• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

អាថ៌កំបាំងទំនៀមទំលាប់របស់ជនជាតិយ៉ាវ (Dao) ក្រហម នៅស្រុកបាតស្វាត (Bat Xat)

នា​ពេល​និទាឃរដូវ​ឈាន​មកដល់ ជនជាតិ​យ៉ាវ (Dao) ក្រហម រស់​នៅ​​ស្រុក​បាត​ស្វាត (Bat Xat)  (ខេត្ត​ឡាវ​កាយ) (Lao Cai) សប្បាយរីករាយ​រៀបចំ​​ពិធីបុណ្យនានា ទំនៀម​ទំលាប់​​មាន​ពី​យូរលង់​មកនេះហើយ សំដៅរំលឹក​នឹក​ដល់​បុព្វ​បុរស​និង​ប្រភពដើម ប្រកបដោយ​​​​មនុស្សជាតិ​យ៉ាង​ជ្រាល​ជ្រៅ។
ពិធីអាពាហ៍ពិពាហ៍​តាម​​របៀប​ប្រពៃណី

ប្រជាជនរស់ក្នុងតំបន់ពាយ័ព្យធ្លាប់និយាយ ថា   “ជនជាតិម៉ុង (Mong) ហូបអាស្រ័យដោយ​ពពក ជនជាតិថៃហូបអាស្រ័យដោយទឹក ជនជាតិយ៉ាវ (Dao) ហូបអាស្រ័យដោយភ្លើង” ដើម្បីបង្ហាញលក្ខណៈពិសេសរបស់ជនជាតិ​ទាំងខាងលើនោះ៖ ជនជាតិម៉ុង (Mong) រស់នៅភ្នំខ្ពស់ដែលគ្របដណ្តប់ដោយ​ពពក ជនជាតិថៃរស់នៅតំបន់មានប្រភពទឹក​​៖ ទីកន្លែងក្បែរទន្លេ ជ្រោះ ជាដើម ជនជាតិ​​យ៉ាវ (Dao) មានទំនៀមទំលាប់ពាក់ព័ន្ធ​​នឹងភ្លើង ដូចជា៖ ពិធីធំដឹងក្តីរួមមានទៀន ១២ ដើម ពិធីរត់ឆ្លងកាត់ភ្លើង..

ខ្ញុំ​បាន​ជួប​លោកគ្រូ​សែន​ថ្វាយ​ ចាវ​យួន​លាម (Chao Duon Liem) ដ៏ល្បីឈ្មោះ​ទួទាំង​ក្នុងស្រុក​បាត​ស្វាត (Bat Xat) បាន​ ​និយាយឲ្យដឹង​ថា លោកគ្រូ​សែន​ថ្វាយ​​រូបនេះ​​នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ តាមរបៀប​ប្រពៃណី​​​សំរាប់​​ប្រុសស្រី​មួយ​គូ រស់​នៅ​ភូមិ​ទុង​ជីញ ១ (Trịnh Tuong) (ឃុំ​ទ្រីញ​ទឿង) (Trinh Tuong) ដូច្នេះយើង​ខ្ញុំ​ទៅ​តាម​​លោកគ្រូ​សែន​ថ្វាយ​មកដល់​គ្រួសារ​លោក​ ចាវ​ភូ​សាយ (Chao Phu Sai) រស់​ក្នុងភូមិទុង​ជីញ ១ (Tung Chin) នៅ​ពេល​យប់​ឈាន​មកដល់ ។ លោកសាយ (Sai) កំពុង​រវាល់​​ការងារ​រៀបចំ​​ពិធី​អាពាពិហ៍ពាហ៍​​សំរាប់​​កូន​ប្រុសពៅ ចាវ​សាន (Chao San) (អាយុ ២៤ ឆ្នាំ)។

កំពុងផឹកស្រា និងនិយាយជាមួយគ្នា លោកគ្រូសែនថ្វាយ ចាវយួន​លាម​ ​(Chao Duon Liem) បានរៀបរាប់៖ “ជាជាតិយ៉ាវ (Dao) យើងមានទស្សនថា កូនក្រមុំ តឹនមៃ (Tan May) រៀបការនិងនាំយកភព្វសំណាងនិងប្រការល្អប្រសើរ។ ហេតុនេះ ពិធីអាពាហ៍ពិពាហ៍នេះត្រូវរៀបចំពិធីភ្ជាប់ពាក្យ ពិធីដង្ហែកូនក្រមុំ និងពិធីទទួលកូនក្រមុំចូលក្នុងផ្ទះ ផងដែរ”។



