• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អាស៊ាន-សហភាពអឺរុប ខិត​ខំ​ឆ្ពោះ​ទៅ​រក​ដៃគូ​យុទ្ធសាស្រ្ត

ក្នុង​សន្និសីទ​រដ្ឋ​មន្រ្តីការ​បរទេស អាស៊ា-​សហភាព​អឺរុប​លើកទី​២១ (AEMM-21) ទើប​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​បាងកក (ថៃ) នៅ​ថ្ងៃទី១៤ ខែ​តុលា​កន្លង​ហើយ ភាគីទាំ​ង​ពីរ​សុទ្ធ​តែប​ញ្ជាក់​ពី​សារ​សំ​ខាន់​នៃ​ការ​​ទំនាក់​​ទំនង​ រវាង​អាស៊ាន​-សហភាព​អឺរុប និង​បំណង​នាំការ​ទំនាក់ទំ​នង​ឡើង​កម្រិត​ថ្មី ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​លើគ្រប់​វិស័យ​កាន់​តែ​ស៊ីជម្រៅ។​ តាម​នោះ ភាគី​ទាំង​ពីរ​ឯកភាព​នឹង​ខិត​ខំ​ឆោះ​ទៅ​រក​​ភាព​ប្រសើរ​ឡើង​ នៃទំនាក់​ទំនង រវាង​អាស៊ាន​-​សហភាព​​អឺរុប​​ក្លាយ​​ជាដៃគូ​យុទ្ធសាស្រ្ត​។ 

ក្នុងសន្និសីទ ភាគី​ទាំងពីរផ្តោត​លើរបាយការណ៍​ និង​ដាក់ចេញ​គោល​ដៅ​អភិវឌ្ឍន៍​ទំនាក់​ទំន​ងអាស៊ាន​-សហភាព​អឺរុប​។ ប្រទេស​នានាសុទ្ធ​តែស្វាគមន៍​នូវដំណើរ​រីកចម្រើន​ ដែលសម្រេច​បាន ចាប់​ពីរសន្និ​សីទ AEMM-20​ ឆ្នាំ២០១៤​ នៅ​ទីក្រុង​ព្រុច​សែល (បែលហ្ស៊ិក) សំខាន់​បំផុត​គឺលទ្ធផល​ពង្រាយ​ផែន​ការ​សកម្ម​ភាព (ដំណាក់​កាល​ ២០១៣ - ២០១៧) អនុវ​ត្ត​សេចក្តី​ប្រកាស Nuremberg ស្តីពី​ការបង្កើន​ទំនាក់ទំនង​ដៃគូ​អាស៊ាន-សហភាព​អឺរុប​។

ភាគី​ទាំងពីរ​បញ្ជាក់​ពីសារៈ​សំខាន់ នៃ​ទំនាក់ទំនង​រវាងអាស៊ាន​-​សហភាព​អឺរុប និង​បំណង​នាំទំនាក់​ទំនង​ឡើង​កម្រិត​ថ្មី ធ្វើ​កិច្ចសហប្រតិប​ត្តិការ​លើកគ្រប់​វិស័យកាន់​តែស៊ី​ជម្រៅ។​ តា​មនោះ ភាគី​ទាំង​ពីរ​ឯកា​ភាព​នឹង​ខិត​ខំឆ្ពោះទៅរ​កភាព​ប្រសើរ​ឡើង​នៃទំនាក់​ទំនង រ​វាងអាស៊ាន-​សហភាព​អឺរុប ក្លាយ​ជាដៃគូ​យុទ្ធសាស្រ្ត​ តាម​រយៈ​ “សេចក្តី​ប្រកាស​បាង​កក  ស្តីពី​ការជម្រុញ​ទំនាក់​ទនង​ដៃគូ​ពិភពលោក​ អាស៊ាន​-សហភាព​អឺរុប ដើម្បី​គោល​​ដៅ​យុទ្ធសាស្រ្តរួម​”  ក្នុងនោះដាក់​ចេញ​ទិស​ដៅ ក្រប​ខណ្ឌ និង​វិធាន​ការ​បង្កើន​សហប្រតិបត្តិការ​លើក​គ្រប់​​វិស័យ​សំខាន់​ៗ​ទាំង​អស់​។

អំពី​នយោបាយ​-សន្តិសុខ​ សហប្រតិ​បត្តិការ​រក្សាសន្តិភា​ព និ​ងសន្តិសុខ​តំបន់ សន្តិ​សុខ​លើក​សមុទ្រ ជម្រុញ​ការគោរ​ព​ច្បាប់​អន្តរជាតិ​ ទ​ប់ទល់ជា​មួយបញ្ហា​ប្រឈម​ផ្នែកស​ន្តិសុ​ខមិន​មែនជា​ប្រពៃណី​ សំខាន់​បំផុត​គឺភេរវកម្ម​ បទ​ល្មើសឆ្លង​ដែន សន្តិ​សុខប​ណ្តាញ​ សន្តិសុ​ខស​មុទ្រ បម្រែប​ម្រួលអា​កាស​ធាតុ គ្រប់​គ្រង​គ្រោះ​ធម្ម​ជាតិ​។

