• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អារាមបូរាណដែលរក្សាជិត១០០រូបសំណាកធ្វើអំពីក្រដាសកាតុង

នៅទីក្រុង​ហូជីមិញ​ មា​នអារាម​បូរាណ​មួយ​ ​ដែលនៅ​រក្សាបាន​ជិត​១០០រូប​សំណាក​ធ្វើ ​អំពី​ក្រដាស​កាតុង​ ប​ង្ហាញពី​ទិដ្ឋភាព​ប្រជុំ​នៃ​ព្រះអាទិទេព​ ទេវតា​ទាំងឡាយ​ ចូល​ទៅគា​ល់​ព្រះឥន្ទ្រាធិរាជ​។ អារាម​​​ពិសិដ្ឋ​ដ៏ល្បី​ឈ្មោះនៅ​ទីក្រុង​នេះ​ ជាទី​កន្លែង​មួយ​ ដែល​លោកប្រ​ធានាធិ​បតីអាមេរិក​ អ៊ូបាម៉ា​  ចូល​មក​ទស្សនា​ស្វែង​យល់​ នៅ​ថ្ងែទី២៤​ ខែ​ឧសភា​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​វៀត​ណាម​កន្លង​ហើយ​។

អារាមព្រះ​ឥន្ទ្រាធិរាជ​មាន​ឈ្មោះពិត​ប្រាកដ​ថា ផឿកហា​យទឺ ​(Phuoc​ Hai​ Tu​) ស្ថិត​នៅ​លើផ្ទៃ​ដី​២.៣០០ម៉ែត្រ​ការេ​  នៅ​លេខ៧៣​ ផ្លូ​វម៉ាយធី​ឡឺវ​ (​Mai ​Thi​ L​uu​) ខណ្ឌ១​ ទីក្រុង​ហូជី​មិញ​ ជា​ទីកន្លែង​គោរព​បូជា​ព្រះឥន្ទ្រាធិ​រាជ​​តែ​មួយ​​គត់​នៅវៀត​ណាម​។ អារា​មព្រះឥន្ទ្រាធិរាជ កសាង​នៅឆ្នាំ​១៨៩២ ដោយ​ជន​ជាតិ​ចិន​ឈ្មោះឡុវ​មិញ ​(Luu Minh) គោល​បំណង​សម្រាប់​គោរព​បូជាសុំការ​រកស៊ី​អាជីវកម្ម​បាន​កាក់​កប​។ តាម​វាគ្មិន​វឿង​ហុង​សេន​ (Vuong Ngoc Sen​) ឡឺវ​មិញ​ (Luu Minh)​  ជា​អ្នក​ “ហូប​ម្ហូប​បួស​ ចេញ​បច្ច័យ​កសាង​អារាម​ដើម្បី​គោរព​បូជា​…។​ល។​” មក​ដល់​ឆ្នាំ១​៩៨៤​ អា​រាម​បាន​ប្តូរឈ្មោះជា​ ផឿ​កហាយ​ទឺ​ ​(Phuo​c ​Hai​ T​u)​ នៅ​ក្រោម​ចំណុះ​ការ​គ្រប់​គ្រង​ជា​ផ្លូវ​ការ​របស់​សមាគម​ពុទ្ធសាសនា​វៀត​ណាម​។

ក្នុង​អារាមមាន​ស្នាដៃសិល្បៈ​ដូច​ជា៖ គំ​នូរបូជា​ រូប​សំណាក​ អាសនៈ​ បន្ទះ​ក្តារមាន​ឆ្លាក់​អក្សរ​ជាពាក្យ​ស្លោក​...។ល​។ ធ្វើ​អំពីវត្ថុ​ធាតុ​ដូច៖​ ឈើ សេរាមិច​ ក្រដាសកា​តុង។​ ជាពិសេស​ នេះគឺជា​អារាម​តែមួយ​គត់​នៅវៀត​ណាម ដែល​មាន​រូបសំណាក​បូរាណ​ធ្វើអំពី​ក្រដាស​កាតុង​ ប​ង្ហាញពីទិដ្ឋ​ភាព​ប្រជុំនៃ​ព្រះអាទិទេព​ទេវតា ចូល​មក​គាល់​ព្រះឥន្ទ្រាធិរាជ​។

