• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

អាថ៍កំបាំងការសម្តែងសិល្បៈប្រពៃណី ល្បែង ស្វឹនផា (Xuan Pha)

ការសម្តែងសិល្បៈប្រពៃណីល្បែង ស្វឹនផា (Xuan Pha) បានបង្ហាញនូវទិដ្ឋភាពគ្រប់ទិសទីបានមកនិងក្រាបថ្វាយបង្គំ ហើយសម្តែងឈុតសិល្បៈពិសេស ដើម្បីជូនពរស្តេច នៅប្រទេសវៀតណាម នាសម័យស័ក្តិភូមិ។ តាមអ្នកស្រាវជ្រាវ ការស្តែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) បានចាត់ទុកដូចជារបាំដែលផ្ទុកព័ត៌មានជាច្រើនអំពីប្រជាជនវៀតណាម ក្នុងអតីតកាល ប្រវត្តិសាស្ត្រនិងតួនាទីសំខាន់ៗ ក្នុងសិល្បៈប្រពៃណីរបស់ជនជាតិវៀតណាម។

ការសម្តែង ល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) មានប្រភពដើមពីរឿងព្រេង

នាបច្ចុប្បន្ននេះ ប្រភពដើមនៃការសម្តែងល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) នៅតែជាប្រការអាថ៌កំបាំងមួយ។ ប៉ុន្តែ តាមការរៀបរាប់របស់សិល្បករ ប៊ុយ វ៉ាន់ហ៊ុង (Bui Van Hung) ( ឃុំ ស្វឹនទ្រឿង  ស្រុកថស្វឹន ខេត្តថាញហ័រ) (Xuan Truong -Tho Xuan - Thanh Hoa) ជាមនុស្សម្នាក់ដែលបានរួមចំណែកយ៉ាងសំខាន់ៗ ក្នុងការរក្សានិងអភិរក្សការសម្តែងល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha)។ រីឯ តាមប្រជាជនរស់នៅភូមិ ស្វឹនផា (Xuan Pha) វិញ ចាប់ពីយូរលង់មកនេះហើយ ការសម្តែងល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) បានចាប់ផ្តើមសម្តែង ក្នុងរាជកាល ឌីញ (Dinh) (៩៦៨  - ៩៨០)

តាមរឿងរ៉ាវព្រេង ៖ ក្នុងដំណើរការដឹកនាំកងទ័ព ទៅប្រយុទ្ធជាមួយខ្មាំងសត្រូវ  គឺជាក្រុមកងទ័ពចុងក្រោយបង្អស់ក្នុងចំណោម ១២ ក្រុមកងទ័ពទាំង មេទ័ព ឌីញ បូលិញ (Dinh Bo Linh) មកតំបន់ ក្វានថាញ (Quan Thanh) បោះជំរុំនិងឈរជើងនៅទីនេះ។

បន្ទាប់ពី មេទ័ព ឌីញ បូលិញ (Dinh Bo Linh) បានចាត់បេសកជនបួងសួងអាទិទេពគ្រប់ទិសទី។ បេសកជនធ្វើដំណើរបញ្ច្រាសទន្លេ និងជួបខ្យល់ព្យុះ ដូច្នេះបេសកជនរូបនេះបានស្នាក់នៅទីស្ការៈបូជា ស្វឹនផា (Xuan Pha) ជាបណ្តុះអាសន្ន។


របាំងមុខធ្វើពីឈើនិងស្បែក ដែលបានប្រើប្រាស់ក្នុងរបាំ ហ័រឡាង (Hoa Lang) ទូហួន (Tu Huan)
ចៀមថាញ (Chiem Thanh)។ រូបថត៖ កុងដាត



បន្ទះឫស្សីគឺឧបករណ៍សំខាន់ៗ មួយ ក្នុងការសម្តែងល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha)។
រូបថត៖ ត្រឹនថាញយ៉ាង



ឧបករណ៍តន្ត្រីបានប្រើប្រាស់ក្នុងការសម្តែងល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) រួមមាន ៖
ស្គ អន្លូង  ថ្កោក ដែលបង្កើតសូរសម្លេងសប្បាយរីករាយ។ រូបថត៖ កុងដាត



សិល្បករសម្តែងក្នុងរបាំ ចៀមថាញ (Chiem Thanh) ត្រៀមឧបករណ៍ ។
រូបថត៖ កុងដាត



សិល្បករត្រៀមសម្លៀកបំពាក់ មុនពេលសម្តែងល្បែង ទូហួន (Tu Huan)។
រូបថត៖ កុងដាត



ក្រុមសិល្បករ សម្តែងល្បែង ទូហួន (Tu Huan)។
រូបថត៖ កុងដាត



សិល្បកររាំតាមចង្វាក់ស្គរ និងប្រើប្រាស់ឧបករណ៍ បរិក្ខាក្នុងការសម្តែងល្បែង ចៀមថាញ( Chiem Thanh)។
រូបថត៖ ថាញយ៉ាង