ខាងកូនកំលោះមកនិងឳនខ្លួនជំរាបសួរខាងស្រីនិងកូនក្រមុំ។

តាមទំនៀមទំលាប់របស់ជនជាតិយ៉ាវ (Dao) ក្រហម ក្នុងពិធីអាពាហ៍ពិពាហ៍ កូនកម្លោះត្រូវពាក់
សម្លៀកបំពាក់របស់ស្ត្រី អឹមអៀនបាំងមុខ។


ពិធីដង្ហែរពីខាងកូនក្រមុំនឹងឈប់សំរាកនៅទីកន្លែងមិនឆ្ងាយផ្ទះកូនកម្លោះប៉ុន្មានទេ
ដើម្បីកូនក្រមុំផាត់មុខ និងពាក់សម្លៀកបំពាក់ប្រពៃណី។


កូនក្រមុំ តឹនមៃ (Tan May) ស្រស់ស្អាត ក្នុងពិធីអាពាហ៍ពិពាហ៍ដែលរៀបចំតាមទំនៀមទំលាប់
ប្រពៃណីរបស់ជនជាតិយ៉ាវ (Dao) ក្រហម។


កូនក្រមុំ តឹនមៃ (Tan May) ស្រស់ស្អាត ក្នុងពិធីអាពាហ៍ពិពាហ៍ដែលរៀបចំតាមទំនៀមទំលាប់
ប្រពៃណីរបស់ជនជាតិយ៉ាវ (Dao) ក្រហម។


ពិធីសែនថ្វាយក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិយ៉ាវ (Dao) ក្រហម រស់នៅ
ក្នុងស្រុកបាតស្វាត (Bat Xat) បានធ្វើឡើង នាពេលរាត្រី។

ទទួល​កូន​ក្រមុំ​ តឹន​មៃ (Tan May) ចូល​ក្នុង​ផ្ទះ​ខាងកូន​កម្លោះគឺ​ពេល​វេលា​សំខាន់ៗ ​បំផុត ​ក្នុង​នោះ​មាន​ពិធីការ​​ប្រពៃណី​ជា​ច្រើន ដែល​បាន​ធ្វើ​ឡើង​​ ចំនៅ​ពេល​ព្រលឹម ប៉ុន្តែតាម​ការជ្រើស​រើស​របស់​លោក​គ្រូ​សែន​ថ្វាយ ចាវ​យួន​លាម (Chao Duon Liem)។ ដល់​ម៉ោង​​ធ្វើឡើង​ពិធីការ លោក​គ្រូ​សែន​ថ្វាយ ចាវ​យួន​លាម (Chao Duon Liem) នាំ​កូន​ក្រមុំ​សែនថ្វាយ​ជីដូន​ជីតា ជម្រាបសួរ​​ឪពុក​ម្តាយ​បង្កើត​ និង​ឪពុក​ម្តាយ​ខាង​ប្តី។ បន្ទាប់ពី កូន​កម្លោះ ចាវ​សាន​ (Chao San) ត្រូវ​ពាក់​​សម្លៀក​បំពាក់​របស់​កូន​ក្រមុំ​​​ កន្សែង​របាំង​កន្លះមុខនិង​ចេញ​ពី​បន្ទប់។ តាម​​ការពន្យល់របស់​លោកគ្រូ​សែន​ថ្វាយ​ ចាវ​យួន​លាម (Chao Duon Liem) ពិធី​នេះ​ចាប់​ផ្តើម​ពីរឿង​និទាន​​នូវ​ការបង្កើត​ជនជាតិ​យ៉ាវ​ (Dao) ក្រហម។​

ដោយ​ការ​មើល​ឃើញ​របស់​បុព្វ​បុរស ​និង​គ្រួសារ​សងខាង កូន​ក្រមុំ​ តឹន​មៃ (Tan May)  និង​កូន​កម្លោះ​ ​​ចាវ​​សាន (Chao San) ​ពិសា​ស្រាមួយ​កែវ ​និង​ស្តាប់​ការ​ផ្តាំ​ផ្ញើ​របស់​​មេបា។

បញ្ចប់​ពិធី​ការនានា កូនក្រមុំ​ តឹន​មៃ (Tan May) យក​ទឹក​​​​និងលាង​មុខ​​គ្រូ​សែន​ថ្វាយ​និង​ឪពុក​ម្តាយ​​សងខាង។ ក្នុង​សម្លេង​តន្ត្រីពិរោះ ខាង​ស្រី​​នឹងជម្រាប​លា​ខាង​ប្រុស ​និង​ត្រឡប់​ទៅ​​ផ្ទះវិញ កូន​កម្លោះចាវ​សាន​ (Chao San) ជូន​​​ឪពុក​ខាង​ស្រី​​​សាច់​ជ្រូក​ បាយដំណើប​និង​ស្រា ដែល​ធ្វើ​ដូច​​ជា​អំណោយ​។