ក្នុង​ចំណោម​រូបសំណាក​ទាំង​៣០០ នៅ​ក្នុងអារា​មព្រះឥ​ន្ទ្រាធិរាជ​ មា​នទៅដល់​១០០​រូបសំណាក​ បាន​ធ្វើអំពី​ក្រដាស​កាតុង​សុទ្ធសាធ​។ គ្រា​ន់តែក្រដាស​កាតុង ​និង រ​នាបឫស្សី ​សិប្បករ​ទាំង​នេះ សាង​បាន​ជារូប​សំណាក​យ៉ាងរស់​រវើក​ ពោ​រពេញដោយ​ភាពអង់​អាច ប៉ុន្តែ​នៅ​រក្សា​បាន​ចរិត​សុភាព​រាប​សារ​ស្លួត​ត្រង់​លើរាល់​ស្លាក​ស្នាម​នៃ​រូប​សំណាក់​។



អារាមព្រះឥន្ទ្រាធិរាជមានតាំងពីឆ្នាំ១៨៩២ កសាងដោយជនជាតិចិនម្នាក់ ឈ្មោះឡឺវមិញ (Luu Minh) សាងដើម្បីគោរពបួងស្រួងសុំការរកស៊ីអាជីវកម្មបានកាក់កប។

បរិយាកាសស្ងប់ស្ងាត់ក្នុងព្រះវិហារអារាមព្រះឥន្ទ្រាធិរាជ។

រូបសំណាកបូរាណបានសាងដោយក្រដាសកាតុង ពណ៌នាពីព្រះអាទិទេពទេវតា ចូលទៅគាស់ព្រះឥន្ទ្រាធិរាជ។

ភាពប្រណិតនៃរូបសំណាក់បូរាណនៅក្នុងអារាមព្រះឥន្ទ្រាធិរាជ។

បោះជំហានឈានចូលខ្លោងទ្វារ ឃើញនូវរូបសំណាកនាគ ខ្លា ស។

រូបសំណាកព្រះអាទិទេពក្នុងអារាមព្រះឥន្ទ្រាធិរាជ មានព្រះភ័ក្រអង់អាច។

រូបណាកព្រះម៉ែដៃមួយពាន់ ភ្នែកមួយពាន់។

អារាមនៅមានរូបសំណាកមួយចំនួន ដែលមានលក្ខណៈជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាព្រះអាទិទេពអក្សរសិល្ប៍ សែនពិភពតារា អាទិទេពបង្រៀនមុខរបរ ជាមួយការជំនឿសម្រាប់បរិស័ទជានារីភេទ។


អ្នកស្រុកសែនប្រេងកាត់ថ្វាយដល់ព្រះឥន្ទ្រាធិរាជ។


រៀងរាល់ថ្ងៃ អារាមព្រះឥន្ទ្រាធិរាជទទួលភ្ញៀវក្នុងស្រុក និងបរិស័ទគ្រប់ចតុទិសមកគយគន់ទស្សនា។


ខ្លោងទា្វរមានបីទ្វារដ៏លេចធ្លោ ជាមួយស្នាមក្បាច់បត់បែនបែបរលកទឹករបស់នាគមួយគូក្នុងឥរិយាបទ “ដណ្តើមគជ់”។

