• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

“អាណាចក្រ” ក្រូចឃ្វិចលឿងឡាយវុង (Lai Vung)

ស្ថិតនៅ​ក្បែរ​ទន្លេ​ហូវ​ (Hau) បាន​ដីល្បាប់​ប្រមូល​បំប៉ន់​ បង្កើត​ជា​ដី​មាន​ជីរជាតិ​ ស្រុក​ឡាយ​យុង ​(Lai Vung) (ដុង​ថាប - Dong Thap) ធ្លាប់បាន​ស្គាល់​ជា​ “អាណាចក្រ​​” ក្រូច​ឃ្វិច​​លឿង​ នៃ​ឃ្លាំង​ផ្លែឈើ​​វាល​ទំនាប​ទន្លេ​គឺវ​ឡុង​។ ប្រភេទ​ផ្លែឈើ​នេះ បាន​ក្លាយជា​ផលិតផល​ពិសេស ​ដែល​មាន​រសជាតិ​​ឆ្ងាញ់​​ក្រអូប សម្បក​ស្តើង​ គ្រាប់តិច​ កំពុង​ជា​មុខទំនិញ​ជួយ​​ប្រជាកសិករ​នៅទីនេះ​ធ្វើ​មានបាន​។​

បណ្តោយ​តាម​ដង​ផ្លូវ​ភ្ជាប់​ឃុំ​នៅ​ស្រុក​ឡាយ​វុង ​(Lai Vung) មាន​​ពណ៌​ ចាប់​ចិត្ត​​​នៃ​ក្រូច​ឃ្វិច​លឿង​កំពុងតែ​​ទុំ​។ ក្រូច​​​ឃ្វិចលឿង​​​បាន​ដាំ​ប្រមូល​ផ្តុំ​ច្រើន​បំផុត​ នៅតាមតែឃុំ​វិញ​ធើយ (Vinh Thoi) តឹន​ផឿក​ (Tan Phuoc) តឹន​ថាញ​ (Tan Thanh) និង​ឡុង​ហូវ (Long Hau)​។ ដោយ​មាន​ផ្ទៃដី​វប្បកម្ម​ជិត​២០០០​​ហិកតា​ រៀង​រាល់​ឆ្នាំ​ តំបន់​ក្រូច​ឃ្វិច​​លឿង​ឡាយវុង ​​(Lai Vung) ផ្គត់​ផ្គង់​ឲ្យ​ទីផ្សារ​ប្រហែល​៤០.០០០​តោន​។ បច្ចុប្បន្ន ក្រូច​ឃ្វិច​លឿង​ឡាយ​វុង​ (Lai Vung) មាន​មុខ​នៅ​​តាម​ខេត្ត​ ក្រុង​ ទូទាំង​​ប្រទេស​ ហើ​យ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ លើ​ពិភពលោក​​។​
 
​ក្រូច​ឃ្វិច​លឿងមាន​តម្លៃ​​​ពី​២០​ដល់​២៥ពាន់​ដុង​ ក្នុង​មួយ​គីឡូក្រាម​​ (ប្រហែល​១ដុល្លាអាមេរិក​)។ នៅ​ឆ្នាំ​មាន​អំណោយ​​ផល​ តម្លៃ​អាចកើន​​​ឡើង​ដល់​ ៣០ពាន់ដុង​​ក្នុង​មួយ​គីឡូក្រាម​ (ប្រហែល​១ដុល្លាអាមេរិក​​ឡើង​ទៅ​​)​ នៅ​​តែ​មិន​​គ្រប់ទំនិញ​សម្រាប់​លក់​​។ ជា​ពិសេស​ ពូជ​ក្រូច​ឃ្វិចលឿ​ងឡាយ​វុង ​(Lai Vung) ក៏មាន​បច្ចេកទេស​វប្បកម្ម​តែ​មួយ​ ប៉ុន្តែ​​ពេល​យក​ទៅ​ដាំ​នៅ​តំបន់​ផ្សេង​ៗ ​បានដាំ​នៅ​ជុំវិញ​តែ​តំបន់​ដីសណ្តរទន្លេគឺឡុង​ បែរជា​ផ្តល់​ទិន្នផល​​មិន​ខ្ពស់ប៉ុន្មាន​​ ផ្លែ​ក្រូច​ឃ្វិច​​ក៏មិន​ឆ្ងាញ់ពិសា​ រូប​រាង​មិន​ស្អាត ទិន្នផល​ខ្ពស់​ដូច​ដាំ​នៅ​ស្រុក​ឡាយ​វុង (Lai Vung)​។ ហេតុនេះហើយ តំបន់ដី​នេះ​​បាន​ប្រជាកសិករ​​នៅ​វាល​ទំនាប​ទន្លេគឺឡុង​ ប្រគល់​ប្រសិទ្ធិនាម​ថា “អាណា​ចក្រ​​ក្រូច​ឃ្វិចលឿង​”។​



 ដោយផ្ទៃដីដាំ​ក្រូច​ឃ្វិច​ជិត​២.០០០ហិកតា​ ​រៀង​រាល់​ឆ្នាំ​ផ្គត់​ផ្គង់​ឲ្យ​ទីផ្សារ​ជាង​៤០.០០០តោន​ក្នុង​មួ​យឆ្នាំ​ តំបន់​ដី​ឡាយ​វុង​​
(Lai Vung) ​បាន​ប្រជាកសិករ​វាល​ទំនាប​ទន្លេគឺឡុង​ ប្រគល់​ប្រសិទ្ធិនាម​ថា​ “អាណាចក្រ​ក្រូច​ឃ្វិច​លឿង”។ រូបថត៖ កុង​ដាត


 
ដើម​ក្រូច​ឃ្វិច​លឿង​បាន​ដាំនៅ​ច្រើនកន្លែង​​តាម​តំបន់​ដី​​សណ្តរ​ទន្លេគឺឡុង​ ប៉ុន្តែ​ដោយសារ​​លក្ខណៈ​ដី​ធ្លី​​​របស់​តំបន់​ដី​
ឡាយវុង ​​(Lai Vung) នេះ ទើប​ប្រភេទ​ដើមឈើ​នៅ​ទីនេះ បែរជា​ផ្តល់ទិន្នផល​ក៏ដូច​ជា​គុណភាព​ខ្ពស់​ជាង​​បំផុត​។ រូបថត៖ កុង​ដាត


 ចំពោះ​ដើម​ឈើ​ចាស់ឆ្នាំ​ រាង​ខ្ពស់បង្គូរ​ ម្ចាស់​ចម្ការ​ត្រូវ​ឡើង​លើ​ដើម​ ដើម្បី​ប្រមូល​ផលផ្លែ​។ រូបថត៖ កុង​ដាត

 
បងស្រី​ហ៊ង​ (Hong) ម្ចាស់​ចម្ការទំហំ​​៤០០០ម៉ែត្រការ៉េ នៅ​ស្រុក​ឡាយ​វុង ​(Lai Vung)​ ឲ្យ​ដឹង​ថា រៀង​រាល់​ឆ្នាំ​មាន​ភ្ញៀវ​​ប្រហែល​
៤៥០០នាក់​​​គ្រប់​ទីកន្លែង​​មកទស្សនា​ ស្វែងយល់​ និង​ទិញ​ផ្លែឈើ​​នៅនឹង​ចម្ការ​​។ រូបថត៖ កុង​ដាត


 
ផ្លែ​ក្រូច​ឃ្វិច​ផ្អែម​ ជា​ប្រភេទ​ក្រូចឃ្វិច​ពេញ​ទឹក​ដម​និង​​គ្រាប់តិច​​ បាន​ក្រុម​គ្រួសារ​នៅ​ស្រុក​ឡាយ​វុង ​(Lai Vung) បង្កាត់​​
ពូជដាំ​​ទូទៅ​។ រូបថត៖ កុង​ដាត


 ប្រជាកសិករ​ប្រើ​ខ្សែ​ចង់​ឈើ​រង​ជៀសវៀងមិនឲ្យ​​​​មែក​ក្រូច​ឃ្វិច​ផ្លែ​បាក់ធ្លាប់​ចុះ​​។ រូបថត៖ កុង​ដាត

 
នៅ​ឱកាស​ចុង​ឆ្នាំ​ រដូវ​ក្រូច​ឃ្វិច​​រីក​សាយ​ ភ្ញៀវទេសចរណ៍​អាច​ចូល​ទៅ​តាម​​ចម្ការ​នៅស្រុក​​ឡាយវុង ​​(Lai Vung) ដើម្បី​
ពិសោធន៍​អារម្មណ៍​បានធ្វើជា​កសិករ​។ រូបថត៖ គីមផឿង​


 
ចំណាប់​អារម្មណ៍​ដំបូង​របស់​ភ្ញៀវទេសចរណ៍ ​គឺ​ផ្លែ​ក្រូចឃ្វិច​នៅទី​នេះ​ច្រើន​ពេកណាស់​​ មាន​កញ្ចុំផ្លែ​បង្អោនចុះ​ទាប​មកដី​។
រូបថត៖ គិម​ផឿង​


