• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

អាវុធពិសេស ”លំពែងអឌ្ឍចន្ទ”

បក្ស​គុន​ណាម​តុង​ (Nam Tong) នៅ​ទីក្រុង​ហូជីមិញ ​បាន​ដឹង​ឮ​ជាបក្ស​គុន​រក្សា​នូវ​ក្បាច់​គុន​ជា​ច្រើន​​ អាវុធ​ពិសេស​ កម្របាន​ជួប​ប្រទះ​។ ក្នុងនោះ ពិសេស​បំផុត​ អាចនិយាយ​ដល់​អាវុធ​លំពែង​អឌ្ឍចន្ទ​ ដោយ​​អតីត​គ្រូ​គុន​និង​ជា​ប្រធាន​បក្សគុនលោក​​តាមគៀន​ (Tam Kien) ​បាន​រៀនអំ​​ពី​គ្រូ​គុន​​ជនជាតិចិន​ម្នាក់​។​​

លំពែង​​អឌ្ឍចន្ទ​​មាន​រចនា​​ដូច​ជា​ ទួន​ (ប្រវែង​ប្រហែល​១៦៥សែនទី​មែត្រ​ - ១៧០​សែនទីម៉ែត្រ​)​ ដង​ឈើ​​​ប៉ុន្តែ​ខាង​​ចុង​ធ្វើអំពី​ដែងថែប​​រូប​អឌ្ឍចន្ទ​ តែង​បាន​សំលៀង​មុតទាំងខាង​​​ក្នុង​និង​ក្រៅ​ ​ងាយ​ធ្វើ​ឲ្យ​រង​របួស​ធ្ងន់ដល់ដៃ​គូ​។ លំពែង​អឌ្ឍចន្ទ​នៃ​បក្សគុន​ណាម​តុង ​(Nam Tong) បង្តើតឡើង​​ដោយ​អតីត​គ្រូ​គុន​តាម​គៀន​​ (Tam Kien) ​លោក​ដាក់​ឲ្យ​ជាងធ្វើ​​ពី​ឈើ​ល្អ​​ ខាង​ចុង​លំពែងដាំ​​ដែក​សិត​ កាន់​ទៅ​យ៉ាងណែន​ដៃ​ មកដល់​សព្វ​ថ្ងៃ​លំពែង​​​​មានអាយុ​ជាង​៥០​ឆ្នាំ​ទៅ​ហើយ​។


 លំពែង​អឌ្ឍចន្ទ​ មាន​ដង​លំពែង​​ធ្វើ​អំពី​ឈើ​ ខាង​ចុង​ដាំ​ដែក​ថែប​ មាន​រចនា​ដូច​ជា​រូប​អឌ្ឍចន្ទ​​។

 ស្នៀត​ “លោត​បង្រ្កាបធរណី​​” - វាយ​សំពងពី​លើ​ចុះ​។​

 គ្រូ​គុន​ក្វាន​​វឹន​ទ្រីវ (Quan Van Trieu) ជើង​ឯក​នៃ​បក្ស​គុន​ណាម​តុង​ ​(Nam Tong) សម្តែង​ក្បាច់​គុន​លំពែង​អឌ្ឍចន្ទ​។​

 
ស្នៀត​រង​ជាមួ​យ​ស្នៀត​​ឈរ​សំកាំង​ ក្នុង​ក្បាច់​លំពែង​អឌ្ឍចន្ទ។​​

 
ក្បាច់​ចាក់​ទៅ​មុខ​ជាមួយ​លំពែង​អឌ្ឍចន្ទ​។​

 ស្នៀត​ “មច្ឆា​ប្រលែង​នឹង​គង្គារ” - ប្រើ​លំពែង​អឌ្ឍចន្ទ​វាយ​លះ​ពី​ក្រោម​ទៅ​លើក​។​

 ក្បាច់​ឈរ​សំកាំង​នៅ​ក្នុ​ងក្បាច់​លំពែង​អឌ្ឍចន្ទ​ វាយ​ពី​ក្រោយ​ខ្នង​ដៃគូ​។​

 ស្នៀត​ “បង្រ្កាប​ខ្លា” វាយ​លះពី​ក្រោម​ឡើង​ទៅ​លើ​​ក្នុង​ក្បាច់​គុន​លំពែង​អឌ្ឍចន្ទ​។​