​ចំពោះ​យើង​ខ្ញុំ​ បន្ទាប់​ពី​ស្វែងយល់​បណ្តា​ពិធីការ​​ពិសេស​ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​​ជនជាតិ​យ៉ាវ​ (Dao) ​ក្រហម​ដែល​បាន​រៀបចំ​ ក្នុង​រយៈពេលពេញ ២ ថ្ងៃ  និង​ទទួល​អារម្មណ៍​នូវ​សេចក្តី​គោរព​ដ៏ខ្ពង់ខ្ពស់​ពី​ខាង​បុរស នៅពេល​ទទួល​ស្វាគមន៍កូន​ក្រមុំថ្មី​​​ ដែលក្លាយទៅ​ជា​សមាជិក​​ថ្មី​ ក្នុងគ្រួសារ។ ក្នុង​ពិធី​ជប់​លៀង លោកគ្រូ​សែន​ថ្វាយ​ និងជា​មេបា ចាវ​យួន​លាម (Chao Duon Liem) ​បាន​និយាយ​បន្ថែម​ថា៖ “អ្នក​យកព័ត៌​មាន​ចង់​ស្វែង​យល់​នូវ​ទំនៀម​ទំលាប់​របស់​ជនជាតិ​យ៉ាវ(Dao) ​​ក្រហម​យើងខ្ញុំ សូម​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​ធំដឹង​ក្តី​​ រួមមាន​ទៀន​​ចំនួន ១២ ដើម។”ទទួល​កូន​ក្រមុំ​ តឹន​មៃ (Tan May) ចូល​ក្នុង​ផ្ទះ​ខាង​ប្រុសគឺ​ពេល​វេលា​សំខាន់ៗ ​បំផុត ​ក្នុង​នោះ​មាន​ពិធីការ​​ប្រពៃណី​ជា​ច្រើន ដែល​បាន​ធ្វើ​ឡើង​​ ចំនៅ​ពេល​ព្រលឹម ប៉ុន្តែតាម​ការជ្រើស​រើស​របស់​លោក​គ្រូ​សែន​ថ្វាយ ចាវ​យួន​លាម (Chao Duon Liem)។ ដល់​ម៉ោង​​ធ្វើឡើង​ពិធីការ លោក​គ្រូ​សែន​ថ្វាយ ចាវ​យួន​លាម (Chao Duon Liem) នាំ​កូន​ក្រមុំ​សែនថ្វាយ​ជីដូន​ជីតា ជម្រាបសួរ​​ឪពុក​ម្តាយ​បង្កើត​ និង​ឪពុក​ម្តាយ​ខាង​ប្តី។ បន្ទាប់ពី កូន​កម្លោះ ចាវ​សាន​ (Chao San) ត្រូវ​ពាក់​​សម្លៀក​បំពាក់​របស់​កូន​ក្រមុំ​​​ កន្សែង​របាំង​កន្លះមុខនិង​ចេញ​ពី​បន្ទប់។ តាម​​ការពន្យល់របស់​លោកគ្រូ​សែន​ថ្វាយ​ ចាវ​យួន​លាម (Chao Duon Liem) ពិធី​នេះ​ចាប់​ផ្តើម​ពីរឿង​និទាន​​នូវ​ការបង្កើត​ជនជាតិ​យ៉ាវ​ (Dao) ក្រហម។

ដោយ​ការ​មើល​ឃើញ​របស់​បុព្វ​បុរស ​និង​គ្រួសារ​សងខាង កូន​ក្រមុំ​ តឹន​មៃ (Tan May)  និង​កូន​កម្លោះ​ ​​ចាវ​​សាន (Chao San) ​ពិសា​ស្រាមួយ​កែវ ​និង​ស្តាប់​ការ​ផ្តាំ​ផ្ញើ​របស់​​មេបា។

បញ្ចប់​ពិធី​ការនានា កូនក្រមុំ​ តឹន​មៃ (Tan May) យក​ទឹក​​​​និងលាង​មុខ​​គ្រូ​សែន​ថ្វាយ​និង​ឪពុក​ម្តាយ​​សងខាង។ ក្នុង​សម្លេង​តន្ត្រីពិរោះ ខាង​ស្រី​​នឹងជម្រាប​លា​ខាង​ប្រុស ​និង​ត្រឡប់​ទៅ​​ផ្ទះវិញ កូន​កម្លោះចាវ​សាន​ (Chao San) ជូន​​​ឪពុក​ខាង​ស្រី​​​សាច់​ជ្រូក​ បាយដំណើប​និង​ស្រា ដែល​ធ្វើ​ដូច​​ជា​អំណោយ​។

