• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានគាំទ្រគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត


 ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែតុលា

 

នៅ​ក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធាន​ខុទ្ធកា​ល័យ​រដ្ឋាភិបាល លោក Mai Tien Dung បានជម្រាបជូននូវលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដែល​ប្រារព្ធ​នៅទីក្រុងបាង​កក ប្រទេសថៃ។
 
យោងតាមលោករដ្ឋមន្ត្រី នេះគឺជាកិច្ចប្រជុំមានសារសំខាន់ ​ចំពោះអាស៊ាន​និយាយ​រួម​និង​វៀត​ណាម​និយាយ​ដោយ​ឡែក​។ លោក Mai Tien Dung​ អញ្ជើញមានប្រសាសន៍ថា​៖ “កិច្ចប្រជុំ​កំពូល​អាស៊ាន​បានបញ្ចប់​ដោយ​ជោគ​ជ័យ​ ដែលនាំមកនូវប្រសិទ្ធភាពនិងកិត្យានុភាពសម្រាប់ទាំងអាស៊ាននិងវៀតណាម។ នេះជាជ័យជំនះការទូត ជា​ពិសេស មានប្រទេសជាច្រើនបានគាំទ្រគោលជំហរសុចរិតរបស់វៀតណាម ចំពោះបញ្ហាសមុទ្រខាងកើត។ នៅ​ក្នុង​បណ្តាព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅក្នុងកិច្ចប្រជុំ ជាពិសេសគឺជំនួបជាមួយភាគីចិននោះ  ភាគីវៀត​ណាម​បាន​បញ្ជាក់​យ៉ាងច្បាស់នូវទស្សនៈរបស់ខ្លួន ពោលគឺ វៀតណាមមានការប្តេជ្ញា ការពារយ៉ាងខ្ជាប់​ខ្ជូននូវ​អធិបតេយ្យ​​ភាពទឹកដីនិងសមុទ្ររួមទាំងកោះរបស់ខ្លួនតាមច្បាប់អន្តរជាតិ។ លើសពីនេះទៅទៀត វៀត ណាមប្តេជ្ញា​ក្នុងការការពារច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត”។
 
ទាក់ទងនឹង​បញ្ហាសមុទ្រខាងកើតផងដែរ ចំពោះមុខការដែលផែនទីមានរូបអណ្តាត គោរបស់ចិន មានវត្ត​មាន​នៅក្នុងផលិតផលនាំចូលមួយចំនួន ដូចជា ភាពយន្ត សម្ភារៈសិក្សានិង​គ្រឿង​បន្លាស់​រថយន្ត​នៅវៀត​ណាម​នោះ ក្នុងសន្និសីទកាសែតនេះ ថ្នាក់ដឹកនាំនៃក្រសួងនិងស្ថាប័នមួយចំនួន បានអោយដឹងថា នឹងបញ្ជា​ណែនាំ​អោយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារ ការបោះពុម្ពផ្សាយ ការផ្តល់អាជ្ញាប័ណ្ណ​ក៏ដូចជា​មាន​ឧបករណ៍​ទំនើបៗ បន្ថែមទៀតដើម្បីបម្រើការត្រួតពិនិត្យជាដើម។ ក្រៅពីនោះ  គឺណែនាំឱ្យប្រជាជន​កុំប្រើ​ផលិតផល​នាំចូលពីបរទេស ដែលបំពានច្បាប់ របស់វៀតណាម។
 
ទាក់ទងនឹង​ពលករវៀតណាមដែលចេញទៅធ្វើការនៅក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រ សួងការងារ យុទ្ធជនពិការ​និង​សង្គម​កិច្ច លោក Dao Ngoc Dung បានបញ្ជាក់​ថាប្រភេទ​បទ​ឧក្រិដ្ឋ​នៃ​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ធ្វើចំណាក​ស្រុកខុសច្បាប់គឺខុសពីការរៀបចំពលកម្មទៅធ្វើការនៅបរទេស។ ការរៀប​ចំពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ ត្រូវអនុវត្តតាមច្បាប់ស្តីពីជនជាតិវៀតណាមដែលទៅធ្វើការនៅក្រៅប្រទេស តាមកិច្ចសន្យា។ លោក​រដ្ឋ​មន្រ្តីបា​នផ្តល់អនុសាសន៍ថា អ្នកដែលមានគម្រោងទៅធ្វើការនៅក្រៅប្រទេសគួរ​តែដើរ​តាម​ផ្លូវ​ច្បាប់​អោយ​បាន​ត្រឹម​ត្រូវ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top