របាំស្រស់ស្អាតក្នុងការសម្តែងល្បែង ងគ្វឹក (Ngo Quoc)។
រូបថត៖ កុងដាត



របាំផ្លិតដ៏ពិសេសក្នុងការសម្តែងល្បែង ហ័រឡាង (Hoa Lang) ។
រូបថត៖ កុងដាត



របាំមួយបានសម្តែងក្នុងល្បែង អាយឡាវ (Ai Lao) ។
រូបថត៖កុងដាត

 

ងែ ស្វឹនផា (Nghe Xuan Pha) គឺជាទីកន្លែងសក្ការៈបូជា ព្រះដាយ ហាយឡុងវឿង (Dai Hai Long Vuong) -អាទិទេពមួយរូប។ នារាត្រី ព្រះអាទីទេពរបស់ភូមិ ស្វឹនផា (Xuan Pha) បានណែនាំរបៀបវាយប្រហារពួកសត្រូវ។ យល់ដឹងនូវការណែនាំនេះ មេទ័ព ឌីញ បូលិញ (Dinh Bo Linh) ធ្វើតាមនិងបានបណ្តេញពួកឈ្លានពានចេញផុតពីប្រទេស និងឯកភាពជាតិ ប្រកបដោយជោគជ័យ ហើយដាក់ឈ្មោះប្រទេស ដាយកូវៀត (Dai Co Viet)។

ល្បែង ស្វឹនផា (Xuan Pha)  រួមមានរបាំទាំង ៥ ដែលនិមិត្តតំណាងឲ្យ ៥ តំបន់ដែលជុំវិញប្រទេស ដាយកូវៀត (Dai Co Viet) ។ នៅគឺជារបាំ ហ័រឡាង (Hoa Lang)  របាំ ចៀមថាញ (Chiem Thanh)   របាំ អាយឡាវ (Ai Lao)  របាំ ងគ្វឹក (Ngo Quoc) របាំ លូកហូនញង់ (Luc Hon Nhung)។

(តាមវិទ្យាស្ថានដូរ្យតន្ត្រីវៀតណាម)

រំលឹកគុណូបការរបស់ព្រះអាទីទេពរបស់ភូមិ ស្វឹនផា (Xuan Pha) បានណែនាំរបៀបបណ្តេញពួកឈ្លានពាន។ បន្ទាប់មក ស្តេច ឌីញ (Dinh) បានថ្វាយគ្រឿងសំណែននិងយាងបួងសួង នៅទីសក្ការៈបូជាព្រះដាយ ហាយឡុងវឿង (Dai Hai Long Vuong)។ នៅពេលនោះ ព្រះមហាក្សត្រិយានី ងៀតនឿង (Nguyet Nuong) បានទទួលបន្ទុកណែនាំក្រុមរបាំ ដើម្បីសម្តែង៥ របាំដែលពោលខាងលើនេះ។ បន្ទាប់ពី បណ្តារបាំនេះបានប្រជាជនហាត់រាំនិងសម្តែង។

ចាប់ពីពេលនេះតទៅ របាំទាំងឡាយនេះបានហៅរួមគឺ របាំស្វឹនផា (Xuan Pha) ហើយបានប្រជាជនរស់ក្នុងភូមិ ស្វឹនផា (Xuan Pha) រក្សានិងណែនាំឲ្យចេះរាំពីជំនាន់មុនដល់ជំនាន់ក្រោយ។ រហូតដល់សព្វថ្ងៃនេះបានក្លាយទៅជាសោភណ្ឌភាពវប្បធម៌ពិសេស នៅខេត្ត ថាញហ័រ (Thanh Hoa) ។

តាមបណ្តាអ្នកស្រាវជ្រាវល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) គឺជាសក្ខីភាពនៃដំណើរការរីកចំរើនខាងសិល្ប ដែលបានសម្តែងក្នុងព្រះរាជវាំងវៀតណាម និងដើរតួនាទីសំខាន់ៗ ក្នុងការសម្តែងសិល្បៈប្រជាជាតិ។