 
ក្រោយ​មួយ​ពេល​ពិសោធន៍​ធ្វើ​ជា​កសិករ​ ភ្ញៀវទេសចរណ៍​នឹង​ជូន​ឲ្យ​ខ្លួន​នូវ​ផ្លែ​ក្រូច​ឃ្វិច​មាន​​រសជាតិ​ផ្អែម​ឆ្ងាញ់ ក្រអូប។
រូបថត៖ គីម​ផឿង​


 
ពេលជិត​ដល់រដូវ​ប្រមូលផល​ ម្ចាស់ចម្ការ​ចាប់ផ្តើម​ទទួល​ឈ្មួញ​ មក​កក់ទំនិញ​ និងភ្ញៀវទេសចរណ៍​មក​ទស្សនា​។
រូបថត៖ គីម​ផឿង​


 
ក្រៅពី​ផ្លែ​ក្រូច​ឃ្វិច​លឿង​ផ្អែម​ ស្រុក​ឡាយវុង (Lai Vung)​ នៅ​ជា​ទីកន្លែង​ទស្សនា​យ៉ាងពិសេស​ ទាក់ទាញ​ភ្ញៀវទេសចរណ៍​
ក្នុងនិង​ក្រៅប្រទេស​។ រូបថត៖ កុង​ដាត


 ក្រូច​ឃ្វិច​លឿង​បាន​ខ្ចប់​ដាក់ក្នុងធុង​ស្នោរ ដើម្បី​ដឹក​ជញ្ជូន​ផ្គត់ផ្គង់​ឲ្យ​តំបន់​ទូទាំងប្រទេស​។ រូបថត៖ កុង​ដាត

 
ក្រូច​ឃ្វិច​ឡាយវុង​ (Lai Vung) ជា​ប្រភេទ​ផ្លែ​ឈើបានទីផ្សារ​ពេញនិយមចូលចិត្ត​ ជាពិសេស​នៅ​រាល់​ឱកាស​បុណ្យចូល​ឆ្នាំ​
ឈ្មួញ​ប្រមូល​គ្នា​មក​ស្រុកឡាយវុង ​​(Lai Vung) ដើម្បី​ទិញ​ក្រូច​ឃ្វិច​លឿង​នាំ​ទៅ​ប្រើប្រាស់លក់​គ្រប់ទីកន្លែង​។ រូបថត៖ កុង​ដាត 

ក្រូច​ឃ្វិច​ឡាយវុង ​(Lai Vung)​​ នៅ​មាន​ឈ្មោះ​ប្រជាប្រិយហៅ​​ថា ​ក្រូច​ឃ្វិច​ “តិវសន ​- Tieu son” ដោយ​អ្នកស្រុក​ប្រើ​សម្រាប់​​ហៅក្រូច​ឃ្វិច​ផ្អែម​មួយ​​ប្រភេទ​​ ដែល​មាន​សម្បក​ស្តើង​ពេញ​ទឹក​ដម​ ពេល​ទុំ​មាន​ពណ៌​លឿងទុំ​ អាច​រៀបដាក់​សែន​ព្រេន​យ៉ាង​ស្អាត​ ទុក​បាន​យូ​រក្នុង​លក្ខណៈ​ធម្មជាតិ​។ ក្រោយ​មក​​ ឈ្មួញ​ហៅ​ក្លាយជា​ក្រូច​ឃ្វិច​លឿង​ ហើយចាប់ពីពេល​នោះ​មក​ឈ្មោះ​ហៅនេះ​ឆាប់​រហ័ស​​ក្លាយជា​ពាណិជ្ជសញ្ញា​ល្បី​ឈ្មោះ​។​
 

តម្លៃ​សំបុត្រ​ចូល​ទស្សនា​ចម្ការ​​ក្រូច​ឃ្វិច​ឡាយវុង​​ (Lai Vung) ចំពោះ​មនុស្ស​​ធំ៥០ពាន់​ដុង (ប្រហែលជាង​​២ដូល្លា​អាមេរិក​)​ ​ក្នុង​ម្នាក់​ ចំពោះ​​កុមារ​២៥ពាន់ដុង​ (ប្រហែល​​ជាង​១ដូល្លា​អាមេរិក​)​ ក្នុងម្នាក់​។ ពេល​វេលា​​ម្ចាស់​ចម្ការ​បើក​ទ្វារ​ទទួល​​ភ្ញៀវ​ ចាប់ពី​ម៉ោង​៨ព្រឹក​ រហូត​ដល់​៥ រសៀល​រៀង​​រាល់​ថ្ងៃ​។​