បាន​ដឹង​ថា​ សព្វថ្ងៃ​នៅទីក្រុ​ងហូជីមិញ​ មានតែ​បក្សគុន​ណា​តុង (Nam Tong) ​មួ​យ​ប៉ុណ្ណោះ​ ដែល​មាន​ក្បាច់​គុន​លំពែង​អឌ្ឍចន្ទ​ ហើយ​ក៏ជា​ឈ្មោះ​ហៅ​នៃ​អាវុធ​មួយ​។ នេះ​ជា​ក្បាច់​គុន​លំដាប់​ខ្ពស់​ សម្រាប់តែ​គ្រូ​បង្ហឹក​ គ្រូគុន​ មាន​ទេពកោសល្យ ​ទើប​អាច​ហាត់​ក្បាច់​គុន​នេះបាន​។​ ម្យ៉ាង​ទៀត​ ក្បាច់​គុន​សម្រាប់​ហាត់​និង​បង្រៀន​ជូន​​​សិស្ស​គុន​នៅ​ក្នុង​បក្ស​គុន​តែប៉ុណ្ណោះ​។​
 
ផ្អែក​ទៅ​លើ​រចនា​ពិសេស​នៃ​លំពែង​អឌ្ឍចន្ទ​ ទើប​បង្កើត​មាន​ស្នៀត​ក្បាច់​គុន​នេះ រួម​មាន​ស្នៀត​រង​ និង​ស្នៀត​វាយ​ប្រហារ​ សុទ្ធតែ​ទាញ​យកប្រយោជន៍​​​គ្រប់​​នៅ​លើផ្នែក​លំពែង​ទាំងអស់​។ អ្នកកាន់​លំពែង​អឌ្ឍចន្ទ​​ដោយ​ដៃ​ពីរ​ អាចប្រើ​សម្រាប់​ចាក់​ វាយ​សំពង លោត​ខ្ពស់​វាយពុះ​​ពី​លើក​ចុះ ក្រវី​កណ្តាល​ ឬ​វាយ​លះពីក្រោម​ទៅ​លើ​ ផ្លែ​លំពែង​ចាក់​​ចំក​​នៃ​​ដៃគូ។ ពេល​ត្រូវ​វាយ​ប្រហារ​ អាច​ប្រើ​លំពែង​អឌ្ឍចន្ទ​សម្រាប់​រង បញ្ចៀស​ ការពារពី​លើ​​និង​ពីក្រោម​ ឬ​ទាំង​រាងកាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្លែ​លំពែង​អឌ្ឍចន្ទ​​ អាចរង​អាវុធ​វាយ​សំពង​ពី​លើ​​​ចុះ​ ទន្ទឹម​នោះ​អាច​រងបញ្ចៀស​ទិស ​​ដើម្បី​រំលាយ​កម្លាំង​វាយ​ប្រហារ​របស់ដៃ​គូ​។ ​លំពែង​អឌ្ឍចន្ទ​​នៅ​ក្នុង​ដៃ​ យើង​អាច​តទល់​ជាមួយ​អាវុធ​​ផ្សេង​គ្នា​ដូចជា៖ ទ្វេដាវ​​ ទួន​ កាំបិត​ធំ​ កោន​...។ល។ ម្យ៉ាង​វិញទៀត​ នៅ​ពឹង​ផ្អែកទៅ​លើ​អ្នក​ប្រើប្រាស់​លំពែង​។​
 