​ចំពោះ​យើង​ខ្ញុំ​ បន្ទាប់​ពី​ស្វែងយល់​បណ្តា​ពិធីការ​​ពិសេស​ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​​ជនជាតិ​យ៉ាវ​ (Dao) ​ក្រហម​ដែល​បាន​រៀបចំ​ ក្នុង​រយៈពេលពេញ ២ ថ្ងៃ  និង​ទទួល​អារម្មណ៍​នូវ​សេចក្តី​គោរព​ដ៏ខ្ពង់ខ្ពស់​ពី​ខាង​បុរស នៅពេល​ទទួល​ស្វាគមន៍កូន​ក្រមុំថ្មី​​​ ដែលក្លាយទៅ​ជា​សមាជិក​​ថ្មី​ ក្នុងគ្រួសារ។ ក្នុង​ពិធី​ជប់​លៀង លោកគ្រូ​សែន​ថ្វាយ​ និងជា​មេបា ចាវ​យួន​លាម (Chao Duon Liem) ​បាន​និយាយ​បន្ថែម​ថា៖ “អ្នក​យកព័ត៌​មាន​ចង់​ស្វែង​យល់​នូវ​ទំនៀម​ទំលាប់​របស់​ជនជាតិ​យ៉ាវ(Dao) ​​ក្រហម​យើងខ្ញុំ សូម​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​ធំដឹង​ក្តី​​ រួមមាន​ទៀន​​ចំនួន ១២ ដើម។”


អាថ៌កំបាំងពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម

ពីយូរលង់នេះហើយ ទឹកជំនន់លិចពេញតំ​បន់​​ព្រៃភ្នំបាតស្វាត (Bat Xat) ប៉ុន្តែមានសត្វស្ទាំងធំមួយក្បាលដែលជួយរងគ្រោះប្រុសនិងស្រីមួយគូ ហើយជញ្ជូនគេទៅដល់កំពូលភ្នំឡាវថឹន (Lao Than)។ បន្ទាប់ពី ប្រុសនិងស្រី​​​ពីរនាក់នោះរៀបការ និងបង្កើតកូនចំនួន ១២ នាក់។ កូនៗ ១២ នាក់នេះរស់​នៅ​ជុំវិ​ញភ្នំ និងបង្កើតឡើង ១២ ត្រកូល រស់ក្នុង​តំ​បន់ ដូចនាបច្ចុប្បន្ននេះ។ ហេតុនោះ ពិធីធំដឹង​ក្តីរួមមានទៀន ១២ ដើម គឺជាឳកាសផឹកទឹកនឹកដល់ប្រភពដើម។

តាមរឿងរ៉ាវនិទានរបស់ជនជាតិយ៉ាវ (Dao) ក្រហមរស់ក្នុងស្រុកបាតស្វាត (Bat Xat)

តាម​ការ​ឧទ្ទេសនាម​របស់គ្រូ​សែន​ថ្វាយ​ ចាវ​យួន​លាម (Chao Duon Liem) ​​​បាន​ធ្វើ​យើង​ចាប់​ចិត្ត​យ៉ាង​ខ្លាំង និង​បានសម្រេចចិត្ត​​ត្រឡប់​​ទៅ​ស្រុក​បាត​ស្វាត (Bat Xat) វិញ ក្រោយ​មួយ​សប្តាហ៍ ហើយ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​ធំដឹង​ក្តី​ រួម​មាន​ទៀន​ចំនួន ១២ ដើម នៅ​ភ្នំ​​គី​គូងហូ (Ki Cung Ho) ឃុំ​តង់​សាញ (Tong  Sanh)។ លោក​ ចាវ​ទឹ​ក្វឹយ (Chao Tu Quay) គីមួយ​ក្នុង​ចំណោម​គ្រូ​សែន​ថ្វាយ​ ១៨ រូប ​នឹងសែន​ថ្វាយ​ ក្នុង​ពិធី​នេះ​បាន​ឲ្យ​ដឹង​ថា៖ “ពិធី​ធំដឹង​ក្តី​ រួម បាន​រៀបចំ​តាម​ចំណាប់​ថ្នាក់​គ្រួសារ តាំងពី​​វង្សត្រកូល​មួយ ប៉ុន្តែពិសិដ្ឋដ៏ខ្ពង់​ខ្ពស់​បំផុត​គឺ​ជាពិធី​​ដឹង​ក្តីរួម​មាន​ទៀន​ចំនួន ១២ ដើម ​របស់​រង្សត្រកូល​ជា​ច្រើន ដែល​រស់​ក្នុង​តំបន់។ ពិធីនេះ​បាន​រៀបចំ​សំរាប់​ប្តី​ប្រពន្ធ​នៃ​វង្សត្រកូល​ទាំង​បួន ៖ ចាវ (Chao) លី (Ly) តឹន (Tan)​ បាំង (Bang)”។

