ប្រជាជនរស់ក្នុងតំបន់ពាយ័ព្យធ្លាប់និយាយ ថា “ជនជាតិម៉ុង (Mong) ហូបអាស្រ័យដោយពពក ជនជាតិថៃហូបអាស្រ័យដោយទឹក ជនជាតិយ៉ាវ (Dao) ហូបអាស្រ័យដោយភ្លើង” ដើម្បីបង្ហាញលក្ខណៈពិសេសរបស់ជនជាតិទាំងខាងលើនោះ៖ ជនជាតិម៉ុង (Mong) រស់នៅភ្នំខ្ពស់ដែលគ្របដណ្តប់ដោយពពក ជនជាតិថៃរស់នៅតំបន់មានប្រភពទឹក៖ ទីកន្លែងក្បែរទន្លេ ជ្រោះ ជាដើម ជនជាតិយ៉ាវ (Dao) មានទំនៀមទំលាប់ពាក់ព័ន្ធនឹងភ្លើង ដូចជា៖ ពិធីធំដឹងក្តីរួមមានទៀន ១២ ដើម ពិធីរត់ឆ្លងកាត់ភ្លើង.. |
ខ្ញុំបានជួបលោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) ដ៏ល្បីឈ្មោះទួទាំងក្នុងស្រុកបាតស្វាត (Bat Xat) បាន និយាយឲ្យដឹងថា លោកគ្រូសែនថ្វាយរូបនេះនឹងអញ្ជើញជាអធិបតី ក្នុងពិធីអាពាហ៍ពិពាហ៍ តាមរបៀបប្រពៃណីសំរាប់ប្រុសស្រីមួយគូ រស់នៅភូមិទុងជីញ ១ (Trịnh Tuong) (ឃុំទ្រីញទឿង) (Trinh Tuong) ដូច្នេះយើងខ្ញុំទៅតាមលោកគ្រូសែនថ្វាយមកដល់គ្រួសារលោក ចាវភូសាយ (Chao Phu Sai) រស់ក្នុងភូមិទុងជីញ ១ (Tung Chin) នៅពេលយប់ឈានមកដល់ ។ លោកសាយ (Sai) កំពុងរវាល់ការងាររៀបចំពិធីអាពាពិហ៍ពាហ៍សំរាប់កូនប្រុសពៅ ចាវសាន (Chao San) (អាយុ ២៤ ឆ្នាំ)។
កំពុងផឹកស្រា និងនិយាយជាមួយគ្នា លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) បានរៀបរាប់៖ “ជាជាតិយ៉ាវ (Dao) យើងមានទស្សនថា កូនក្រមុំ តឹនមៃ (Tan May) រៀបការនិងនាំយកភព្វសំណាងនិងប្រការល្អប្រសើរ។ ហេតុនេះ ពិធីអាពាហ៍ពិពាហ៍នេះត្រូវរៀបចំពិធីភ្ជាប់ពាក្យ ពិធីដង្ហែកូនក្រមុំ និងពិធីទទួលកូនក្រមុំចូលក្នុងផ្ទះ ផងដែរ”។
ខាងកូនកំលោះមកនិងឳនខ្លួនជំរាបសួរខាងស្រីនិងកូនក្រមុំ។ តាមទំនៀមទំលាប់របស់ជនជាតិយ៉ាវ (Dao) ក្រហម ក្នុងពិធីអាពាហ៍ពិពាហ៍ កូនកម្លោះត្រូវពាក់ សម្លៀកបំពាក់របស់ស្ត្រី អឹមអៀនបាំងមុខ។ ពិធីដង្ហែរពីខាងកូនក្រមុំនឹងឈប់សំរាកនៅទីកន្លែងមិនឆ្ងាយផ្ទះកូនកម្លោះប៉ុន្មានទេ ដើម្បីកូនក្រមុំផាត់មុខ និងពាក់សម្លៀកបំពាក់ប្រពៃណី។ កូនក្រមុំ តឹនមៃ (Tan May) ស្រស់ស្អាត ក្នុងពិធីអាពាហ៍ពិពាហ៍ដែលរៀបចំតាមទំនៀមទំលាប់ ប្រពៃណីរបស់ជនជាតិយ៉ាវ (Dao) ក្រហម។ កូនក្រមុំ តឹនមៃ (Tan May) ស្រស់ស្អាត ក្នុងពិធីអាពាហ៍ពិពាហ៍ដែលរៀបចំតាមទំនៀមទំលាប់ ប្រពៃណីរបស់ជនជាតិយ៉ាវ (Dao) ក្រហម។ ពិធីសែនថ្វាយក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ (Dao) ក្រហម រស់នៅ ក្នុងស្រុកបាតស្វាត (Bat Xat) បានធ្វើឡើង នាពេលរាត្រី។ |