ហេតុតែ​ដើម​ក្រូច​ឃ្វិច​ល្បី​ឈ្មោះ​នៅ​តំបន់​ដី​ឡាយវុង​ (Lai Vung) គឺដោយសារ​អាកាស​ធាតុ​ និង​ដី​ធ្លី​សមស្រប់​ ជួយ​ឲ្យ​ដើមក្រូច​​ចេញ​ផ្លែសុះសាយ​ គុណភាព​ឆ្ញាញ់ពិសា​​ តិច​មានទី​ណា​ផ្ទឹម​ស្មើរ​។​

ជាពិសេស​ ក្រៅពី​ផ្លែ​ក្រូច​ឃ្វិច​លឿង​ផ្អែម​ឆ្ងាញ់​ ឡាយវុង (Lai Vung)​ នៅ​មាន​​ទីកន្លែង​ទស្សនា​​ពិសេសមួយ​​ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុងនិង​ក្រៅ​ប្រទេស​​។ ដំណើរ​​ទេសចរណ៍​ទៅ​ទស្សនា​ចម្ការ​ក្រូច​ឃ្វិច​លឿង​ នាំ​​មក​ប្រាក់​​ចំណូល​​​មិន​តិច​ទេ​ ​សម្រាប់​​ក្រុម​​គ្រួសារ​​នៅទីនេះ​។​​
 
ពី​ម្ចាស់​ចម្ការ​មួយ​ចំនួន​ទទួលយក​​ភ្ញៀវ​ទេសចរណ៍​​ទស្សនា​នៅ​ឆ្នាំ​២០១៦ មក​ដល់សព្វថ្ងៃ​ស្រុក​ឡាយវុង ​(Lai Vung) មាន​៧កន្លែង​ទស្សនា​ចម្ការ​ក្រូច​ឃ្វិច​លឿង​ ដូច​ចម្ការ​ឡាន​អាញ (Lan Anh) ហាយកៀត​ (Hai Kiet) នៅ​ឃុំ​ឡុង​ហូវ​ (Long Hau)។ អ៊ុក​ទឿង​ (Ut Tuong) ហ៊ងវ៉ឹន​ (Hong Van) នៅ​ឃុំ​តឹន​ថាញ​ (Tan Thanh)។ ទឺរ៉ាង (Tu Rang) ឃុំ​វិញ​ធើយ​ (Vinh Thoi) និង​ផឿង​ង៉ិ (Phuong Nghi)​នៅ​ឃុំ​តឹន​ផឿក (Tan Phuoc)។​
 
នៅ​​រដូវ​ផ្លែក្រូច​​ទុំ​ ភ្ញៀវ​ទេសចរណ៍​អាច​ចូល​ទៅ​ចម្ការ​នេះ ដើម្បី​ពិសោធន៍​អារម្មណ៍​បាន​ធ្វើ​ជា​កសិករ​​ប្រមូល​ផល​ផ្លែ​ក្រូច​ឃ្វិច​។​
 
ក្រោយ​មួយ​ពេល​សាក​ធ្វើ​ជា​កសិករ​ ភ្ញៀវទេសចរណ៍​នឹង​ជូន​​សម្រាប់​ខ្លួន​នូវ​​ផ្លែ​ក្រូច​ឃ្វិច​ ដែល​មាន​​រសជាតិ​ផ្អែម​ក្លិន​​​​ក្រអូប​។ នេះ​ក៏ជា​អំណោយ​ប្រណិត​និង​មិន​ន័យ​​របស់​ភ្ញៀវទេសចរណ៍​ ទិញ​សម្រាប់ជូន​សាច់​ញាតិ​ និងក្រុម​​គ្រួសារ​។ នៅ​ទីកន្លែងទស្សនា​នេះ​ ក្រៅពី​ការងារ​បាន​ថត​កាមេរា​ ថតរូប​អនុស្សាវរីយ៍​ ភ្ញៀវ​ទេសចរណ៍​នៅ​បាន​ទទួល​​​ភេសជ្ជៈ​ ពិសា​ក្រូច​ឃ្វិច​លឿង​ ក្រូច​ឃ្វិច​ផ្អែម​ ណែម​ពិសេសប្រចាំ​តំបន់​ឡាយ​វុង ​(Lai Vung)​ និង​សន្តាប់​ចម្រៀង​​ចាប៉ី​៕​

 

អនុវត្ត​៖ កុង​ដាត គីម​ផឿង​

 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top