• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - គំរូជោគជ័យអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់


ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh
 

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធពិធីរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើត។ អស់រយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ អាស៊ានបានកសាងតំបន់មួយប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព ហើយក្លាយទៅជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ចូលរួមវិភាគទានទៅក្នុងជោគជ័យនេះ គឺជាការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសសមាជិកអាស៊ានដែលក្នុងនោះមានវៀតណាម ដោយកាន់តែលេចធ្លោជាប្រទេសដើរតួនាទីដឹកនាំផងដែរ។
 
អាស៊ាន គំរូជោគជ័យអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់
 
ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអាស៊ានត្រូវបានបង្ហាញលើគ្រប់វិស័យ។ ស្ដីពីរបៀបរបបនោះ អាស៊ានគឺជាអង្គការសហប្រតិបត្តិការក្នុងតំបន់ដែលមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដែលប្រតិបត្តិការដោយឈរលើមូលដ្ឋានគតិយុត្តិនិងគោលការណ៍ជាមូលដ្ឋានដោយត្រូវបានទទួលស្គាល់នៅក្នុងធម្មនុញ្ញអាស៊ាន ហើយមានការចាត់តាំងក្បាលម៉ាស៊ីនពេញលេញ ដែលក្នុងនោះមានគណៈកម្មាធិការបណ្ដាតំណាងអចិន្ត្រៃយ៍អាស៊ានប្រចាំនៅទីក្រុងហ្សាកាតា។
 
អាស៊ានបានជំរុញលទ្ធិពហុភាគីនិយម សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើតយន្តការដែលដើរតួនាទីជាស្នូលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស្រ័យហេតុនេះ ទាក់ទាញបានការចូលរួម ពង្រីកទំនាក់ទំនងសហប្រតិបត្តិការភាពជាដៃគូ ដែលកាន់តែច្រើនកុះកររវាងបណ្ដាប្រទេស និងអង្គការនៅលើពិភពលោក។
 
ជាពិសេស ក្នុងឆ្នាំ ២០២០  ជំងឺរាតត្បាត Covid-19 និងការវិវឌ្ឍន៍នៃបរិយាកាសភូមិសាស្ត្រ យុទ្ធសាស្ត្រតំបន់ និងនៅលើពិភពលោក ក៏ដូចជាបញ្ហាសន្តិសុខក្រៅប្រពៃណី ដែលកំពុងលេច ឡើងបានបង្កើតការសាកល្បង ដែលមិនធ្លាប់មានតាំងពីមុនមកចំពោះអាស៊ាន។

អញ្ជើញថ្លែងនៅក្នុងពិធីបង្ហូតទង់អាស៊ាននាព្រឹកថ្ងៃទី ៧ ខែសីហា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាននោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ការសាកល្បងទាំងនេះមិនមែនជាមូលហេតុ ដែលធ្វើឲ្យយើងរាថយឡើយ។ ផ្ទុយទៅវិញ វាតម្រូវឱ្យអាស៊ានត្រួវមានភាពស្អិតរមួត និងការឆ្លើយតបយ៉ាងម្ចាស់ការថែមទៀត ហើយរក្សាតួនាទីជាមជ្ឈភាពក្នុងតំបន់។ រាល់លទ្ធផលគួឲ្យកត់សម្គាល់ ដែលអាស៊ានសម្រេចបានក្នុងឆមាសទី ១ ឆ្នាំ ២០២០ គឺជាសក្ខីភាពដ៏ច្បាស់លាស់អំពីអាស៊ានមួយដែលមិនចុះញ៉ម នឹងភាពលំបាកឡើយ។ ទោះជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្ដារសេដ្ឋកិច្ចឡើងវិញពិបាកយ៉ាងណាក៏ដោយ ប៉ន្តែអនាគតរបស់អាស៊ាននៅតែភ្លឺស្វាងផងដែរ“។
 