ទទួលកូនក្រមុំ តឹនមៃ (Tan May) ចូលក្នុងផ្ទះខាងកូនកម្លោះគឺពេលវេលាសំខាន់ៗ បំផុត ក្នុងនោះមានពិធីការប្រពៃណីជាច្រើន ដែលបានធ្វើឡើង ចំនៅពេលព្រលឹម ប៉ុន្តែតាមការជ្រើសរើសរបស់លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem)។ ដល់ម៉ោងធ្វើឡើងពិធីការ លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) នាំកូនក្រមុំសែនថ្វាយជីដូនជីតា ជម្រាបសួរឪពុកម្តាយបង្កើត និងឪពុកម្តាយខាងប្តី។ បន្ទាប់ពី កូនកម្លោះ ចាវសាន (Chao San) ត្រូវពាក់សម្លៀកបំពាក់របស់កូនក្រមុំ កន្សែងរបាំងកន្លះមុខនិងចេញពីបន្ទប់។ តាមការពន្យល់របស់លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) ពិធីនេះចាប់ផ្តើមពីរឿងនិទាននូវការបង្កើតជនជាតិយ៉ាវ (Dao) ក្រហម។
ដោយការមើលឃើញរបស់បុព្វបុរស និងគ្រួសារសងខាង កូនក្រមុំ តឹនមៃ (Tan May) និងកូនកម្លោះ ចាវសាន (Chao San) ពិសាស្រាមួយកែវ និងស្តាប់ការផ្តាំផ្ញើរបស់មេបា។
បញ្ចប់ពិធីការនានា កូនក្រមុំ តឹនមៃ (Tan May) យកទឹកនិងលាងមុខគ្រូសែនថ្វាយនិងឪពុកម្តាយសងខាង។ ក្នុងសម្លេងតន្ត្រីពិរោះ ខាងស្រីនឹងជម្រាបលាខាងប្រុស និងត្រឡប់ទៅផ្ទះវិញ កូនកម្លោះចាវសាន (Chao San) ជូនឪពុកខាងស្រីសាច់ជ្រូក បាយដំណើបនិងស្រា ដែលធ្វើដូចជាអំណោយ។
ចំពោះយើងខ្ញុំ បន្ទាប់ពីស្វែងយល់បណ្តាពិធីការពិសេស ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ (Dao) ក្រហមដែលបានរៀបចំ ក្នុងរយៈពេលពេញ ២ ថ្ងៃ និងទទួលអារម្មណ៍នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខាងបុរស នៅពេលទទួលស្វាគមន៍កូនក្រមុំថ្មី ដែលក្លាយទៅជាសមាជិកថ្មី ក្នុងគ្រួសារ។ ក្នុងពិធីជប់លៀង លោកគ្រូសែនថ្វាយ និងជាមេបា ចាវយួនលាម (Chao Duon Liem) បាននិយាយបន្ថែមថា៖ “អ្នកយកព័ត៌មានចង់ស្វែងយល់នូវទំនៀមទំលាប់របស់ជនជាតិយ៉ាវ(Dao) ក្រហមយើងខ្ញុំ សូមអញ្ជើញចូលរួមក្នុងពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម។”ទទួលកូនក្រមុំ តឹនមៃ (Tan May) ចូលក្នុងផ្ទះខាងប្រុសគឺពេលវេលាសំខាន់ៗ បំផុត ក្នុងនោះមានពិធីការប្រពៃណីជាច្រើន ដែលបានធ្វើឡើង ចំនៅពេលព្រលឹម ប៉ុន្តែតាមការជ្រើសរើសរបស់លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem)។ ដល់ម៉ោងធ្វើឡើងពិធីការ លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) នាំកូនក្រមុំសែនថ្វាយជីដូនជីតា ជម្រាបសួរឪពុកម្តាយបង្កើត និងឪពុកម្តាយខាងប្តី។ បន្ទាប់ពី កូនកម្លោះ ចាវសាន (Chao San) ត្រូវពាក់សម្លៀកបំពាក់របស់កូនក្រមុំ កន្សែងរបាំងកន្លះមុខនិងចេញពីបន្ទប់។ តាមការពន្យល់របស់លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) ពិធីនេះចាប់ផ្តើមពីរឿងនិទាននូវការបង្កើតជនជាតិយ៉ាវ (Dao) ក្រហម។
ដោយការមើលឃើញរបស់បុព្វបុរស និងគ្រួសារសងខាង កូនក្រមុំ តឹនមៃ (Tan May) និងកូនកម្លោះ ចាវសាន (Chao San) ពិសាស្រាមួយកែវ និងស្តាប់ការផ្តាំផ្ញើរបស់មេបា។
បញ្ចប់ពិធីការនានា កូនក្រមុំ តឹនមៃ (Tan May) យកទឹកនិងលាងមុខគ្រូសែនថ្វាយនិងឪពុកម្តាយសងខាង។ ក្នុងសម្លេងតន្ត្រីពិរោះ ខាងស្រីនឹងជម្រាបលាខាងប្រុស និងត្រឡប់ទៅផ្ទះវិញ កូនកម្លោះចាវសាន (Chao San) ជូនឪពុកខាងស្រីសាច់ជ្រូក បាយដំណើបនិងស្រា ដែលធ្វើដូចជាអំណោយ។
ចំពោះយើងខ្ញុំ បន្ទាប់ពីស្វែងយល់បណ្តាពិធីការពិសេស ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ (Dao) ក្រហមដែលបានរៀបចំ ក្នុងរយៈពេលពេញ ២ ថ្ងៃ និងទទួលអារម្មណ៍នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខាងបុរស នៅពេលទទួលស្វាគមន៍កូនក្រមុំថ្មី ដែលក្លាយទៅជាសមាជិកថ្មី ក្នុងគ្រួសារ។ ក្នុងពិធីជប់លៀង លោកគ្រូសែនថ្វាយ និងជាមេបា ចាវយួនលាម (Chao Duon Liem) បាននិយាយបន្ថែមថា៖ “អ្នកយកព័ត៌មានចង់ស្វែងយល់នូវទំនៀមទំលាប់របស់ជនជាតិយ៉ាវ(Dao) ក្រហមយើងខ្ញុំ សូមអញ្ជើញចូលរួមក្នុងពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម។”
អាថ៌កំបាំងពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម
ពីយូរលង់នេះហើយ ទឹកជំនន់លិចពេញតំបន់ព្រៃភ្នំបាតស្វាត (Bat Xat) ប៉ុន្តែមានសត្វស្ទាំងធំមួយក្បាលដែលជួយរងគ្រោះប្រុសនិងស្រីមួយគូ ហើយជញ្ជូនគេទៅដល់កំពូលភ្នំឡាវថឹន (Lao Than)។ បន្ទាប់ពី ប្រុសនិងស្រីពីរនាក់នោះរៀបការ និងបង្កើតកូនចំនួន ១២ នាក់។ កូនៗ ១២ នាក់នេះរស់នៅជុំវិញភ្នំ និងបង្កើតឡើង ១២ ត្រកូល រស់ក្នុងតំបន់ ដូចនាបច្ចុប្បន្ននេះ។ ហេតុនោះ ពិធីធំដឹងក្តីរួមមានទៀន ១២ ដើម គឺជាឳកាសផឹកទឹកនឹកដល់ប្រភពដើម។ |
តាមការឧទ្ទេសនាមរបស់គ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) បានធ្វើយើងចាប់ចិត្តយ៉ាងខ្លាំង និងបានសម្រេចចិត្តត្រឡប់ទៅស្រុកបាតស្វាត (Bat Xat) វិញ ក្រោយមួយសប្តាហ៍ ហើយអញ្ជើញចូលរួមក្នុងពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម នៅភ្នំគីគូងហូ (Ki Cung Ho) ឃុំតង់សាញ (Tong Sanh)។ លោក ចាវទឹក្វឹយ (Chao Tu Quay) គីមួយក្នុងចំណោមគ្រូសែនថ្វាយ ១៨ រូប នឹងសែនថ្វាយ ក្នុងពិធីនេះបានឲ្យដឹងថា៖ “ពិធីធំដឹងក្តី រួម បានរៀបចំតាមចំណាប់ថ្នាក់គ្រួសារ តាំងពីវង្សត្រកូលមួយ ប៉ុន្តែពិសិដ្ឋដ៏ខ្ពង់ខ្ពស់បំផុតគឺជាពិធីដឹងក្តីរួមមានទៀនចំនួន ១២ ដើម របស់រង្សត្រកូលជាច្រើន ដែលរស់ក្នុងតំបន់។ ពិធីនេះបានរៀបចំសំរាប់ប្តីប្រពន្ធនៃវង្សត្រកូលទាំងបួន ៖ ចាវ (Chao) លី (Ly) តឹន (Tan) បាំង (Bang)”។
ពិធីបុណ្យនេះប្រកបដោយលក្ខណៈអាថ៌កំបាំងរបស់ជនជាតិយ៉ាវ (Dao) គេគិតថា ប្រុសត្រូវការឆ្លងកាត់ពិធីនេះដែលទើបទទួលស្គាល់គឺធំដឹងក្តី និងមានសមត្ថិភាពចូលរួម ក្នុងការងារសំខាន់ៗ នៃសហគមន៍ ថែមទាំងនៅពេលស្លាប់ វិញ្ញាណក្ខ័ន្ធនឹងបានជួបជុំនឹងជីដូនជីតា (ជនជាតិយ៉ាវ (Dao) ក្រហមហៅបានវឿង) (Ban Vuong) ផងដែរ។
យកឧទាហរណ៍ជាជាក់ស្តែងស្តីពីភាពអាថ៌កំបាំងរបស់ពិធីដឹងក្តី លោកគ្រូសែនថ្វាយ ចាវយួនលាម (Chao Duon Liem) បាននិយាយបន្ថែម ៖ ក្នុងអំឡុងពេល ១០០ ឆ្នាំកន្លងមកនេះ សហគមន៍ជាជាតិយ៉ាវ(Dao) ក្រហម រស់នៅក្នុងស្រុកបាតស្វាត (Bat Xat) បានរៀបចំពិធីនេះពីរដងហើយ ប៉ុន្តែអ្នកអាចស្វែងយល់យ៉ាងច្បាស់លាស់ និងមើលឃើញដោយផ្ទាល់ភ្នែកពិធីនេះពិតជាហោចណាស់។
បន្ទាប់ពីបញ្ចប់ពិធីសែនថ្វាយនិងបង្ហាញមុខឪពុកម្តាយខាងប្រុស ចាប់ពីពេលនេះតទៅកូនក្រមុំ បានក្លាយទៅជាសមាជិកថ្មី ក្នុងគ្រួសារខាងប្រុស។ ស្រីជនជាតិយ៉ាវ (Dao) ក្រហម ពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាត ក្នុងពិធីធំដឹងក្តីរួមមានទៀន ១២ ដើម។ ពិធីធំដឹងក្តីរួមមានទៀនចំនួន ១២ ដើម របស់ជនជាតិយ៉ាវ (Dao) ក្រហម រស់ក្នុងស្រុកបាតស្វាត (Bat Xat) ដែលធ្វើឡើងនៅភ្នំគីគុងហូ (Ky Cung Ho)។ កូនសិស្សក្នុងពិធីធំដឹងក្តី រួមមានទៀន ១២ ដើម ត្រូវរាំរបាំដែលបង្ហាញពិធីការនឹងធ្វើឡើងបន្តទៀត ក្នុងរយៈពេល ៣ ថ្ងៃជាបន្តបន្ទាប់។ លោកគ្រូសែនថ្វាយអនុវត្តន៍ពិធីការដ៏អាថ៌កំបាំងដល់កូនសិស្ស។ ពិធីការដុតទៀនចំនួន ១២ ដើម ក្នុងរាត្រីដែលរៀបចំពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម។ ពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម របស់ជនជាតិយ៉ាវ (Dao) ក្រហម ក៏រៀបចំសំរាប់អ្នកបានស្លាប់ហើយ។ ដើម្បីរៀបចំពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើមសំរាប់អ្នកស្លាប់ ត្រូវរៀបចំ បន្ទះឫស្សីដែលសរសេរឈ្មោះ អាយុអ្នកស្លាប់។ ពេលហូបបាយរួមរបស់បណ្តាប្តីប្រពន្ធ ក្នុងពិធីធំដឹងក្តីរួមមានទៀនចំនួន ១២ ដើម។ គ្រូណែនាំកូនសិស្ស ក្នុងពិធីការដើរលើអណ្តាតកាំប៊ិត នៅរានបូជាមេឃ។ គ្រូរួមជាមួយកូនសិស្ស ចូលរួមក្នុងពិធីការចុងក្រោយ នៅរានបូជាមេឃ។ |
ក្រៅពីនោះ លោក ចាវភីនញ៉ាន (Chao Phin Nhan) បានអញ្ជើញធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីដឹងក្តី រួមមានទៀនចំនួន ១២ ដើម នៅភូមិគីគុងហូ (Ky Cung Ho) បាននិយាយឲ្យដឹងថា៖ តាមតារាងរាង្សាវលីនៃត្រកូលចាវ (Chao) នាពេលថ្មីៗ នេះ ត្រកូលរបស់លោកបានរៀបចំពិធីដឹងក្តីរួមមានទៀនចំនួន ១២ ដើម ពី ៧ ជំនាន់មុនហើយ (ប្រហែល ១០០ ឆ្នាំ)។ ទន្ទឹមនឹងនោះ ក្នុងពិធីដឹងក្តីបានធ្វើឡើង ស្ត្រី (ប្រពន្ធ ម្តាយ) អ្នកបានស្លាប់អាចទទួលស្គាល់ហើយ។
លោក ចាវភីនញ៉ាន (Chao Phin Nhan) បានសងរានបូជាមេឃ រានបូជាជីដូនជីតា(បានវឿង) (Ban Vuong) ។ ចាប់ផ្តើមពិធីបើករានបូជា អ្នកចូលរួមនិងភ្ញៀវត្រូវពិសាបួស ក្នុងរយៈពេលពេញ ៤ ថ្ងៃ និងអូសបន្លាយដល់ពេលបញ្ចប់ពិធីបុណ្យនេះ។