ចាប់ពីពេលនេះតទៅ របាំទាំងឡាយនេះបានហៅរួមគឺ របាំស្វឹនផា (Xuan Pha) ហើយបានប្រជាជនរស់ក្នុងភូមិ ស្វឹនផា (Xuan Pha) រក្សានិងណែនាំឲ្យចេះរាំពីជំនាន់មុនដល់ជំនាន់ក្រោយ។ រហូតដល់សព្វថ្ងៃនេះបានក្លាយទៅជាសោភណ្ឌភាពវប្បធម៌ពិសេស នៅខេត្ត ថាញហ័រ (Thanh Hoa) ។

តាមបណ្តាអ្នកស្រាវជ្រាវល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) គឺជាសក្ខីភាពនៃដំណើរការរីកចំរើនខាងសិល្ប ដែលបានសម្តែងក្នុងព្រះរាជវាំងវៀតណាម និងដើរតួនាទីសំខាន់ៗ ក្នុងការសម្តែងសិល្បៈប្រជាជាតិ។

កម្លាំងរស់នៅជាអមតៈ

នាខែកញ្ញា ឆ្នាំ២០១៦ ល្បែង ស្វឹនផា (Xuan Pha) បានទទួលស្គាល់គឺកេរ្តិ៍មរតកអរូបីជាតិ។ កេរ្តិ៍មរតតនេះមិនត្រឹមតែជា “រតន”  នៃវប្បធម៌ នៃខេត្ត ថាញហ័រ  (Thanh Hoa) តែប៉ុណ្ណោះ ថែមទាំងក្លាយទៅជា”គ្រាប់ពេជ្រ”មានតំលៃក្នុងខឿនវប្បធម៌ប្រជាជាតិវៀតណាម ផងដែរ។

តាមសិល្បករ ប៊ុយ វ៉ាន់ហ៊ុង (Bui Van Hung)  ក្នុងរយៈពេលច្រើនឆ្នាំ ភូមិ ស្វឹនផា (Xuan Pha) មិនរៀបចំពិធីបុណ្យនានា ការសក្តារៈបូជាព្រះអាទិទេពរបស់ភូមិ ស្វឹនផា (Xuan Pha) មិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ប៉ុន្តែ ល្បែងសិល្បៈប្រពៃណី ស្វឹនផា (Xuan Pha) នៅតែធ្វើឡើង តាមរបៀបខុសៗ គ្នា។

សិល្បករ ប៊ុយ វ៉ាន់ហ៊ុង (Bui Van Hung) និយាយឲ្យដឹងថា តាមអ្នកវ័យចំណាស់រស់ក្នុងភូមិបានរៀបរាប់ នាឆ្នាំ១៩៣៦ ល្បែង ស្វឹនផា (Xuan Pha) បាន ស្តេច បាវដាយ (Bao Dai) អនុញ្ញត្តិឲ្យសម្តែងក្នុងអតីតរាជរដ្ឋធានីហ្វេ (Hue) បន្ទាប់នោះ បានសម្តែង នៅទីក្រុង សាយហ្គន (Sai Gon)  និងហាណូយ (Ha Noi)។

រហូតដល់ឆ្នាំ១៩៣៩ លោក Bourin សិល្បករជនជាតិបារាំងម្នាក់បានស្រាវជ្រាវល្បែងនេះ និងគ្រោងសម្តែង នៅសហរដ្ឋអាមេរិក។ ប៉ុន្តែសង្គ្រាមពិភពលោកលើកទីពីរបានកើតឡើង ដូច្នេះការសម្តែងល្បែងនេះមិនបានរៀប ចំទេ។

ក្នុងពិធីបុណ្យ ឡាមគីញ (Lam Kinh) ឆ្នាំ២០១៨ គឺពិធីបុណ្យធំបំផុតនៅខេត្ត ថាញហ័រ (Thanh Hoa) ល្បែង ស្វឹនផា (Xuan Pha) បានសម្តែងនិងមានអត្ថន័យនូវការបើកចេញសម័យកាលវិបុលភាព ប្រជាជនមានជីវភាពសុខដុមរមនា។ នេះគឺជាសក្ខីភាពនៃកម្លាំងរស់នៅជាអមតៈរបស់ល្បែង ស្វឹនផា (Xuan Pha) សំរាប់ជីវភាពស្មារតីរបស់ប្រជាជនរស់នៅខេត្ត ថាញហ័រ (Thanh Hoa)។

ល្បែង ស្វឹនផា (Xuan Pha) រួមមាន៖ ៥ របាំ។ សិល្បករសម្តែងក្នុងល្បែង ស្វឹនផា (Xuan Pha) បានពាក់សម្លៀកបំពាក់ខុសគ្នា។ ទោះបីសម្លៀកបំពាក់រួមគឺអាវផាវ ខោពណ៌ស ក៏ដោយ។ ប៉ុន្តែពណ៌សម្លៀកបំពាក់ក្នុងល្បែងនិមួយៗ គឺខុសគ្នា។



