អារាមបូរាណដែលរក្សាជិត១០០រូបសំណាកធ្វើអំពីក្រដាសកាតុង 05/02/2017 នៅទីក្រុងហូជីមិញ មានអារាមបូរាណមួយ ដែលនៅរក្សាបានជិត១០០រូបសំណាកធ្វើ អំពីក្រដាសកាតុង បង្ហាញពីទិដ្ឋភាពប្រជុំនៃព្រះអាទិទេព ទេវតាទាំងឡាយ ចូលទៅគាល់ព្រះឥន្ទ្រាធិរាជ។ អារាមពិសិដ្ឋដ៏ល្បីឈ្មោះនៅទីក្រុងនេះ ជាទីកន្លែងមួយ ដែលលោកប្រធានាធិបតីអាមេរិក អ៊ូបាម៉ា ចូលមកទស្សនាស្វែងយល់ នៅថ្ងែទី២៤ ខែឧសភា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមកន្លងហើយ។ អារាមព្រះឥន្ទ្រាធិរាជមានឈ្មោះពិតប្រាកដថា ផឿកហាយទឺ (Phuoc Hai Tu) ស្ថិតនៅលើផ្ទៃដី២.៣០០ម៉ែត្រការេ នៅលេខ៧៣ ផ្លូវម៉ាយធីឡឺវ (Mai Thi Luu) ខណ្ឌ១ ទីក្រុងហូជីមិញ ជាទីកន្លែងគោរពបូជាព្រះឥន្ទ្រាធិរាជតែមួយគត់នៅវៀតណាម។ អារាមព្រះឥន្ទ្រាធិរាជ កសាងនៅឆ្នាំ១៨៩២ ដោយជនជាតិចិនឈ្មោះឡុវមិញ (Luu Minh) គោលបំណងសម្រាប់គោរពបូជាសុំការរកស៊ីអាជីវកម្មបានកាក់កប។ តាមវាគ្មិនវឿងហុងសេន (Vuong Ngoc Sen) ឡឺវមិញ (Luu Minh) ជាអ្នក “ហូបម្ហូបបួស ចេញបច្ច័យកសាងអារាមដើម្បីគោរពបូជា…។ល។” មកដល់ឆ្នាំ១៩៨៤ អារាមបានប្តូរឈ្មោះជា ផឿកហាយទឺ (Phuoc Hai Tu) នៅក្រោមចំណុះការគ្រប់គ្រងជាផ្លូវការរបស់សមាគមពុទ្ធសាសនាវៀតណាម។ ក្នុងអារាមមានស្នាដៃសិល្បៈដូចជា៖ គំនូរបូជា រូបសំណាក អាសនៈ បន្ទះក្តារមានឆ្លាក់អក្សរជាពាក្យស្លោក...។ល។ ធ្វើអំពីវត្ថុធាតុដូច៖ ឈើ សេរាមិច ក្រដាសកាតុង។ ជាពិសេស នេះគឺជាអារាមតែមួយគត់នៅវៀតណាម ដែលមានរូបសំណាកបូរាណធ្វើអំពីក្រដាសកាតុង បង្ហាញពីទិដ្ឋភាពប្រជុំនៃព្រះអាទិទេពទេវតា ចូលមកគាល់ព្រះឥន្ទ្រាធិរាជ។ ក្នុងចំណោមរូបសំណាកទាំង៣០០ នៅក្នុងអារាមព្រះឥន្ទ្រាធិរាជ មានទៅដល់១០០រូបសំណាក បានធ្វើអំពីក្រដាសកាតុងសុទ្ធសាធ។ គ្រាន់តែក្រដាសកាតុង និង រនាបឫស្សី សិប្បករទាំងនេះ សាងបានជារូបសំណាកយ៉ាងរស់រវើក ពោរពេញដោយភាពអង់អាច ប៉ុន្តែនៅរក្សាបានចរិតសុភាពរាបសារស្លួតត្រង់លើរាល់ស្លាកស្នាមនៃរូបសំណាក់។ អារាមព្រះឥន្ទ្រាធិរាជមានតាំងពីឆ្នាំ១៨៩២ កសាងដោយជនជាតិចិនម្នាក់ ឈ្មោះឡឺវមិញ (Luu