សញ្ញាសម្គាល់វៀតណាម
 
ចាប់តាំងពីពេលចូលជាសមាជិកអាស៊ានជាផ្លូវការ ហើយក្លាយជាសមាជិកទី ៧ នៃអង្គការនេះក្នុងឆ្នាំ ១៩៩៥ នោះ វៀតណាមបានធ្វើសមាហរណកម្មនិងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ាន ដូចនាសព្វថ្ងៃ។ បន្ទាប់ពីបានចូលជាសមាជិកអាស៊ានមក វៀតណាមបានជំរុញយ៉ាងសកម្មការដាក់បញ្ជូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលក្នុងអាស៊ាន ដោយរួមចំណែកដល់ការសម្រេចគំនិតអំពីអាស៊ានមួយ ដែលមានប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ហើយបង្កើតការផ្លាស់ប្តូរថ្មី អំពី គុណភាពចំពោះអាស៊ាននិងស្ថានភាពក្នុងតំបន់។
 
វៀតណាមបានចូលរួមវិភាគទានដ៏សំខាន់ៗជាច្រើនក្នុងការកំណត់គោលដៅ អភិវឌ្ឍន៍ និងតាក់តែងសេចក្តីសម្រេចចិត្តដ៏សំខាន់ៗរបស់អាស៊ានដូចជា ចក្ខុវិស័យ ២០២០ និងផែនការអនុវត្តចក្ខុវិស័យ ធម្មនុញ្ញអាស៊ាន និងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ២០២៥។ ឯកអគ្គរដ្ឋទូត លោក Pham Quang Vinh អតីតអនុរដ្ឋមន្រ្តីការបរទេសបានវាយតំលៃថា៖

“វៀតណាមបានចូលរួមវិភាគទានកាន់តែសកម្ម និងស៊ីជម្រៅដល់ការងាររួមរបស់អាស៊ាន ជាពិសេសជំរុញសាមគ្គីភាព  បង្កើនសមាហរណកម្មក្នុងអាស៊ាន តាមរយៈកម្មវិធីធ្វើសកម្មភាពស្ដីពីការបង្រួញគំលាតអភិវឌ្ឍន៍។ វៀតណាមក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកអាស៊ានផងដែរ។ នេះគឺជាបុព្វបទសម្រាប់ការអភិវឌ្ឍអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ“។
 
ក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានបានអនុវត្តវិធានការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 ជាច្រើន ដើម្បីការពារសុខភាពជូនប្រជាជន និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានចំពោះសេដ្ឋកិច្ច។ ដោយមានពាក្យស្លោក  “ ការត្រិះរិះសហគមន៍ សកម្មភាពសហគមន៍” វៀតណាម​ប្តេជ្ញា​បន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានមួយ ដែលសាមគ្គីគ្នា និងខ្លួនទីពឹងខ្លួន។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអះអាងថា៖ “បន្តប្រកៀកស្មាជាមួយក្នា យើងអាចជំនះពុះពារលើរាល់ការលំបាកសាកល្បង ដើម្បីនាំអាស៊ានឆ្ពោះទៅមុខ។ នាថ្ងៃទី ៨ ខែសីហា បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងចេញចេញសេចក្តីថ្លែងការណ៍ ស្ដីពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងឱកាសទិវាអាស៊ាន។ សេចក្តីថ្លែងការណ៍នេះនឹងអះអាងសារជាថ្មីនូវចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគោលការណ៍គ្រឹះរបស់អាស៊ានក្នុងការកសាងអាស៊ានឲ្យក្លាយទៅក្នុងតំបន់សន្តិភាព វឌ្ឍនភាព និងវិបុលភាព“។
 
ប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍអស់រយៈពេ ៥៣ ឆ្នាំ របស់អាស៊ានបានសរឲ្យឃើញថា អាស៊ានមួយ ដែលសមាគ្គីគ្នា តភ្ជាប់គ្នាយ៉ាងស្អិតរមួត ដើម្បីផលប្រយោជន៍ជាតិ និងតំបន់ នឹងរក្សាបានតួនាទីជាមជ្ឈភាព។ ដំណើរការនេះមានការចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ដែលជាប្រទេសសមាជិកប្រកបដោយមានទទួលខុសត្រូវក្នុងតំបន់និងអន្តរជាតិ ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top