• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានចាត់វិធានការប្រឆាំងនឹងការបំពុលផ្សែងអ័ព្ទ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីបរិស្ថាន (AMME ១៥) និងសន្និសីទអាស៊ានលើកទី ១៥ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងព្រំដែនដែលបានធ្វើឡើងនៅក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពនឹងសមិទ្ធិផល និងវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការ និងការការពារបរិស្ថាន។ជាពិសេសគឺអាទិភាព និងគំនិតផ្តួចផ្តើមដែលបានអនុវត្តន៍ ដើម្បីធានានិរន្តរភាពបរិស្ថានជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការបរិស្ថានក្នុងតំបន់នោះ ។

បណ្តារដ្ឋមន្រ្តីបានសម្តែងការព្រួយបារម្ភអំពីភាពធ្ងន់ធ្ងរនិងការរាលដាលនៃផ្សែងអ័ព្ទ នៅពេលថ្មីៗនេះបានប៉ះពាល់ដល់បណ្តាប្រទេសអាស៊ានជាច្រើន។ ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សេងអ័ព្ទឆ្លងព្រំដែន (AATHP) និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីសម្រេចបានគោលដៅរបស់អាស៊ាន គ្មានផ្សែងអ័ព្ទ នាឆ្នាំ២០២០។ បណ្តារដ្ឋមន្រ្តីបានជួបជុំជាមួយដៃគូមកពីប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ដើម្បីពិនិត្យមើល សកម្មភាព នា បច្ចុប្បន្ន និងពិភាក្សាទិសដៅនូវកិច្ចសហប្រតិបត្តិការ នាពេលអនាគត ។

បណ្តារដ្ឋមន្រ្តីក៏បានយល់ព្រមនូវការអនុម័តសេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ។ នេះនឹងជាសារដ៏សំខាន់របស់អាស៊ានដល់សហគមន៍អន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ វិធីការដែលអាស៊ាននឹងរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាមានលក្ខណៈសកល បង្កើតក្រុមការងារមួយស្តីពីកាត់បន្ថយឧស្ម័ន carbon ក្នុងតំបន់។ សេចក្តីថ្លែងការណ៍នេះនឹងត្រូវបានជម្រាបជូនក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៥ (UNFCCC COP 25) ដែលនឹងប្រព្រឹត្តទៅ នាខែធ្នូ នៅប្រទេសឈីលី។


កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី ១៥ (AMME ១៥) និងកិច្ចប្រជុំអាស៊ានលើកទី ១៥ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងព្រំដែន បានបើកជាផ្លូវការ នៅក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចចិត្តនូវតំបន់អាស៊ានរួមគ្នាប្រឆាំងនឹងការបំពុលផ្សែងអ័ព្ទ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន



លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (ឆ្វេង) បានចុះត្រួតពិនិត្យទីតាំងភ្លើងឆេះព្រៃ នៅខាងត្បូងនៃកោះ Sumatra
នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០១៩ ។ រូបថត៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



បុគ្គលិកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅទន្លេ Kampar នៃប្រទេសឥណ្ឌូនេស៊ីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០១៩ ។
រូបថតៈ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ផ្សែងអ័ព្ទគួចពីភ្នំភ្លើង Merapi ដែលបានឃើញពីតំបន់ Karanganyar កណ្តាល Java នៃប្រទេស ឥណ្ឌូនេស៊ី នាថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៨ ។
រូបថត៖ AFP /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម



រថយន្តជាច្រើនក្នុងអំឡុងពេលម៉ោងមមាញឹកបណ្តាលឱ្យមានការបំពុលធូលី នៅរដ្ឋធានីហាណូយ។
រូបថត៖ ក្វាងគឿត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ប្រជាជនរស់នៅរដ្ឋធានីហាណូយពាក់ម៉ាសប្រឆាំងធូលី នៅពេលធ្វើដំណើរ។
រូបថត៖យ៉ាញឡាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



កុមារមានជំងឺពិបាកដកដង្ហើម ដោយសារផលប៉ះពាល់ពីការឆេះព្រៃដែលត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលសុខាភិបាល នៅខេត្ត Riau នៃ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៩ ។ រូបថត៖ THX /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផ្សែងអ័ព្ទពីភ្លើងឆេះព្រៃ នៅប្រទេសឥណ្ឌូនេស៊ី ដែលគួចនិង គ្របដណ្តប់រដ្ឋធានី Kuala Lumpur នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៩ ។
រូបថត៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ឧទ្ធម្ភាគចក្របានទម្លាក់គ្រាប់បែកធ្វើពីទឹក ដើម្បីពន្លត់ភ្លើងឆេះព្រៃ នៅស្រុក Ogan Ilir ភាគខាងត្បូង Sumatra នៃប្រទេសឥណ្ឌូនេស៊ី។
រូបថត៖ AFP  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

នៅឆ្នាំ ២០១៩ វៀតណាមគឺជាប្រទេសសកម្មរបស់អាស៊ានក្នុងការដោះស្រាយផ្សែងអ័ព្ទនិងធូលី។ លោករដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានត្រឹន ហុងហា (Tran Hong Ha) បានមានប្រសាសន៍ថា៖ ប្រទេសវៀតណាមមានផែនការសកម្មភាពថ្នាក់ជាតិស្តីពីការគ្រប់គ្រងគុណភាពអាកាសធាតុ រហូតដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០២៥ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី មានគោលបំណងជាក់លាក់៖ ការគ្រប់គ្រងបានល្អនូវប្រភពឧស្ម័នបញ្ចេញចោល ធ្វើប្រព្រឹត្តិកម្មនឹងឧស្ម័នបញ្ចេញចោលពីវិស័យឧស្សាហកម្ម ថាមពលធំ ការដឹកជញ្ចូន ...

ប្រទេសវៀតណាមកំពុងអនុវត្តវិធានការ ដើម្បីកាត់បន្ថយការបំពុលបំណែកធូលីតូចដែលមានទំហំ PM10 និង PM2.5 ដែលមកពីឧស្ម័នបញ្ចេញចោលពីវិស័យឧស្សាហកម្ម  ថាមពលគមនាគមន៍និងសាងសង់ ជាពិសេសនៅទីក្រុងធំ …ៗ/.

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ...

Top