នៅទីនេះ យើងខ្ញុំបានជួបប្តីប្រពន្ធ លីឡាវសាន (Ly Lao San) រស់នៅឃុំទ្រុងចាយ (Trung Chai) ស្រុកសាប៉ា (Sa Pa) បានឆ្លងកាត់ផ្លូវឆ្ងាយៗ និងមកចូលរួមពិធីបុណ្យដ៏ខ្ពង់ខ្ពស់នេះ។ លោក លីឡាវសាន (Ly Lao San) បាននិយាយឲ្យដឹងថា៖ “ពិធីនេះបានធ្វើឡើងជារួចរាល់ ប្តីប្រពន្ធខ្ញុំទើបទទួលស្គាល់គឺកូនចៅរបស់បានវឿង (Ban Vuong) ថែមទាំងនៅពេលស្លាប់ នៅសុគតិភព ពួកខ្ញុំនៅតែជាប្តីប្រពន្ធ ផងដែរ។”
ចាប់ពីពិធីធំដឹងក្តីបានធ្វើឡើង គ្រូសែនថ្វាយចំនួន ១៨ នាក់ អាចទទួលកូនសិស្ស។ គ្រូនឹងណែនាំកូនសិស្សរបៀបអនុវត្តពិធីការដ៏បុរាណ អាថ៌កំបាំងដែលគ្រូនិងកូនសិស្សមួយចំនួនបានដឹងជាមុន។
ត្រូវបានចូលរួមក្នុងពិធីដឹងក្តីរួមមានទៀនចំនួន ១២ ដើម និងបានទទួលស្គាល់ កូនសិស្សបុរសត្រូវដើរលើអណ្តាតកាំបិត រត់ឆ្លងកាត់ភ្លើងកំពុងឆេះ ឆ្លងកាត់ឥដ្ឋ និងអណ្តាតនង្គ័លដែលដុតក្តៅយ៉ាងខ្លាំង ដើម្បីបង្ហាញភាពក្លាហាន ចិត្តស្មោះសរ ក្នុងជីវភាព។ នៅពេលរាត្រីមួយមុនពេលពិធីធំដឹងក្តីបានធ្វើឡើង គ្រូនឹងនាំកូនសិស្សចូលក្នុងព្រៃ និងបង្រៀននូវទឹកចិត្ត ចរិតមនុស្ស នៅទីព្រៃនោះគ្រូនឹងដុតទៀនចំនូន ១២ ដើម ដែលនិមិត្តរូបតំណាងឲ្យផ្កាយនិងតារាងចំនួន ១២ នៅសកល ដើម្បីបំភ្លឺព្រលឹង និងលើកលែងទោស ដែលកូនសិស្សធ្លាប់ចោទទោស។
ថ្ងៃទី៤ នៃពិធីធំដឹងក្តីនេះ នៅមុខរានបូជាមេឃ គ្រូសែនថ្វាយនឹងអនុវត្តពិធីធំដឹងក្តី និងទទួលស្គាល់កូនសិស្សបានធំដឹងក្តីហើយ។
អញ្ជើញចូលរួមក្នុងពិធីធំដឹងក្តីនេះជាមួយយើងខ្ញុំ ក៏មានអ្នកជំនាញស្រាវជ្រាវអំពីវប្បធម៌ ជនជាតិបារាំងម្នាក់ ឈ្មោះ Maharaux Alain។ លោក Maharaux Alain ចាប់ចិត្តយ៉ាងខ្លាំងចំពោះពិធីការអាថ៌កំបាំង ប៉ុន្តែមានលក្ខណៈមនុស្សធម៌របស់ជនជាតិយ៉ាវ (Dao)។ ក្រៅពីនេះ លោក Maharaux Alain ក៏បានយកចិត្តទុកដាក់លើគ្រឿងអលង្ការធ្វើពីប្រាក់របស់ស្ត្រីយ៉ាវ (Dao) ក្រហម ដែលពាក់ក្នុងពិធីនេះ។ “ខ្ញុំដូចជាអញ្ជើញចូលរួម ក្នុងពិធីបង្ហាញម៉ូដគ្រឿងអលង្ការធ្វើពីប្រាក់របស់ជនជាតិយ៉ាវ (Dao) ក្រហម” លោក និយាយឲ្យដឹងថា។
គ្រឿងអលង្ការធ្វើពីប្រាក់ដែលស្ត្រីពាក់ក្នុងពិធីធំដឹងក្តីដ៏ពិសិដ្ឋិ
ក្នុងទីផ្សារមឿងហុំ (Muong Hum) នាព្រឹកថ្ងៃអាទិត្យ យើងខ្ញុំបានជួបជាងប្រាក់ តឹនគីមហៀន (Tran Kim Hien) នៅពេលលោកទទួលកិច្ចសន្យានូវការធ្វើឈុតគ្រឿងអលង្ការធ្វើពីប្រាក់សំរាប់កូនក្រមុំ ដែលជិតខិតមកដល់ពិធីអាពាហ៍ពិពាហ៍។
