• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

អាថ៌កំបាំងផ្ទះសំណាក់ព្រៃម៉ារឹង

លាក់ខ្លួនស្ថិតនៅក្នុងព្រៃជ្រៅដាងិត​ នៃស្រុកឡាកយឿង (ខេត្តឡឹមដុង) ផ្ទះសំណាក់​ព្រៃម៉ា​រឹង ជា​​ទីកន្លែង​​ពោរ​ពេញ​ទៅដោយ​​ភាព​អាថ៌​កំបាំង​​ និង​លាយ​ឡំភាព​​ទាក់ទាញ​​អារម្មណ៍ សម្រាប់​​អ្នក​ធ្វើ​​ដំណើរ​ ដែលស្រឡាញ់ធម្មជាតិ ក្នុងដំណើរស្វែងយល់​ពីព្រៃភ្នំតីង្វៀន​។

ម្ចាស់ផ្ទះសំណាក់នេះ គឺលោក ​ង្វៀនថាញឡិម ជាកុលបុត្រ​របស់​ព្រៃភ្នំដាឡាត​។ ចូល​ចិត្ត​ទេសចរណ៍​ស្វែង​យល់ ទើប​កាល​ពីក្មេង​លោក​ចូល​ព្រៃ ឆ្លង​ជ្រោះ ឡើងខ្នងភ្នំចោត ដើម្បីស្វែង​យល់​ពីច្រក ជ្រលងភ្នំ ទាំង​អស់​របស់​ព្រៃភ្នំ​តីង្វៀន។ មិត្តជិតស្និទ្ធបាន​ដាក់ឲ្យ​រហសនាម​លោកថា “អារក្សភ្នំ” ដូច​នេះ។ ពេលចាស់​ជរា ដោយ​ក្តីស្រ​ឡាញ់​ព្រៃភ្នំទើប​លោកបាន​ចាក់ចេញ​ពីទីក្រុង ត្រឡប់ទៅ​កសាងផ្ទះ​ឈើ ដាំ​ផ្កា ធ្វើ​ចំការ ជាមួយ​សង្គម​គ្រួសារ​រស់​នៅក្រោម​ស្បៃធម្មជាតិ​រហោស្ថាន ដើម្បីរក្សា​យាមល្បាត​គាំពារតំបន់​ព្រៃឈើនេះ។​

ដោយសម្រស់ស្រ​ស់ស្អា​ត មនោរម្យ របស់សំណាក់​នេះ បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ឆ្លងកាត់​ដង​ផ្លូវ​ពិបាក ដើម្បី​មកដល់ទីកន្លែង​ស្ងប់ស្ថាត់​សម្រប់ខ្លួន ចូលធម្មជាតិ​និងពិសោធន៍​របៀបរស់​នៅទីនេះ។​


មជ្ឈមណ្ឌលនៃផ្ទះសំណាក់ម៉ារឹង គឺជាផ្ទះឈើមួយនិងបរិយាកាសបើកដូចជាស្ថានីយ៍សម្រាកកាយមួយ។

សម្រស់នៃប្រភេទផ្កាធម្មជាតិនៅក្នុងបរិវេណផ្ទះសំណាក់ម៉ារឹង បង្កើតបានលក្ខណៈដាឡាតធម្មជាតិមួយ ទាក់ទាញភ្ញៀវទេសចរណ៍។

ដងផ្លូវមានផ្កាស៊ីមរីកស្រុះសាយស្ថិតនៅខាងក្នុងផ្ទះសំណាក់ម៉ារឹង។

ស្ពានយោលឆ្លងជ្រោះសម្រាប់ភ្ញៀវទេសចរណ៍ពិសោធន៍ដើរឆ្លងគួរចំណាប់អារម្មណ៍។

ភ្ញៀវទេសចរណ៍ថតរូបអនុស្សាវរីយ៍នៅលើស្ពានព្យួររបស់ផ្ទះសំណាក់ម៉ារឹង។

ភ្ញៀវទេសចរណ៍បរទេសគយគន់សម្រស់សាមញ្ញរបស់ធម្មជាតិនៅក្នុងផ្ទះសំណាក់ម៉ារឹង។

ភ្ញៀវទេសចរណ៍ពិសោធន៍របៀបនេសាទចាប់ត្រីបង្គាបង្កងក្នុងដងជ្រោះរបស់បងប្អូនជនជាតិភាគតិចនៅ
ផ្ទះសំណាក់ម៉ារឹងនេះ។