ពិធីបុណ្យនេះប្រកបដោយលក្ខណៈអាថ៌កំបាំងរបស់ជនជាតិយ៉ាវ (Dao) គេគិតថា ប្រុសត្រូវការឆ្លងកាត់ពិធីនេះដែលទើបទទួលស្គាល់គឺធំដឹងក្តី និងមានសមត្ថិភាពចូលរួម ក្នុងការងារសំខាន់ៗ នៃសហគមន៍ ថែមទាំងនៅពេលស្លាប់ វិញ្ញាណក្ខ័ន្ធនឹងបានជួបជុំនឹងជីដូនជីតា  (ជនជាតិយ៉ាវ (Dao) ក្រហម​ហៅ​បានវឿង) (Ban Vuong) ផងដែរ។

យកឧទាហរណ៍​ជា​ជាក់​ស្តែង​ស្តីពី​ភាពអាថ៌កំបាំង​របស់​ពិធី​ដឹង​ក្តី​ លោកគ្រូ​សែន​ថ្វាយ ចាវ​យួន​លាម (Chao Duon Liem) បាន​និយាយបន្ថែម ៖ ក្នុងអំឡុងពេល ១០០ ឆ្នាំ​កន្លង​មកនេះ សហគមន៍ជាជាតិ​យ៉ាវ(Dao) ក្រហម រស់​នៅ​ក្នុង​ស្រុកបាត​ស្វាត​ (Bat Xat) បាន​រៀបចំ​ពិធីនេះ​ពីរ​ដង​ហើយ ប៉ុន្តែ​អ្នក​អាច​​ស្វែងយល់​យ៉ាង​ច្បាស់​លាស់​ និង​​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​​ពិធី​នេះ​​ពិត​ជា​ហោច​ណាស់។


បន្ទាប់ពីបញ្ចប់ពិធីសែនថ្វាយនិងបង្ហាញមុខឪពុកម្តាយខាងប្រុស ចាប់ពីពេលនេះតទៅកូនក្រមុំ
បានក្លាយទៅជាសមាជិកថ្មី ក្នុងគ្រួសារខាងប្រុស។


ស្រីជនជាតិយ៉ាវ (Dao) ក្រហម ពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាត
ក្នុងពិធីធំដឹងក្តីរួមមានទៀន ១២ ដើម។


ពិធីធំដឹងក្តីរួមមានទៀនចំនួន ១២ ដើម របស់ជនជាតិយ៉ាវ (Dao) ក្រហម រស់ក្នុងស្រុកបាតស្វាត
(Bat Xat) ដែលធ្វើឡើងនៅភ្នំគីគុងហូ (Ky Cung Ho)។


កូនសិស្សក្នុងពិធីធំដឹងក្តី រួមមានទៀន ១២ ដើម ត្រូវរាំរបាំដែលបង្ហាញពិធីការនឹងធ្វើឡើងបន្តទៀត
ក្នុងរយៈពេល ៣ ថ្ងៃជាបន្តបន្ទាប់។


លោកគ្រូសែនថ្វាយអនុវត្តន៍ពិធីការដ៏អាថ៌កំបាំងដល់កូនសិស្ស។

ពិធីការដុតទៀនចំនួន ១២ ដើម ក្នុងរាត្រីដែលរៀបចំពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម។

ពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើម របស់ជនជាតិយ៉ាវ (Dao) ក្រហម ក៏រៀបចំសំរាប់អ្នកបានស្លាប់ហើយ។
ដើម្បីរៀបចំពិធីធំដឹងក្តី រួមមានទៀនចំនួន ១២ ដើមសំរាប់អ្នកស្លាប់ ត្រូវរៀបចំ
បន្ទះឫស្សីដែលសរសេរឈ្មោះ អាយុអ្នកស្លាប់។


