• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

អាថ៌កំបាំងបង្គោលសិលាវត្តយ៉ាម (Dam)

ឆ្លង​កាត់​សម័យកាល​ជិត​១០០០ឆ្នាំ​ បង្គោល​សិលា​មាន​ក្បាច់​រចនា​ពិសេស​ បាន​ទទួល​ស្គាល់ជា​រតនវត្ថុ​​ជាតិ​​ស្ថិត​នៅ​វត្ត​យ៉ាម​ (Dam) ចំណុះ​ឃុំ​ណាម​សើន​ (Nam Son) (ក្រុង​បាក់​និញ - Bac Ninh​)​ បង្កប់​​នូវ​អាថ៌​កំបាំង​​បូក​ជាមួយ​រឿង​និទាន​ប្រជាប្រិយ​​ពិត​ឬ​មិនពិត​ បង្កើតជា​​ភាព​ទាក់ទាញ​ចិត្ត​ភ្ញៀវទេសចរ​​មកពី​​​ចតុ​ទិស​។

 តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ វត្ត​យ៉ាម​ (Dam) ​នៅមាន​ឈ្មោះ​ហៅ​ផ្សេងថា​ កាញ​ឡុង​​ដុង​ខាញ់​ (Canh Long Dong Khanh) ដាយ​​ឡាម​ទឺ (Dai Lam Tu) ជា​មជ្ឈមណ្ឌល​ពុទ្ធសាសនា​ធំ​ ជា​មហារម្មណីយដ្ឋាន​នៃ​សម័យ​រាជការ​លី​ (Ly) (​១០០៩ - ១០២៥) អគ្គមហេសី​អ៊ី​ឡាន​ (Y Lan) ​ជ្រើសផ្ទាល់​តំបន់​ដី​ ​ សម្រាប់​ការ​សាងសង់​ ចាប់ពី​ឆ្នាំ​១០៨៦ ធ្វើ​សម្រេច​នៅ​ឆ្នាំ​១០៩៤។​

កាល​ដើម​វត្ត​​អារាម​មាន​១២​ល្វែង​​ សម័យ​ក្រោយ​​​បាន​ជួស​ជួល​ជា​ទម្រង់​ធំ​ ឡើង​ដល់​១០០​ល្វែង​។​ ឆ្លងកាត់​​បម្រែ​បម្រួល​សម័យ​កាល​​ សំណង់​ស្ថាបត្យកម្ម​បុរាណ​ទាំងអស់នៃ​​វត្ត​យ៉ាម​ (Dam) បាត់បង់ទៅ​អស់​​ នៅ​តែ​ស្លាកស្នាម​​​គ្រប់​​​សម្រាប់​រំលឹក​អំពី​សម្រស់​ស្រស់​ស្អាត ​នៃ​មហាអារាម​បុរាណ​។ ក្នុង​នោះ​ នៅ​មាន​រាង​ដូចដើម​ ត្រូវនិយាយ​ដល់​បង្គោល​សិលា​រាប់ពាន់ឆ្នាំ​ ឈរសន្ធឹង​​នៅ​ខាងក្រៅ​បរិវេណវត្ត​។ បង្គោល​សិលា​នេះ មានកម្ពស់​ប្រហែល​៥ម៉ែត្រ​ ខ្នង​​ផ្អែក​​​ភ្នំ​ដាយ​ឡាម​ (Dai Lam) (​ភ្នំ​យ៉ាម - Dam​​)​ មុខ​ឆ្ពោះទៅ​ទិស​ខាងកើត ​រចនា​រួមមាន​ពីរ​ចំណែក​។​ ចំណែក​​​ជើង​បង្គោល​​​រាង​បួន​​ជ្រុង​ទំហំ​២ម៉ែត្រ​។ ចំណែក​​ខាង​ចុង​រាង​មូល​មាន​រង្វាស់​ឡើ​ង​ដល់​១,៥​​ម៉ែត្រ​។​ ចំណុច​ពិសេសបំផុតនៅ​​លើ​បង្គោល​សិលា​ គឺ​រូប​នាគ​ចម្លាក់​មួយ​គូ​​នា​​​សម័យ​រាជការ​លី (Ly) ដ៏ស្រស់ស្អាត​។ ក្បាល​នាគ​អើត​ពាំ​គ្រាប់​​គជ់​។  ខ្លួននាគ​ព័ទ្ធ​ពេន​រាង​អក្សរ​ S ព័ទ្ធព័ន្ធជុំវិញ​បង្គោល​​សិលា​ កន្ទុយ​ទាំង​គូ​ត្រ​កួញ​​គ្នា​។ ទាំង​ស្នាក់ស្នាម​តូច​បំផុត​ដូចជា​ស្រកានាគ​ ជើង​នាគ​ ក្រចក​មុត​ស្រួច​ ក៏​បាន​អ្នក​ចម្លាក់​ឆ្លាក់​យ៉ាង​ផ្ចិត​ផ្ចង់​ដែរ​។​



 អ្នក​ស្រុក​តំបន់​បាក់​និញ​ (Bac Ninh) តែង​អុជធូប​នៅ​បង្គោល​សិលា​បុរាណ​នា​ថ្ងៃពេញ​បូណ៌មី​
និង​ថ្ងៃ១​ជារៀង​រាល់​ខែ​។​



