីអាចបំពេញបន្ថែម​ ធ្វើបច្ចុប្បន្ន​កម្មឲ្យបាន​សម​ស្រប​ទៅនឹង​សភាព​ការណ៍​​ថ្មី។ ខ្ញុំជឿជាក់ថាយើងអាចជំរុញដំណើរការបដិវត្តន៍ឧស្សាហកម្ម៤.០ដើម្បីធានា សុខុមាល​ភាព​សង្គម​ តាមរយៈការចែករំលែកជាមួយគ្នាអំពីចំណេះដឹងនិង បទពិសោធន៍ ដើម្បី សហគមន៍​អាស៊ានមួយ​ដែលមាន​ការអភិវឌ្ឍ​ដោយ​ចីរភាព​”៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top