ពេលហូបបាយរួមរបស់បណ្តាប្តីប្រពន្ធ ក្នុងពិធីធំដឹងក្តីរួមមានទៀនចំនួន ១២ ដើម។

គ្រូណែនាំកូនសិស្ស ក្នុងពិធីការដើរលើអណ្តាតកាំប៊ិត នៅរាន​បូជាមេឃ។

គ្រូរួមជាមួយកូនសិស្ស ចូលរួមក្នុងពិធីការចុងក្រោយ នៅរានបូជាមេឃ។

ក្រៅពីនោះ លោក ​ចាវ​ភីនញ៉ាន (Chao Phin Nhan) បានអញ្ជើញ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ ក្នុង​ពិធី​ដឹង​ក្តី​ ​រួម​មាន​ទៀនចំនួន ១២ ដើម នៅ​ភូមិ​គីគុង​ហូ (Ky Cung Ho) បាន​និយាយឲ្យ​ដឹង​ថា៖  តាមតារាងរាង្សាវលី​​នៃ​ត្រកូលចាវ (Chao) នាពេល​ថ្មី​ៗ នេះ​ ​ត្រកូល​របស់លោក​បាន​រៀបចំ​ពិធី​ដឹង​ក្តីរួមមាន​ទៀនចំនួន ១២ ដើម ពី ៧ ​ជំនាន់មុន​ហើយ (​ប្រហែល ១០០ ឆ្នាំ)​​។ ​ទន្ទឹមនឹងនោះ ​ក្នុង​ពិធី​ដឹង​ក្តី​​បាន​ធ្វើ​ឡើង​ ស្ត្រី (ប្រពន្ធ ម្តាយ) ​អ្នក​បាន​ស្លាប់​អាច​ទទួល​​ស្គាល់​​ហើយ។

លោក ​ចាវ​ភីនញ៉ាន (Chao Phin Nhan) បាន​សង​រានបូជា​មេឃ រានបូជា​ជីដូន​ជីតា(បាន​វឿង)  (Ban Vuong) ។ ​ចាប់ផ្តើម​ពិធី​​បើក​រាន​បូជា អ្នក​ចូល​រួម​​និងភ្ញៀវ​ត្រូវ​ពិសា​បួស ក្នុង​រយៈពេល​ពេញ​ ៤ ថ្ងៃ ​និង​អូស​បន្លាយ​ដល់​ពេល​បញ្ចប់​ពិធី​បុណ្យ​នេះ។​​

នៅ​ទីនេះ យើង​ខ្ញុំ​បាន​ជួប​​ប្តី​ប្រពន្ធ​ លីឡាវ​សាន (Ly Lao San) រស់​នៅ​ឃុំទ្រុង​ចាយ (Trung Chai) ស្រុក​សាប៉ា (Sa Pa) ​បាន​ឆ្លង​កាត់​ផ្លូវ​ឆ្ងាយៗ និង​មក​ចូល​រួម​ពិធីបុណ្យ​​ដ៏​ខ្ពង់​ខ្ពស់​នេះ។ លោក លីឡាវ​សាន (Ly Lao San) បាន​និយាយឲ្យ​ដឹង​ថា៖ “​​ពិធី​នេះ​បាន​ធ្វើឡើង​ជា​រួច​រាល់ ​ប្តី​ប្រពន្ធ​​ខ្ញុំ​ទើប​ទទួល​ស្គាល់​គឺ​កូន​ចៅ​របស់បាន​វឿង (Ban Vuong) ថែមទាំង​​​​នៅ​ពេលស្លាប់ នៅ​សុគតិភព ​​​ពួក​ខ្ញុំ​នៅតែ​ជា​ប្តីប្រពន្ធ​ ផងដែរ។”

ចាប់ពីពិធី​ធំដឹង​ក្តី​បាន​ធ្វើ​ឡើង គ្រូ​សែន​ថ្វាយ​ចំនួន ១៨ នាក់​ ​អាច​ទទួល​កូន​សិស្ស។ ​គ្រូ​នឹង​ណែនាំ​កូន​សិស្ស​របៀប​​អនុវត្ត​ពិធីការ​ដ៏បុរាណ អាថ៌កំបាំងដែល​គ្រូនិង​កូន​សិស្សមួយ​ចំនួន​​​បាន​​ដឹងជា​មុន។