Minh) សាងដើម្បីគោរពបួងស្រួងសុំការរកស៊ីអាជីវកម្មបានកាក់កប។ បរិយាកាសស្ងប់ស្ងាត់ក្នុងព្រះវិហារអារាមព្រះឥន្ទ្រាធិរាជ។ រូបសំណាកបូរាណបានសាងដោយក្រដាសកាតុង ពណ៌នាពីព្រះអាទិទេពទេវតា ចូលទៅគាស់ព្រះឥន្ទ្រាធិរាជ។ ភាពប្រណិតនៃរូបសំណាក់បូរាណនៅក្នុងអារាមព្រះឥន្ទ្រាធិរាជ។ បោះជំហានឈានចូលខ្លោងទ្វារ ឃើញនូវរូបសំណាកនាគ ខ្លា ស។ រូបសំណាកព្រះអាទិទេពក្នុងអារាមព្រះឥន្ទ្រាធិរាជ មានព្រះភ័ក្រអង់អាច។ រូបណាកព្រះម៉ែដៃមួយពាន់ ភ្នែកមួយពាន់។ អារាមនៅមានរូបសំណាកមួយចំនួន ដែលមានលក្ខណៈជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាព្រះអាទិទេពអក្សរសិល្ប៍ សែនពិភពតារា អាទិទេពបង្រៀនមុខរបរ ជាមួយការជំនឿសម្រាប់បរិស័ទជានារីភេទ។ អ្នកស្រុកសែនប្រេងកាត់ថ្វាយដល់ព្រះឥន្ទ្រាធិរាជ។ រៀងរាល់ថ្ងៃ អារាមព្រះឥន្ទ្រាធិរាជទទួលភ្ញៀវក្នុងស្រុក និងបរិស័ទគ្រប់ចតុទិសមកគយគន់ទស្សនា។ ខ្លោងទា្វរមានបីទ្វារដ៏លេចធ្លោ ជាមួយស្នាមក្បាច់បត់បែនបែបរលកទឹករបស់នាគមួយគូក្នុងឥរិយាបទ “ដណ្តើមគជ់”។ សិល្បៈក្បាច់ចម្លាក់សេរាមិចដ៏ប្រណិតនៅលើដំបូលអារាម។ ក្បាច់ចម្លាក់ដ៏ប្រណិតនៅលើស្លាបទ្វាររបស់អារាមព្រះឥន្ទ្រាធិរាជ។ ក្បាច់ចម្លាក់ដ៏ប្រណិតនៅក្នុងអារាមព្រះឥន្ទ្រាធិរាជ។ ជាងរយឆ្នាំ រូបសំណាកនេះ នៅរក្សាបានស្លាកស្នាមដ៏ស្រស់ស្អាត។ នេះក៏បានចាត់ទុកជាអារាមតែមួយគត់នៅវៀតណាម ដែលមានរូបសំណាកបូរាណសាង អំពីក្រដាសកាតុងពិសេស។ បរិយាកាសគោរពបូជានៅអារាមព្រះឥន្ទ្រាធិរាជរួមមានបីល្វែង៖ ល្វែងដំបូង ល្វែងកណ្តាល និងព្រះវិហារ។ ដោយឡែកព្រះវិហារតម្កល់គោរពបូជាព្រះឥន្ទ្រាធិរាជ ព្រះពុទ្ធ និង អាទិទេពទាំងឡាយ។ ព្រះឥន្ទ្រាធិរាជ ជារូបសំណាកដ៏ធំបំផុតនៅក្នុងអារាម បង្ហាញពីភាពអង់អាចលើទឹកមុខថ្គាមខ្លា ដៃទាំងពីរកាន់ផ្លាកបញ្ជា ពាក់មកុដរាជ្យ មាននាហ្មឺនមន្រ្តីនាំមុខ។ អារាមព្រះឥន្ទ្រាធិរាជ នៅគោរពបូជាព្រះម៉ែគីមហ្វា (Kim Hoa) (ព្រះអាទិទេពមើលថែស្រ្តីឆ្លងទន្លេ) ជាមួយយាយឆ្មប១២នាក់ និងមេដោះ ក្នុងឥរិយាបទចិញ្ចឹមប្រៀនប្រដៅកូនៗ។ ដោយហេតុនេះ អារាមនេះជាទីកន្លែងសម្រាប់ប្តីប្រពន្ធដែលមិនទាន់មានបុត្រ ក៏មកទីនេះបួងសួងសុំកូន ឬសុំឲ្យការ “ឆ្លងទន្លេបានដូចបំណង” ពេលដែលមានសាច់ញាតិកំពុងតែមានផ្ទៃពោះ បំណងប្រាថ្នាសុំទារកកើតមក មានសំណាង សុខស្រួល និងសុភមង្គល។ រៀងរាល់ថ្ងៃ អារាមព្រះឥន្ទ្រាធិរាជទទួលភ្ញៀវក្នុងស្រុក និងបរិស័ទគ្រប់ទិស មកទស្សនា។ ពិធីបុណ្យសែនព្រះឥន្ទ្រាធិរាជ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមួយ ច័ន្ទគតិជារៀងរាល់ឆ្នាំ ទាក់ទាញភ្លៀវទេសចរណ៍មកគយគន់ទស្សនាយ៉ាងកុះករ៕ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង។

នៅទីក្រុងហូជីមិញ មានអារាមបូរាណមួយ ដែលនៅរក្សាបានជិត១០០រូបសំណាកធ្វើ អំពីក្រដាសកាតុង បង្ហាញពីទិដ្ឋភាពប្រជុំនៃព្រះអាទិទេព ទេវតាទាំងឡាយ ចូលទៅគាល់ព្រះឥន្ទ្រាធិរាជ។ អារាមពិសិដ្ឋដ៏ល្បីឈ្មោះនៅទីក្រុងនេះ ជាទីកន្លែងមួយ ដែលលោកប្រធានាធិបតីអាមេរិក អ៊ូបាម៉ា ចូលមកទស្សនាស្វែងយល់ នៅថ្ងែទី២៤ ខែឧសភា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមកន្លងហើយ។ អារាមព្រះឥន្ទ្រាធិរាជមានឈ្មោះពិតប្រាកដថា ផឿកហាយទឺ (Phuoc Hai Tu) ស្ថិតនៅលើផ្ទៃដី២.៣០០ម៉ែត្រការេ នៅលេខ៧៣ ផ្លូវម៉ាយធីឡឺវ (Mai Thi Luu) ខណ្ឌ១ ទីក្រុងហូជីមិញ ជាទីកន្លែងគោរពបូជាព្រះឥន្ទ្រាធិរាជតែមួយគត់នៅវៀតណាម។ អារាមព្រះឥន្ទ្រាធិរាជ កសាងនៅឆ្នាំ១៨៩២ ដោយជនជាតិចិនឈ្មោះឡុវមិញ (Luu Minh) គោលបំណងសម្រាប់គោរពបូជាសុំការរកស៊ីអាជីវកម្មបានកាក់កប។ តាមវាគ្មិនវឿងហុងសេន (Vuong Ngoc Sen) ឡឺវមិញ (Luu Minh) ជាអ្នក “ហូបម្ហូបបួស ចេញបច្ច័យកសាងអារាមដើម្បីគោរពបូជា…។ល។” មកដល់ឆ្នាំ១៩៨៤ អារាមបានប្តូរឈ្មោះជា ផឿកហាយទឺ (Phuoc Hai Tu) នៅក្រោមចំណុះការគ្រប់គ្រងជាផ្លូវការរបស់សមាគមពុទ្ធសាសនាវៀតណាម។ ក្នុងអារាមមានស្នាដៃសិល្បៈដូចជា៖ គំនូរបូជា រូបសំណាក អាសនៈ បន្ទះក្តារមានឆ្លាក់អក្សរជាពាក្យស្លោក...