ទៅតាមជាងប្រាក់ តឹនគីមហៀន (Tran Kim Hien) មកដល់ផ្ទះរបស់គាត់ ស្ថិតនៅភូមិសែវពើហូ (Seo Po Ho) ឃុំមឿងហុំ (Muong Hum)។ ទីកន្លែងកែច្នៃផលិតគ្រឿងប្រាក់បានរៀបចំ នៅជ្រុងផ្ទះ រួមមានឧបករណ៍មួយចំនួនដូចជា ៖ ចង្រ្កានដុតប្រាក់ តុបន្លាយខ្សែប្រាក់ ញញួរដែក កន្ត្រៃកាត់ ដង្កៀប កាំប៊ិចឆ្លាក់ បន្ទាត់ វត្ថុធាតុដើមកែផលិតគ្រឿងអលង្កាគឺប្រាក់សុទ្ធដែលទិញពីធនាគាររដ្ឋ ឬកំទេចប្រាក់ ប្រាក់ដុំរបស់ប្រជាជន។
គ្រួសារជាច្រើនរស់នៅមឿងហ៊ុំ (Muong Hum) នៅតែរក្សាមុខរបរធ្វើគ្រឿងអលង្ការ។ ឧបករណ៍និងបរិក្ខាសាមញ្ញ ប៉ុន្តែទទួលប្រសិទ្ធភាពចំពោះជាងប្រាក់ រស់នៅឃុំមឿងហ៊ុំ (Muong Hum)។ ជនជាតិយ៉ាវ (Dao) ក្រហមចាក់ពុម្ភប្រាក់ជាដុំ បន្ទាប់ពីជាងប្រាក់នឹងកែច្នៃផលិតជា គ្រឿងអលង្ការធ្វើពីប្រាក់។ ស្រី្តជនជាតិយ៉ាវ (Dao) ក្រហម ពាក់ឈុតគ្រឿងអលង្ការធ្វើពីប្រាក់ដ៏ស្មុគស្មាញ ក្នុងពិធីបុណ្យពិសេស។ គ្រឿងបន្ទាប់បន្សំដ៏ស្មុគស្មាញបំពាក់លើអាវ មួករបស់ស្តី្រជនជាតិយ៉ាវ (Dao) ក្រហម ដែលរស់នៅ ក្នុងស្រុកបាតស្វាត (Bat Xat)។ គ្រឿងអលង្ការធ្វើពីប្រាក់កាន់តែបង្កើនសោភណ្ឌភាពរបស់ស្រី្តជនជាតិយ៉ាវ (Dao) ក្រហម។ |
សិល្បករ តឹនគីមហៀន (Tan Kim Hien) និងប្រពន្ធបានកែច្នៃផលិតគ្រឿងប្រាក់ក្នុងរយៈពេលជិត ២០ ឆ្នាំហើយ។ ដើមនិទាឃរដូវគឺពេលវេលារៀបចំពិធីអាពារហ៍ពិពាហ៍ ពិធីបុណ្យនានា ដូច្នេះអតិថិជនកុម្មុងជាច្រើន។ គ្រឿងអលង្ការធ្វើពីប្រាក់មិនត្រឹមតែធ្វើស្ត្រីជនជាតិយ៉ាវ (Dao) ឲ្យស្អាត តែប៉ុណ្ណោះ ថែមទាំងបង្ហាញភាពស្តុកស្តម្ភ និងការយកចិត្តទុកដាក់របស់ខាងប្រុសលើកូនក្រមុំ។ ហេតុនេះ ឈុតគ្រឿងអលង្ការធ្វើពីប្រាក់សំរាប់ស្ត្រីជនជាតិយ៉ាវ (Dao) ក្រហមមានតំលៃពី ៤០ ដល់ ៥០ លានដុង (ជិត ២០០០ ដល់ ២៥០០ ដុល្លាអាមេរិក) សូម្បីតែអាចកើនឡើង ១០០ លានដុង (ជិតនឹង ៥០០០ ដុល្លារអាមេរិក)។
នាបច្ចុប្បន្ននេះ ទោះបីមានម៉ូដគ្រឿងអលង្កាបានកែផលិតដោយបច្ចេកវិទ្យាទំនើប ក៏ដោយ ប៉ុន្តែជនជាតិយ៉ាវ (Dao) រស់ក្នុងស្រុកបាតស្វាត (Bat Xat) នៅតែពេញនិយមផលិតផលដែលកែផលិតតាមរបៀបប្រពៃណី ដោយដៃទាំងពីរប៉ិនប្រសប់របស់សិល្បករតឹនគីមហៀន (Tan Kim Hien) ./.
អត្ថបទ៖ ត្រឹនហៀវ រូបថត៖ វៀតគឿង
អត្ថបទ៖ ត្រឹនហៀវ រូបថត៖ វៀតគឿង