សិល្បករ ប៊ុយ វ៉ាន់ហ៊ុង (Bui Van Hung) កំពុងគូរកាយវិការរាំ ក្នុងការសម្តែងល្បែង ស្វឹនផា (Xuan Pha)។
រូបថត៖ កុងដាត



លោក ដូ វ៉ាន់ ហាវ (Do Van Hao) ជាងឈើម្នាក់ រស់ក្នុងឃុំ បានធ្វើរបាំងមុខ ដែលប្រើប្រាស់
ក្នុងការសម្តែងល្បែង (Xuan Pha)។ រូបថត៖ កុងដាត



សិល្បករ ប៊ុយ វ៉ាន់ហ៊ុង (Bui Van Hung) កំពុងបង្រៀននិងណែនាំកូនសិស្សក្នុងភូមិ អំពីបណ្តារបាំ
ដែលសម្តែងក្នុងល្បែង ស្វឹនផា (Xuan Pha)។ រូបថត៖ កុងដាត



កាយវិការពិសេសនៃ ៥ របាំ ក្នុងការសម្តែងល្បែង ស្វឹនផា (Xuan Pha)។
រូបថត៖ កុងដាត



របាំ ស្វឹនផា (Xuan Pha) បានសម្តែងក្នុងពិធីបុណ្យភូមិ ស្វឹនផា (Xuan Pha) ដែលបានរៀបចំជារៀងរាល់ឆ្នាំ។ រូបថត៖ ឯកសារ


ជារៀងរាល់ឆ្នាំ ល្បែងប្រពៃណី ស្វឹនផា (Xuan Pha) បានសម្តែង ក្នុងពិធីបុណ្យ ឡាមគីញ (Lam Kinh)។
រូបថត៖ កុងដាត

 

ជនជាតិហូឡង់ ក្នុងការសម្តែងល្បែង ហ័រឡាង (Hoa Lang)  ពាក់អាវពណ៌ខៀវ។ ជនជាតិ ចៀមថាញ (Chiem Thanh) ក្នុងការសម្តែងល្បែង ចៀមថាញ (Chiem Thanh) ពាក់អាវពណ៌ក្រហម មួកក្រហមដែលបង្កើតពណ៌ក្រហមឆ្អៅ។ ពីព្រោះជនជាតិ ចៀមថាញ (Chiem Thanh) រស់ក្នុងតំបន់មានអាកាសធាតុក្តៅ។ ជនជាតិ លូកហូន (Luc Hon) ពាក់អាវពណ៌ខៀវចាស់។ ប្រជាជននេះគឺកុលសម្ព័ន្ធមួយ រស់នៅតំបន់ភ្នំព្រៃខាងលិចនៃខេត្ត ថាញហ័រ (Thanh Hoa)។ រីឯជនជាតិចិនវិញ ក្នុងល្បែង ងគ្វឹក (Ngo Quoc) ពាក់អាវពណ៌ផ្ទៃមេឃ។


ចំណុចសំខាន់ ក្នុងការសម្តែងល្បែង ស្វឹនផា (Xuan Pha) គឺសម្តែងតាមរបាំដែលបាន កំ​ណត់​ជាមុន។ ចំពោះរបាំនិមួយៗ ស្ទើរតែមានកាយវិការយ៉ាងច្បាស់លាស់និងខុសគ្នា ដូច​ជា​៖ រាំដៃ រាំជើង រាំជាមួយឧបករណ៍ បរិក្ខា។ ជាពិសេស ក្នុងបណ្តារបាំក្នុងការល្បែង ស្វឹនផា (Xuan Pha) បានប្រើប្រាស់ញាក់ស្មា គ្រវិក្បាល រាំទាំងខ្លួន...គឺជាបាតុភាពដ៏កម្រមានក្នុងប្រវត្តិសាស្ត្ររីកចំរើននៃសិល្បៈរាំរបស់មនុស្សជាតិ។

(តាមវិទ្យាស្ថានដូរ្យតន្ត្រីវៀតណាម)

ចំពោះជនជាតិឡាវ ក្នុងការសម្តែងល្បែង អាយឡាវ (Ai Lao) ស្លៀក ខោវែង និងអាវពណ៌ស មូរសំពត់ពណ៌ខ្មៅលើកំភួនជើង ហើយពាក់ខ្វែងពីស្មាខាងស្តាំដល់ត្រគាកខាងឆ្វេងក្រណាត់ចរបាប់ដែលត្បាញក្បាច់រចនាឡាវ។