​ត្រូវបាន​ចូល​រួម​ក្នុង​ពិធី​ដឹង​ក្តី​រួម​មាន​ទៀន​ចំនួន ១២ ដើម​ និងបានទទួល​ស្គាល់​ ​កូន​សិស្ស​បុរស​​​ត្រូវ​ដើរ​លើ​អណ្តាត​​​កាំបិត រត់​ឆ្លងកាត់​​ភ្លើង​កំពុង​ឆេះ ឆ្លងកាត់​ឥដ្ឋ​ និង​​អណ្តាតនង្គ័លដែល​ដុត​ក្តៅ​យ៉ាង​ខ្លាំង​ ដើម្បី​បង្ហាញ​​ភាព​ក្លាហាន ចិត្ត​ស្មោះ​សរ ក្នុង​ជីវភាព។ នៅ​ពេល​រាត្រី​មួយ​មុនពេល​ពិធី​ធំ​ដឹង​ក្តី​​បាន​ធ្វើ​ឡើង គ្រូ​នឹងនាំ​កូន​សិស្ស​ចូល​ក្នុង​ព្រៃ​ និង​បង្រៀន​​នូវ​ទឹកចិត្ត​ ចរិត​មនុស្ស នៅទីព្រៃនោះ​​​គ្រូ​នឹង​ដុត​ទៀន​ចំនូន ១២ ដើម ដែល​និមិត្តរូប​តំណាង​ឲ្យ​ផ្កា​យនិង​តារាងចំនួន ១២ នៅ​សកល​ ដើម្បី​បំភ្លឺ​​​​ព្រលឹង​ និង​​លើកលែង​ទោស​​​​ ដែល​កូនសិស្ស​ធ្លាប់ចោទទោស។

​​ថ្ងៃទី៤ នៃ​ពិធី​ធំ​ដឹង​ក្តីនេះ នៅ​មុខ​រាន​បូជាមេឃ គ្រូ​សែន​ថ្វាយ​​នឹង​អនុវត្ត​ពិធី​ធំដឹង​ក្តី និងទទួល​ស្គាល់​កូន​សិស្ស​​បាន​ធំដឹង​ក្តីហើយ។

​​អញ្ជើញ​ចូល​រួម​ក្នុ​ងពិធី​ធំដឹង​ក្តី​នេះ​ជាមួយ​យើង​ខ្ញុំ ក៏​មាន​អ្នក​ជំនាញ​ស្រាវជ្រាវ​អំពី​វប្បធម៌​ ជនជាតិ​​បារាំង​ម្នាក់ ឈ្មោះ Maharaux Alain។  លោក Maharaux Alain ចាប់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពិធីការ​អាថ៌កំបាំង​ ប៉ុន្តែ​មាន​លក្ខណៈមនុស្សធម៌​របស់ជនជាតិ​យ៉ាវ (Dao)។ ក្រៅពីនេះ លោក Maharaux Alain ក៏បាន​យកចិត្តទុក​ដាក់​លើ​គ្រឿង​អលង្ការ​ធ្វើ​ពី​ប្រាក់​​របស់​ស្ត្រី​យ៉ាវ (Dao) ក្រហម ដែល​ពាក់​ក្នុង​ពិធីនេះ។ “ខ្ញុំ​​ដូចជា​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បង្ហាញ​ម៉ូដ​គ្រឿង​អលង្ការ​ធ្វើ​ពី​ប្រាក់របស់​ជនជាតិ​យ៉ាវ (Dao) ក្រហម” លោក​ និយាយឲ្យ​ដឹង​ថា។ 


គ្រឿង​អលង្ការ​ធ្វើ​ពី​ប្រាក់ដែលស្ត្រីពាក់​ក្នុង​ពិធី​ធំដឹងក្តី​ដ៏​ពិសិដ្ឋិ

ក្នុងទីផ្សារ​មឿង​ហុំ (Muong Hum) នា​ព្រឹកថ្ងៃអាទិត្យ យើង​ខ្ញុំ​បាន​ជួប​ជាង​ប្រាក់​ តឹន​គីមហៀន (Tran Kim Hien) នៅពេលលោក​ទទួល​កិច្ច​សន្យា​នូវការ​ធ្វើ​ឈុត​គ្រឿង​អលង្ការធ្វើពីប្រាក់​សំ​រាប់​​​​កូន​ក្រមុំ​​ ដែល​ជិត​ខិត​មក​ដល់​​ពិធី​​អាពាហ៍ពិពាហ៍។

ទៅ​តាមជាង​ប្រាក់​ តឹន​គីមហៀន (Tran Kim Hien)​ មកដល់​ផ្ទះ​របស់គាត់ ស្ថិត​នៅ​ភូមិ​សែវពើហូ (Seo Po Ho) ឃុំ​មឿង​ហុំ (Muong Hum)។ ទីកន្លែង​កែច្នៃផលិតគ្រឿង​ប្រាក់​បាន​រៀបចំ​ នៅ​ជ្រុង​ផ្ទះ រួមមាន​ឧបករណ៍មួយ​ចំនួន​ដូចជា​ ៖ ​ចង្រ្កាន​ដុត​ប្រាក់ ​តុ​បន្លាយ​​ខ្សែ​ប្រាក់ ញញួរ​ដែក កន្ត្រៃ​កាត់ ដង្កៀប​ កាំប៊ិច​ឆ្លាក់ បន្ទាត់ វត្ថុធាតុដើម​​កែផលិត​​គ្រឿង​អលង្កា​​គឺ​ប្រាក់សុទ្ធ​ដែល​ទិញ​ពី​ធនាគារ​​រដ្ឋ ឬ​កំទេច​ប្រាក់​ ប្រាក់​ដុំ​របស់​ប្រជាជន។​