សិល្បៈក្បាច់ចម្លាក់សេរាមិចដ៏ប្រណិតនៅលើដំបូលអារាម។

ក្បាច់ចម្លាក់ដ៏ប្រណិតនៅលើស្លាបទ្វាររបស់អារាមព្រះឥន្ទ្រាធិរាជ។

ក្បាច់ចម្លាក់ដ៏ប្រណិតនៅក្នុងអារាមព្រះឥន្ទ្រាធិរាជ។

ជាងរយឆ្នាំ រូប​សំណាក​នេះ នៅ​រក្សាបានស្លា​កស្នា​មដ៏​ស្រស់ស្អា​ត។​ នេះ​ក៏បាន​ចាត់​ទុក​ជា​អារាម​តែមួយ​គត់​នៅ​វៀត​ណាម​ ដែល​​មាន​​រូប​សំណាក​​បូរាណ​​សាង​​ អំពីក្រដាស​កាតុង​ពិសេស​។

បរិយាកាស​គោរពបូជា​នៅអារាម​ព្រះឥន្ទ្រាធិរាជ​រួមមាន​បីល្វែង​៖ ល្វែង​ដំបូង​ ល្វែង​កណ្តាល​ និង​ព្រះវិហារ​។ ដោយ​ឡែក​ព្រះវិហារ​តម្កល់​គោរព​បូជា​ព្រះឥន្ទ្រាធិរាជ​ ព្រះពុទ្ធ និ​ង អាទិទេ​ពទាំងឡាយ​។ ព្រះឥន្ទ្រាធិរាជ​ ជា​រូប​សំណាក​ដ៏ធំបំផុត​នៅក្នុង​អារាម ប​ង្ហាញពីភាព​អង់អាច​លើទឹកមុ​ខថ្គា​មខ្លា​  ដៃ​ទាំង​ពីរកាន់​ផ្លាក​បញ្ជា ពាក់​មកុដ​រាជ្យ មាន​នាហ្មឺនមន្រ្តីនាំ​មុខ​។

អារាម​ព្រះឥន្ទ្រាធិរាជ នៅគោរពបូជាព្រះ​ម៉ែគីម​ហ្វា (Kim Hoa) (ព្រះ​អាទិទេព​មើល​ថែស្រ្តី​ឆ្លង​ទន្លេ)​ ជា​មួយ​យាយ​ឆ្មប​១២​នាក់ និ​ងមេដោះ​ ក្នុង​ឥរិយាបទ​ចិញ្ចឹម​ប្រៀនប្រ​ដៅកូ​នៗ​។ ដោ​យហេតុ​នេះ អារាម​នេះជា​ទី​កន្លែង​​សម្រាប់​ប្តីប្រពន្ធ​ដែល​មិន​ទាន់​មាន​បុត្រ​ ក៏​មកទីនេះ​បួងសួង​សុំកូន ឬសុំ​ឲ្យកា​រ “ឆ្លង​ទន្លេ​បាន​ដូច​បំណង​” ពេល​ដែលមាន​សាច់ញាតិ​កំពុង​តែមាន​ផ្ទៃពោះ បំណង​ប្រាថ្នាសុំទារក​កើត​មក មាន​សំណាង សុខ​ស្រួល និង​​សុភមង្គល​។

រៀង​រាល់​ថ្ងៃ អា​រាមព្រះឥន្ទ្រាធិរាជ​ទទួល​ភ្ញៀវ​ក្នុង​ស្រុក និ​ងបរិស័ទ​គ្រប់​ទិស ម​កទស្សនា​។ ពិធី​បុណ្យ​សែន​ព្រះ​ឥន្ទ្រាធិរាជ​ បា​នប្រព្រឹត្ត​ទៅនៅថ្ងៃ​ទី ៩ ​ខែមួយ ច័ន្ទ​គតិជារៀង​រាល់​ឆ្នាំ ទាក់​ទាញ​ភ្លៀវ​ទេសចរណ៍​មក​គយ​គន់​ទស្សនា​យ៉ាង​កុះករ​៕

 

អត្ថបទ៖ ង្វៀនវូថាញដាត  រូបថត៖ ដាំងគីមផឿង។
 

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top