ទីកន្លែងសម្រាកមួយនៅក្នុងផ្ទះសំណាក់ម៉ារឹងបានម្ចាស់រៀបចំយ៉ាងប៉ិនប្រសប់។

ផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរណ៍មានស្ថាបត្យកម្មពិសេសរបស់តំបន់និងភាពជិតស្និទ្ធជាមួយធម្មជាតិ។

ទេសភាពមនោរម្យរបស់ផ្ទះសំណាក់ម៉ារឹង។

បឹងទឹកថ្លាយង់ និងផ្ទះតូចៗដែលមានលក្ខណៈស្ថាបត្យកម្មឈើភូមិស្រុកនៅកណ្តាលមណ្ឌលផ្ទះសំណាក់ម៉ារឹង។

ភ្ញៀវទេសចរណ៍អុំទូកគយគន់សម្រស់ព្រៃភ្នំ។

មកដល់ផ្ទះសំណាក់ម៉ារឹង ភ្ញៀវ​ទេសចរណ៍​បាន​ម្ចាស់​នៅទី​នេះទទួល​រាក់​ទាក​ដូច​ជា​ទទួល​មិត្ត​ភក្តិ​មក​លេង​ផ្ទះ​។ ពេល​ថ្ងៃ ភ្ញៀវទេសចរណ៍​ទស្សនា​សេរីទេសភាព​ធម្មជាតិ​រហោស្ថាន មនោរម្យ ក្រេមយកបរិយាកាស​បរិសុទ្ធ ត្រជាក់​នៃអាកាស​ធាតុមេឃ​ដីដា​ឡាត។

ចូលនិទាឃ​រដូវ ទេសភាពកាន់តែរូមែនទិក ដោយមានប្រភេទផ្កា​ធម្មជាតិរីកស្រុះសាយ​គ្រប់​ដង​ផ្លូវទាំង​អស់។ នៅ​និទាឃ​រដូវ ផ្កាស៊ីម និងមែកលូសយោទៅ​យោមកនៅ​ក្បែរដង​ផ្លូវ។ នៅ​​រដូវ​រងា​​មាន​ពពក​​សរ​សាត់​​អណ្តែត​ពីលើ​ចុង​​ដើម​​ស្រល់ ធ្វើឲ្យសំណាក់​លេចអណ្តែត​ ដូច​ជាអាថ៌​កំបាំង​មួយ​នៅកណ្តាល​​ព្រៃ​ភ្នំ។

ភ្ញៀវទេសចរណ៍​អាចដើរឆ្លងកាត់ស្ពានឈើ ឡើងភ្នំ ជាទីកន្លែងដែលមាន​ចំការក្រូច​ខ្វិតសម្បូរ​ផ្លែ សម្រាប់​ភ្ញៀវ​បេះ​ពិសារ​សជាតិ​ផ្អែម​ឆ្ងាញ់​ដោយ​ផ្ទាល់​ដៃ ហើយ​គយគន់​ពីលើចុះ​ឃើញ​ផ្ទះសំណាក់ ​លេចអណ្តែត​រាប់​រយ​ពណ៌​។

មកដល់​ពេលរាត្រី ម្ចាស់និងភ្ញៀវទេសចរណ៍រួមគ្នា​ដើររកឧសដុត​ភ្លើងជំរុំនៅក្បែរបឹងទឹក។ ជុំគ្នា​ហូបសាច់​អាំង ញ៉ាំ​សុរាថិន និងច្រៀង​ជាមួយចាប៉ី guitar ស្តាប់​ម្ចាស់​ផ្ទះសំណាក់​និទាន​ អំពីរឿង​រ៉ាវ​ប្រវត្តិ​សាស្រ្ត​និង​មនុស្ស​ដ៏អង់​អាច​របស់ព្រៃភ្នំ​តីង្វៀន ពីការ​ធ្វើដំណើរដ៏ចំណាប់​ចិត្ត​របស់​លោក ក្បែរ​អណ្តាត​ភ្លើង​ក្រហម​និង​អាកាស​ធាតុត្រ​ជាក់ គឺជាការពិសោធន៍ដ៏​អស្ចារ្យ​មួយ៕

 

អត្ថបទ៖សើនងៀ រូបថត៖ ង្វៀនឡឹន
 

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top