គ្រួសារជាច្រើនរស់នៅមឿងហ៊ុំ (Muong Hum) នៅតែរក្សាមុខរបរធ្វើគ្រឿងអលង្ការ។

ឧបករណ៍និងបរិក្ខាសាមញ្ញ ប៉ុន្តែទទួលប្រសិទ្ធភាពចំពោះជាងប្រាក់ រស់នៅឃុំមឿងហ៊ុំ (Muong Hum)។

 ជនជាតិយ៉ាវ (Dao) ក្រហមចាក់ពុម្ភប្រាក់ជាដុំ បន្ទាប់ពីជាងប្រាក់នឹងកែច្នៃផលិតជា
គ្រឿងអលង្ការធ្វើពីប្រាក់។


ស្រី្តជនជាតិយ៉ាវ (Dao) ក្រហម ពាក់ឈុតគ្រឿងអលង្ការធ្វើពីប្រាក់ដ៏ស្មុគស្មាញ ក្នុងពិធីបុណ្យពិសេស។

គ្រឿងបន្ទាប់បន្សំដ៏ស្មុគស្មាញបំពាក់លើអាវ មួករបស់ស្តី្រជនជាតិយ៉ាវ (Dao) ក្រហម ដែលរស់នៅ
ក្នុងស្រុកបាតស្វាត (Bat Xat)។


គ្រឿងអលង្ការធ្វើពីប្រាក់កាន់តែបង្កើនសោភណ្ឌភាពរបស់ស្រី្តជនជាតិយ៉ាវ (Dao) ក្រហម។

សិល្បករ តឹន​គីម​ហៀន (Tan Kim Hien) និង​​ប្រពន្ធ​បាន​កែច្នៃ​ផលិតគ្រឿង​​ប្រាក់​​ក្នុងរយៈពេល​ជិត ២០ ឆ្នាំហើយ។ ​ដើម​និទាឃរដូវ​គឺ​ពេលវេលា​រៀបចំពិធីអាពារហ៍ពិពាហ៍  ពិធីបុណ្យ​នានា ដូច្នេះ​អតិថិជន​​​កុម្មុង​​ជា​ច្រើន។ គ្រឿង​អលង្កា​រធ្វើ​ពី​ប្រាក់​មិនត្រឹម​តែ​ធ្វើ​ស្ត្រី​ជនជាតិ​យ៉ាវ (Dao) ឲ្យ​ស្អាត​ តែ​ប៉ុណ្ណោះ ថែមទាំង​បង្ហាញ​ភាព​ស្តុក​ស្តម្ភ​​ និង​ការ​យកចិត្តទុក​ដាក់​របស់​ខាង​ប្រុស​​លើ​កូន​​ក្រមុំ។ ហេតុ​នេះ ឈុត​គ្រឿង​អលង្កា​រធ្វើ​ពីប្រាក់​សំរាប់ស្ត្រី​ជនជាតិ​យ៉ាវ (Dao) ក្រហម​​មាន​តំលៃ​ពី ៤០ ដល់ ៥០ លាន​ដុង (ជិត ២០០០ ដល់ ២៥០០ ដុល្លាអាមេរិក) ​សូម្បីតែ​អាចកើន​ឡើង ១០០ លាន​ដុង (ជិត​នឹង ៥០០០ ដុល្លារអាមេរិក)។

នា​បច្ចុប្បន្ននេះ ​ទោះ​បី​មាន​​ម៉ូដ​គ្រឿង​អលង្កា​​បាន​កែ​ផលិត​​ដោយ​បច្ចេកវិទ្យា​ទំនើប ក៏ដោយ ប៉ុន្តែ​​ជនជាតិ​យ៉ាវ (Dao) រស់​ក្នុង​ស្រុក​បាត​ស្វាត (Bat Xat) នៅតែ​ពេញ​និយម​ផលិតផល​ដែល​កែ​ផលិត​​​​តាម​របៀប​ប្រពៃណី ដោយ​ដៃ​ទាំង​ពីរ​ប៉ិន​ប្រសប់​របស់​សិល្បករតឹន​គីម​ហៀន (Tan Kim Hien) ./.

អត្ថបទ៖ ត្រឹនហៀវ រូបថត៖ វៀតគឿង


 

អត្ថបទ៖ ត្រឹនហៀវ រូបថត៖ វៀតគឿង

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top