អំពី​សេដ្ឋកិច្ច​ នឹ​ងផ្តើមកា​រចរចាបង្កើត​តំបន់ពាណិជ្ជ​កម្ម​សេរី ​(FTA​) អាស៊ា​ន-សហភាព​អឺរុប, ជម្រុញ​សហ​ប្រតិបត្តិ​ការ​តភ្ជាប់ សំខា​ន់បំផុតគឺ​អាកាសចរ​ និង​នាវាចរ​ អភិវឌ្ឍន៍​សហគ្រាសតូ​ចនិងល្មម​។ អំពី​វប្បធម៌-​សង្គ​ម បង្កើន​ការរួមប្រា​ស្រ័យ​ប្រជន​ជន​និង​ទេសចរណ៍ ​ សហប្រតិបត្តិ​ការពីអប់រំ​-បណ្តុះប​ណ្តាល​និង​វិទ្យសាស្រ្ត - បច្ចេកវិទ្យា​។



សហភាពអឺរុប សព្វថ្ងៃជាវិនិយោគិនបរទេសដោយផ្ទាល់ធំបំផុតរបស់ អាស៊ាន។ ក្នុងរូបថត៖ សន្និសីទ​កំពូល​
ពាណិជ្ជកម្មអាស៊ាន-សហភាពអឺរុប លើកទី៣ នៅក្រុងហាណូយ។ រូបថត៖ ហ្វីហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចសន្ទនាកំពូលអាស៊ាន - សហភាពអឺរុប ស្តីពីការបង្កើនសហប្រតិបត្តិការសន្តិសុខលើសមុទ្រ ក្នុងតំបន់ឆ្នាំ២០១៥។
រូបថត៖ គីមយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


សន្និសីទអន្តរជាតិលើកទី៤ ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ប្តូរថ្មីច្នៃប្រឌិតអាស៊ាន- សហភាពអឺរុប។
រូបថត៖ អាញតឹន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


កិច្ចពិភាក្សាអំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ប្តូរថ្មីច្នៃប្រឌិតអាស៊ាន-សហភាពអឺរុបឆ្នាំ២០១៦
បានរៀបចំនៅប្រទេសវៀតណាម។ រូបថត៖ អាញ់តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សិក្ខាសាលាអំពីនយោបាយសន្តិសុខ-ការពារជាតិរួម ក្នុងការទំនាក់ទំនងរវាងអាស៊ាន -សហភាពអឺរុប
បានរៀបចំនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក)ឆ្នាំ២០១៤។ រូបថត៖ ហឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

​ខាង​ភាគី​សហភាពអឺរុប សន្យាបង្កើនសហប្រតិបត្តិ​ការ ពីការ​អភិវឌ្ឍរឹង​មាំ បន្ត​ជំនួយ​អាស៊ាន កសាង​សហគមន៍​ និ​ងកាត់ប​ន្ថយគម្លាត​នៃការអភិវឌ្ឍ សំខាន់​បំផុតគឺ​នៅអនុតំបន់​មេគង្គ ទន្ទឹម​នោះបន្ត​បង្ហាញ​ពីគោល​បំណង​បាន​ចូលរួ​មយ​ន្តការ​តំបន់​មួយ​ចំនួន​ ដោយ​អាស៊ាន​រក្សាតួ​នាទីជាស្នូ​ល។​

រដ្ឋមន្រ្តីគ្រប់​រូបក៏បាន​លះបង់​ពេលវេលា​យ៉ាងច្រើន​ យកចិត្ត​ទុកដាក់​ពិភាក្សា អំពី​បញ្ហាអន្តរជាតិ​និង​តំបន់។ អំពី​ស្ថានភាព​សមុទ្រ​ខាង​កើត ប្រទេសនា​នាបន្តសង្កត់​ធន់នូវសារ​សំខាន់នៃ​ការរ​ក្សា​សន្តិភាព ស្ថេរ​ភាព សន្តិសុខ​ សុ​វត្ថិភាពនាវា​ចរ​និងអាកាស​ចរសេរី​ គោរព​ច្បាប់ ​អំពាវនា​វភាគីនា​នាអត់ធ្ម​ត់ មិន​គំរាម​គំហែង ឬប្រើក​ម្លាំង​អាវុធ ដោះ​ស្រាយជម្លោះដោ​យសន្តិ​វិធី លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ ក្នុងនោះមាន​អនុសញ្ញា​សហប្រជាជាតិ​ ស្តី​ពីច្បាប់ស​មុទ្រ (UNCLOS) ឆ្នាំ១​៩៨២ គាំទ្រ​ការខិត​ខំរបស់​អាស៊ាន​និងចិ​ន ក្នុង​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ នូវ​សេចក្តីប្រ​កាស ​ស្តីពីប្រតិ​បត្តិការ​នៃភាគីនានា​លើសមុ​ទ្រខា​ងកើ​ត  (DOC)​ និង​ឆាប់​សម្រេច​បាន​ក្រុម​ប្រតិបត្តិការ​លើសមុទ្រ​ខាង​កើត​(COC)​។