​​សព្វថ្ងៃ​នៅ​ក្នុង​បក្សគុន ​មានតែ​លោក​គ្រូ​ក្វាន​វឹន​ទ្រី​ (Quan Van Trieu) ជា​ជើងឯក​​​នៃ​បក្សគុន​ណាម​តុង​ (Nam Tong) ជា​គូ្រ​គុន​ជាន់​ខ្ពស់​លំដាប់​ទី​៧ ចំណុះ​សហសម្ពន្ធ​ក្បាច់​គុន​បុរាណ​វៀតណាម​ ជាអ្នក​ហាត់​ជំនាញ​នូវ​ក្បាច់​គុនទាំង​​នេះ ដែល​គ្មាន​អ្នកទីពីរ​ហាត់​បានសម្រេច​ឡើយ​។​ គ្រូ​គុន​ក្វាន​វឹន​ទ្រី​ ​(Quan Van Trieu)  តាម​រៀន​គុន​ជាមួយ​លោក​គ្រូ​តាម​គៀន​ (Tam Kien) តាំងពី​អាយុ​១៥ឆ្នាំ​ លោក​បាន​គ្រូ​បង្រៀន​នូវ​ក្បាច់​គុន​ទាំង​អស់​របស់​បក្សគុន​ ក៏ដូចជា​ហាត់​និង​ប្រើប្រាស់​ស្ទាត់​ជំនាញនូ​វ​អាវុធ​ពិសេស​​របស់​បក្សគុន​​ណាម​តុង (Nam Tong) ​។ លោក​គ្រូ​គុន​ទោះបី​មាន​អាយុ​៦៨ឆ្នាំ​​ ប៉ុន្តែ​រាល់​ពេល​សម្តែង​​ក្បាច់​គុន​លំពែង​អឌ្ឍចន្ទ​ សុទ្ធតែ​លេច​ឡើង​ភា​ព​ក្លាហាន​អង់​អាច​​ តាម​រយៈ​ស្នៀត​វាយ​ប្រហារ​មិន​ស្ទាក់ស្ទើរ​ រហ័ស​រហូន​ មិន​ស្មុគ​ស្មាញ​ អាច​ប្រែ​ក្លាយទៅ​ជាស្នៀត​​ការពារ​ដ៏​​ស្រទន់​ បង្កប់​ទ្រឹស្តី​ញី​ - ឈ្មោល ​ដើម្បីរំលាយ​កម្លាំងវាយ​​របស់​ដៃគូ​ ដែល​ជា​លក្ខណៈ​ពិសេស​នៃ​​បក្ស​គុន​ណាម​តុង (Nam Tong) ​នេះ​។​


​គ្រូ​គុន​ក្វាន​វឹន​ទ្រីវ (Quan Van Trieu) ​ឲ្យដឹង​ថា​ នឹង​បង្រៀន​ក្បាច់​គុន​លំពែង​អឌ្ឍចន្ទ​ ជូន​សិស្សគុន​សំណព្វ​ - សិស្សគុន​​យឿង​ក្វឹក​កឿង​ (Duong Quoc Cuong) អ្នក​ដែល​កាលពីមុន​ បាន​ហាត់​ស្ទាត់​ជំនាញ​នូវ​អាវុធ​ខ្សែ​​​ដែក​ ជា​​អាវុធ​ពិសេស​បំផុត ​​របស់​បក្សគុន​ណាម​តុង (Nam Tong)​៕​​


 ប្រើ​លំពែង​អឌ្ឍចន្ទ​​​ក្នុងដៃ​ អាច​តទល់​ជាមួយ​អាវុធគ្រប់​ប្រភេទ​​ដូចជា៖​ ទ្វេដាវ​ ទួន​ កាំបិត​ធំ​ កោន​...។ល។​

 ប្រើ​លំពែង​អឌ្ឍចន្ទ​រង​និង​បំបែក​ស្នៀត​ចាក់​ពីមុខ​របស់​ទួន​។​

 
លំពែង​អឌ្ឍចន្ទ​ជាមួយ​ដាវ​ធំ​។​

 ស្នៀត​រងអាវុធ​​នៃ​លំពែង​អឌ្ឍចន្ទ​​ ចំពោះ​​ដាវ​ធំ​។​

​អត្ថបទ៖ សើ​នងៀ      រូបថត៖ ថុង​ហាយ​

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top