 ឆ្លង​កាត់ពេល​វេលា​ បង្គោល​សិលា​ពិសេស​នេះ នៅ​ឈរ​សន្ធឹង​ក្នុង​បរិវេណ​វត្ត​យ៉ាម​ (Dam)។​


មនុស្សគ្រប់​គ្នា​ មាន​មតិថា​បង្គោល​សិលា​មាន​ខ្នាត​ធំ​នេះ បាន​ធ្វើ​អំពី​ថ្ម​នៅ​តំបន់​ផ្សេង​ ​
ទាំង​ស្រុង​នឹង​ថ្ម​នៅ​ភូមិសាស្រ្ត​នេះ​។



 គូនាគ​សម័យ​រាជការលី (Ly) ​បាន​ឆ្លាក់​លើ​ សិលា​ ជាចំណុច​ពិសេស​លើ​បង្គោល​​សិលា​រាប់ពាន់ឆ្នាំ​។​


 តួ​ខ្លួន​នាគ​ព័ទ្ធ​ព័ន្ធ​រាង​រូប​អក្សរ​ S ​ជុំវិញ​បង្គោល​​​ កន្ទុយទាំងគូ​ត្រកួញ​​​គ្នា​លើ​បង្គោល​។​


 
មាន​ស្នាកស្នាម​នៅ​ម្តុំ​បង្គោល​​សិលា ​ដូចជា​តឹក​តាង​អំពីអត្ថិភាព​នៃ​សំណង់​ស្ថាបត្យកម្ម​វត្តបុរាណ​
រុង​រឿង​សម័យ​រាជកា​រលី​ (Ly)។​



 
ផ្លូវឡើង​ទៅកាន់​បង្គោល​​សិលា​បុរាណ​វត្ត​យ៉ាម ​(Dam) ដើរ​តាម​ខ្នង​ភ្នំ​ចោត​។​


 
បង្គោល​សិលា​វត្ត​យ៉ាម​ (Dam) ស្ថាបត្យកម្ម​រុង​រឿង​ ពិសេស​បំផុត​នៃ​សម័យ​រាជការ​លី​ (Ly)
នៅ​រក្សាបាន​​ដល់ជំនាន់​ក្រោយ​។​

 

ដោយសា​មិន​នៅ​ដូច​ដើម​ ទើប​បង្គោល​សិលា​ពិសិដ្ឋ​នេះ នៅ​ជា​អាថ៌កំបាំង​ ទាក់ទាញ​អ្នក​ស្រាវជ្រា​វប្រវត្តិសាស្រ្ត​ ខិត​ខំបំភ្លឺ​អំពី​អត្ថន័យ​ពិតប្រាកដ​​របស់​វា​ ជាមួយ​នឹង​ពាក្យ​​​ចចាំ​អារាម​ជាច្រើន​។ ផ្តោត​លើ​រូបរាង​ រចនា​ប្រហាក់​ប្រហែល​ និង​មាន​ទ្រឹស្តី​ថា​បង្គោល​សិលា​វត្ត​យ៉ាម​ (Dam) ជា​លិង្គ។​ បើផ្អែកទៅ​លើ​ស្លាកស្នាម​រន្ធ​​ប្រហោង​បន្សល់ទុក​នៅ​ចំណែក​ខាងលើ​ នៃបង្គោល​សិលា​ មនុស្ស​យ៉ាង​ច្រើន​ចាត់​ទុក​ជា​រន្ធ​ប្រហោង​បច្ចេកទេស​ និង​ជា​សសរទ្រូង​ទ្រ​ស្ថាបត្យកម្ម​ផ្កា​ឈូក​រីក​ ឬវត្ត​តូចមួយ​នៅ​ពីលើ​។ ចំពោះ​គូនាគ​ក៏ក្លាយជា​ប្រធាន​បទ​ជជែក​គ្នា ​នៃ​មនុស្ស​ទាំងឡាយ​។ ភាគ​ច្រើន​និយាយ​ថា​គូនាគ​​អំ​ណាច​កំពុង​ពាំ​គ្រាប់​គជ់​ តែមនុស្ស​ខ្លះផ្អែកទៅ​លើស្រកា​នាគ​បាន​ឆ្លាក់​បញ្ច្រាស់​លើ​ដង​ខ្លួន​នាគ​ សឲ្យ​ឃើញ​ថា​គូនាគ​ជា​និមិ្មត​សញ្ញា​នៃ​ភាព​រុង​រឿង​ និង​​រូប​រង្វង់មូល​នៅ​លើ​នោះ​ជា​ពងស៊ុត​។ល។​

ទោះបី​មាន​ទ្រឹស្តី​ផ្សេង​គ្នា​ តែ​ទ្រឹស្តីទាំងអស់​សុទ្ធតែមាន​ចំណុច​រួម​ បង្គោល​​សិលា​ស្អាត​នេះ ជា​​​សំណង់​ស្ថាបត្យកម្ម​រុង​រឿង​ពិសេស​  នៃ​សម័យ​រាជការ​លី​ (Ly) នៅ​រក្សា​ជូន​បច្ឆាជន​ជំនាន់ក្រោយ​៕​


 

អនុវត្ត​៖ វៀតគឿង​


អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top