។ល។ ធ្វើអំពីវត្ថុធាតុដូច៖ ឈើ សេរាមិច ក្រដាសកាតុង។ ជាពិសេស នេះគឺជាអារាមតែមួយគត់នៅវៀតណាម ដែលមានរូបសំណាកបូរាណធ្វើអំពីក្រដាសកាតុង បង្ហាញពីទិដ្ឋភាពប្រជុំនៃព្រះអាទិទេពទេវតា ចូលមកគាល់ព្រះឥន្ទ្រាធិរាជ។ ក្នុងចំណោមរូបសំណាកទាំង៣០០ នៅក្នុងអារាមព្រះឥន្ទ្រាធិរាជ មានទៅដល់១០០រូបសំណាក បានធ្វើអំពីក្រដាសកាតុងសុទ្ធសាធ។ គ្រាន់តែក្រដាសកាតុង និង រនាបឫស្សី សិប្បករទាំងនេះ សាងបានជារូបសំណាកយ៉ាងរស់រវើក ពោរពេញដោយភាពអង់អាច ប៉ុន្តែនៅរក្សាបានចរិតសុភាពរាបសារស្លួតត្រង់លើរាល់ស្លាកស្នាមនៃរូបសំណាក់។ អារាមព្រះឥន្ទ្រាធិរាជមានតាំងពីឆ្នាំ១៨៩២ កសាងដោយជនជាតិចិនម្នាក់ ឈ្មោះឡឺវមិញ (Luu Minh) សាងដើម្បីគោរពបួងស្រួងសុំការរកស៊ីអាជីវកម្មបានកាក់កប។ បរិយាកាសស្ងប់ស្ងាត់ក្នុងព្រះវិហារអារាមព្រះឥន្ទ្រាធិរាជ។ រូបសំណាកបូរាណបានសាងដោយក្រដាសកាតុង ពណ៌នាពីព្រះអាទិទេពទេវតា ចូលទៅគាស់ព្រះឥន្ទ្រាធិរាជ។ ភាពប្រណិតនៃរូបសំណាក់បូរាណនៅក្នុងអារាមព្រះឥន្ទ្រាធិរាជ។ បោះជំហានឈានចូលខ្លោងទ្វារ ឃើញនូវរូបសំណាកនាគ ខ្លា ស។ រូបសំណាកព្រះអាទិទេពក្នុងអារាមព្រះឥន្ទ្រាធិរាជ មានព្រះភ័ក្រអង់អាច។ រូបណាកព្រះម៉ែដៃមួយពាន់ ភ្នែកមួយពាន់។ អារាមនៅមានរូបសំណាកមួយចំនួន ដែលមានលក្ខណៈជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាព្រះអាទិទេពអក្សរសិល្ប៍ សែនពិភពតារា អាទិទេពបង្រៀនមុខរបរ ជាមួយការជំនឿសម្រាប់បរិស័ទជានារីភេទ។ អ្នកស្រុកសែនប្រេងកាត់ថ្វាយដល់ព្រះឥន្ទ្រាធិរាជ។ រៀងរាល់ថ្ងៃ អារាមព្រះឥន្ទ្រាធិរាជទទួលភ្ញៀវក្នុងស្រុក និងបរិស័ទគ្រប់ចតុទិសមកគយគន់ទស្សនា។ ខ្លោងទា្វរមានបីទ្វារដ៏លេចធ្លោ ជាមួយស្នាមក្បាច់បត់បែនបែបរលកទឹករបស់នាគមួយគូក្នុងឥរិយាបទ “ដណ្តើមគជ់”។ សិល្បៈក្បាច់ចម្លាក់សេរាមិចដ៏ប្រណិតនៅលើដំបូលអារាម។ ក្បាច់ចម្លាក់ដ៏ប្រណិតនៅលើស្លាបទ្វាររបស់អារាមព្រះឥន្ទ្រាធិរាជ។ ក្បាច់ចម្លាក់ដ៏ប្រណិតនៅក្នុងអារាមព្រះឥន្ទ្រាធិរាជ។ ជាងរយឆ្នាំ រូបសំណាកនេះ នៅរក្សាបានស្លាកស្នាមដ៏ស្រស់ស្អាត។ នេះក៏បានចាត់ទុកជាអារាមតែមួយគត់នៅវៀតណាម ដែលមានរូបសំណាកបូរាណសាង អំពីក្រដាសកាតុងពិសេស។ បរិយាកាសគោរពបូជានៅអារាមព្រះឥន្ទ្រាធិរាជរួមមានបីល្វែង៖ ល្វែងដំបូង ល្វែងកណ្តាល