តាមការពិពណ៌នាដែលពោលខាងលើ យើងបានមើលឃើញយ៉ាងច្បាស់លាស់ថា ប្រជាជនរស់នៅសម័យមុនបានប្រើប្រាស់សម្លៀកបំពាក់មានពណ៌ខុសគ្នា ដើម្បីបែងចែកបណ្តាជនជាតិ និងវណ្ណៈក្នុងសង្គម។

មានល្បែងចំនួន ៣ បានប្រើប្រាស់របាំងមុខ៖ ជនជាតិ ហ័រឡាងពាក់របាំងមុខធ្វើពីស្បែកគោ ចម្រុះត្រង់និងខ្ពស់ ពាក់មួកពណ៌ខ្មៅនិងមានកែម។

ជនជាតិ ចៀមថាញ (Chiem Thanh) ពាក់របាំងមុខធ្វើពីឈើ លាបពណ៌ក្រហម ចម្រុះទាបនិងខ្លី តែងភ្នែកដោយរោមក្ងោក គ្មានកែម ដែលបង្ហាញទឹកមុខជនជាតិអាស៊ី។

ជនជាតិ លូកហូ (Luc Ho) ពាក់របាំងមុខធ្វើពីឈើ អ្នកមានចង្កាស្រួចគឺស្រ្តី អ្នកមានចង្កាមូលគឺប្រុស របាំងមានធ្មេញច្រើនគឺអ្នកវ័យចំណាស់ របាំងមានធ្មេញតិចគឺអ្នកក្មេង។ របាំងរបស់ជនជាតិ លូកហូ (Luc Ho) ភាគច្រើន បង្ហាញអំពីវ័យ។

នាបច្ចុប្បន្ននេះ ដើម្បីអភិរក្សកេរ្តិ៍មរតកវប្បធម៌ល្បែង ស្វឹនផា (Xuan Pha) សិល្បករ ហ៊ុង (Hung)  រួមជាមួយសិល្បករ សិល្បការិនីជាច្រើនទៀតក្នុងភូមិ បានបង្រៀនកូនសិស្សនូវបណ្តារបាំក្នុងការសម្តែងល្បែងនេះ។ ទន្ទឹមនឹងនេះ សិល្បករ សិល្បការិនីបានសហការជាមួយសាលា ដែលរៀបចំការអប់រំក្រៅម៉ោង ដើម្បីស្វែងយល់និងរៀបបណ្តារបាំនេះ ដែរ។

តាមការវិភាគរបស់អ្នកស្រាវជ្រាវ ផាន កឹមថឿង (Phan Cam Thuong) អំពីកម្លាំងរស់នៅរបស់ល្បែង ស្វឹនផា (Xuan Pha) ជាអមតៈ៖ ប្រជាជាតិមួយមានប្រវត្តិសាស្ត្រក្នុងរយៈពេល ៤០០០ ឆ្នាំ ដើម្បីកសាងនិងការពារជាតិ ។ ដូច្នេះអតីតកាលមិនបានបាត់បង់ទេ ថែមទាំងលេចចេញតាមទម្រង់រូបភាពវប្បធម៌ខុសៗគ្នា។ ប្រហែលដូច្នេះ រឿងព្រេងនិងបណ្តាកាយវិការក្នុង ៥ របាំ ស្វឹនភា បង្កប់ដំណឹងនូវអតីតកាលរបស់ជនជាតិវៀតណាមដែលយើងមិនទាន់យល់ដឹងយ៉ាងច្បាស់លាស់./.

 

ការសម្តែងល្បែង ស្វឹន ផា (Xuan Pha)  គឺប្រព័ន្ធល្បែងពិសេស ប្រមូលផ្តុំបណ្តាប្រភេទសិល្បៈផ្សេងៗ ដូចជា ចង្រៀង តន្ត្រី សម្លៀកបំពាក់... នេះគឺជាដំណើរការជ្រើសរើសនិងទទួលយកសោភណ្ឌភាពរបស់ប្រភេទសិល្បៈផ្សេងៗ ទៀត។ ការសម្តែងល្បែង ស្វឹនផា (Xuan Pha) គឺជាប្រភេទសិល្បៈមួយដែលរួមផ្សំរវាងសិល្បសម្តែងក្នុងរាជវាំងនិងសិល្បៈប្រជាប្រិយ។

(តាមវិទ្យាស្ថានដូរ្យតន្ត្រីវៀតណាម)


អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន កុងដាត
ត្រឹនថាញយ៉ាងនិងឯកសារ


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top