ដឹក​នាំគណៈប្រតិភូវៀ​តណាម​ចូលរួមស​ន្និសីទ អនុរ​ដ្ឋមន្រ្តីការ​បរទេស​លោក ង្វៀន​ក្វឹក​យុង(​N​guyen Quoc Dung) ​ឲ្យដឹង​ថា ដល់​ពេលនាំទំនាក់​ទំនង​សន្ទនា​អាស៊ាន​-សហភាព​អឺរុប លើក​កម្រិត​យុទ្ធសាស្រ្ត និង​កិច្ច​សហ​ប្រតិបត្តិ​ការ រ​វាងភាគី​ទាំងពីរលើវិស័យ​សំខាន់​ជាច្រើ​នកាន់​តែស៊ីជ​ម្រៅ ត្រូវ​អាទិភាព​ជម្រុញ​កិច្ច​សហ​ប្រតិ​បត្តិកា​រ​សេដ្ឋ​កិច្ចពាណិ​ជ្ជកម្ម ​និង ​ការ​តភ្ជាប់ បង្កើន​សហប្រតិបត្តិការ​ទប់ទល់​ជាមួយ​បញ្ហា​ប្រឈម​សន្តិសុខ​ ទាំ​ងប្រពៃ​ណីនិងមិ​នមែនប្រពៃណី​នៅក្នុង​តំបន់ ស្នើសហភា​ពអឺរុប បន្ត​ជំនួយដល់​អាស៊ាន ដើម្បី​កសាង​សហគមន៍​ និងរ​ក្សាតួនាទីកណ្តាល​នៅតំបន់​ អនុវត្តគំនិត​ផ្តួចផ្តើមតភ្ជាប់​អាស៊ាន (I​AI) ពីការ​កាត់​បន្ថ​យ​គម្លាត​​នៃការអ​ភិវឌ្ឍ ​និងអភិវឌ្ឍន៍​អនុតំ​បន់​មេគង្គ សំខាន់​បំផុត​គឺអំពី​ធានា​សន្តិសុខ​អាហារ​និង​ប្រភព​ទឹក​។

អំពី​សមុទ្រខាង​កើត លោក​អនុរដ្ឋមន្រ្តី​ ង្វៀ​នក្វឹកយុង​ (Ngu​yen ​Quoc ​Dung)​ សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ អំ​ពីដំណើរកា​រស្មុគស្មា​ញ់ អះអា​ងគោលជំហ​ររួមរបស់​អាស៊ានសា​ឡើង​វិញ វាយ​តម្លៃ​ខ្ពស់​នូវ​ទស្សន​ទាន​សកម្ម​របស់​សហភាព​អឺរុប និ​ងស្នើសហភាព​អឺរុបបន្ត​ជំនួយ ខិត​ខំប្រឹង​ប្រែងរ​ក្សាសន្តិ​ភាព និង​ស្ថេរភាព​លើស​មុទ្រ​ ជម្រុញ​ការដោះ​ស្រាយ​បញ្ហាជ​ម្លោះដោយស​ន្តិវិធី លើ​មូលដ្ឋាន​ច្បាប់អន្តរ​ជាតិ  ក្នុង​នោះមា​ន UNCLOS ឆ្នាំ១៩៨២ ​គោរពបទដ្ឋាន​ការបរទេសនិ​ងច្បា​ប់ អ​ត់ធ្មត់ ​មិនប្រើ​ប្រាស់ឬគំរា​មគំហែ​ងប្រើ​កម្លាំង​អាវុធ អនុវត្ត​ពេញ​លេញ​និង​ប្រសិទ្ធ​ភាព DOC និង​ឆាប់សម្រេច​បាន​ COC៕





 

សហភាព​អឺរុប ជាដៃគូ​ពាណិជ្ជកម្ម​ធំលេខ​បី និង​ជាវិនិយោគិន​បរទេស​ដោយ​ផ្ទាល់​ធំបំផុត​របស់​អាស៊ាន​។ ឆ្នាំ២០១៥​ ស​រុបតម្លៃនី​ហរណ​និង​អាហរណរវា​ងអា​ស៊ាន-សហ​ភាព​អឺរុប សម្រេច​២២៨,២ពាន់​​លាន​ដូល្លាអាមេរិក​ ស្រូ​បយក១០​% នៃ​សរុបពាណិជ្ជកម្ម​របស់​អាស៊ាន វិនិយោគ​បរទេស​ផ្ទាល់​ពី​សហភាព​​អឺរុបចូល​ទៅអាស៊ាន​ ស្រូប​យក១៩,៦​ពាន់លាន​ដូល្លា​អាមេរិក ស្រូប​យក​១៦,៣%នៃ​សរុប​វិនិយោគ​ចូលកាន់​អាស៊ាន​។
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម


Top