និងព្រះវិហារ។ ដោយឡែកព្រះវិហារតម្កល់គោរពបូជាព្រះឥន្ទ្រាធិរាជ ព្រះពុទ្ធ និង អាទិទេពទាំងឡាយ។ ព្រះឥន្ទ្រាធិរាជ ជារូបសំណាកដ៏ធំបំផុតនៅក្នុងអារាម បង្ហាញពីភាពអង់អាចលើទឹកមុខថ្គាមខ្លា ដៃទាំងពីរកាន់ផ្លាកបញ្ជា ពាក់មកុដរាជ្យ មាននាហ្មឺនមន្រ្តីនាំមុខ។ អារាមព្រះឥន្ទ្រាធិរាជ នៅគោរពបូជាព្រះម៉ែគីមហ្វា (Kim Hoa) (ព្រះអាទិទេពមើលថែស្រ្តីឆ្លងទន្លេ) ជាមួយយាយឆ្មប១២នាក់ និងមេដោះ ក្នុងឥរិយាបទចិញ្ចឹមប្រៀនប្រដៅកូនៗ។ ដោយហេតុនេះ អារាមនេះជាទីកន្លែងសម្រាប់ប្តីប្រពន្ធដែលមិនទាន់មានបុត្រ ក៏មកទីនេះបួងសួងសុំកូន ឬសុំឲ្យការ “ឆ្លងទន្លេបានដូចបំណង” ពេលដែលមានសាច់ញាតិកំពុងតែមានផ្ទៃពោះ បំណងប្រាថ្នាសុំទារកកើតមក មានសំណាង សុខស្រួល និងសុភមង្គល។ រៀងរាល់ថ្ងៃ អារាមព្រះឥន្ទ្រាធិរាជទទួលភ្ញៀវក្នុងស្រុក និងបរិស័ទគ្រប់ទិស មកទស្សនា។ ពិធីបុណ្យសែនព្រះឥន្ទ្រាធិរាជ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមួយ ច័ន្ទគតិជារៀងរាល់ឆ្នាំ ទាក់ទាញភ្លៀវទេសចរណ៍មកគយគន់ទស្សនាយ៉ាងកុះករ៕ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង។
អត្ថបទផ្សេងទៀត ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ24/12/2018ប្រជាជនវៀតណាមមានទម្លាប់ចងទង់ជាតិនាឱកាសបុណ្យ បុណ្យចូលឆ្នាំថ្មី តែប្រហែលជាមានមនុស្សយ៉ាងតិច ដឹកស្គាល់ទីកន្លែងធ្វើទង់ក្រហមផ្កាយលឿង។ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលរដ្ឋធានីប្រហែល៣០គីឡូម៉ែត្រ ភូមិទឺវឹន (Tu Van) ឃុំឡេឡើយ (Le Loi) ស្រុកធឿងទិន (Thuong Tin) ក្រុងហាណូយ ជាទីកន្លែងមានជាង៧០ឆ្នាំប្រកបមុខរបរប្រពៃណីធ្វើទង់ជាតិ។ រដូវអំបុកពណ៌បៃតងមកដល់02/11/2018គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)01/10/2018ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)13/08/2018សើនត្រា (Son Tra) រដូវស្វាក្រិសចុះពីភ្នំ23/07/2018ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)09/02/2018កង់ចាស់មនុស្សចំណាស់26/01/2018 អត្ថបទផ្សេងទៀត