• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

អស្ចារ្យដើម Bonsai តឿ

ដើម Bonsai តឿ ជា​ដើមឈើ​ “សិល្បៈ​” ដាំ​ក្នុង​ផើង​តូច​មួយ​ មាន​កម្ពស់​ពី​គល់​​ដល់​ចុង​ ​ក្រោម​១៥សង់ទីម៉ែត្រ​ ប៉ុន្តែមានរូប​​រាង​​នៃ​​ដើម​ឈើចំណាស់អាយុ​​រាប់​រយ​ឆ្នាំ​។ ស្នាដៃ​ Bonsai តឿ ជា​សិល្បៈ​ច្នៃប្រឌិត​ ឆ្លុះបញ្ចាំង​ភាពប៉ិន​ប្រសប់​ ផ្ចិត​ផ្ចង់ និង​ទឹ​កចិត្ត​ នៃ​សិប្បករ​​ឡឹម​ង៉ុក​វិញ (Lam Ngoc Vinh) នៅ​ស្រុក​ហុក​ម៉ោន (Hoc Mon) (ទីក្រុង​ហូជីមិញ​)​។​

ជិត​ ៣០​ ឆ្នាំ​មុន កុមា​អាយុ១០​ឆ្នាំ ឈ្មោះ​ឡឹម ង៉ុក​វិញ (Lam Ngoc Vinh) ​សំឡេង​​មើល​ឃើញ​រូបថត​ដើមឈើ​លម្អ​​តូចមួយ ក្នុងដំណើរតាមយន្តហោះ​ជាមួយឪពុក​។ តាំងពីនោះ​ វិ​ញ​ (Vinh) ចាប់​ផ្តើម​ជក់​ចិត្ត ឌិត​អារម្មណ៍​​ស្វែង​យល់​ និង​ឆ្លង​កាត់​ការ​បទពិសោធន៍​​បង្កើត​ Bonsai តឿ។ ឆ្នាំ​អាយុ ​១៤ ឆ្នាំ​ វិញ (Vinh) បង្កើត​បាន​​ស្នាដៃ​ Bonsai ដំបូង​ មាន​ឈ្មោះ​ “ដើម​ Bonsai ម្ទេសតឿ​រាង​សំយាក​ចុះ​”។ នេះជា​ជំហាន​​ធំក្នុងជីវិត​ ជំរុញ​ភាពច្នៃប្រឌិត​មិន​ឈប់​ឈរ​​ ​បង្កើតបាន​​កិត្តិនាម ​សិប្បករ​ឡឹម ​ង៉ុក​វិញ (Lam Ngoc Vinh) - អ្នក​បាន​និ​ងកំពុងបង្កើត​​ចេញ​ស្នាដៃ​ Bonsai តឿ ស្អាត​និង​មាន​តម្លៃ​។

អញ្ជើញ​ទៅ​​ចម្ការ​ឈើ​លម្អ​ របស់​សិប្បករ​វិញ​ (Vinh) នៅពេល​ព្រឹក​មេឃ​ស្រស់ថ្លា​​ នៅ​លេខ​៦/៤ ភូមិ​ស្វឹន​ធើយ​សើន (Xuan Thoi Son) ស្រុក​ហុក​ម៉ោង (Hoc Mon)​ ទីក្រុង​ហូជីមិញ​។ ខ្ញុំ​មិន​អាច​មិន​ភ្ញាក់​ផើលបាន​​ និង​មាន​ចំណូ​ល​ចិត្ត​ មកលើ​អនុទិដ្ឋភាព​ចម្ការ​ឈើ​ដ៏​ស្រស់​ស្អាត​ មាន​​ដើម​ Bonsai តឿ ​ បាន​តាំង​បង្ហាញជាជួរ​​។ ដើមនីមួយៗ​មាន​កម្ពស់​​​ប្រហែល១៥​សង់ទីម៉ែត្រ​ បាន​រៀប​ចំ​ទុក​ដាក់​​រៀប​រយ​ ​រូបរាង​និង​ប្រភេទសម្បូរ​បែប​​។ ឃើញ​ចំណូល​ចិត្ត​របស់​ខ្ញុំ​ សិប្ប​ករ​ ឡឹម​ង៉ុក​វិញ (Lam Ngoc Vinh) ​បក​ស្រាយអស់ពីចិត្ត​​​​អំពី​ដើម​ Bonsai​ តឿ។​ វា​ជា​ដើម​ឈើ​លម្អ​តូច​​ បាន​បែង​ចែក​ជាច្រើន​កម្រិត​ ពឹង​ផ្អែក​លើ​​កម្ពស់​៖ ដើម​ Bonsai តឿ​ទាប​បំផុត​ (ក្រោម​៧​សង់ទី​ម៉ែត្រ​) ដើម​ Bonsai តឿ (ចាប់ពី​៧ - ១៥​​សង់ទី​ម៉ែត្រ​)។ ដើម​ Bonsai​ តឿ​បាន​ដាំ​មាន​ច្រើន​ប្រភេទ​ ពេញ​និយម​គឺ ដើម​ស្រល់​ដើម​​ផ្ការាត្រីស្លឹក​ស្រួច  ដើម Willow ដើម​ស្ងាវ​។ល។​
     


 សិប្បករ​ ឡឹម​ង៉ុក​វិញ (Lam Ngoc Vinh) និង​ស្នាដៃ​ bonsai តឿ​​បំផុត​។​


 សិប្បករ​ ឡឹម​ង៉ុក​វិញ (Lam Ngoc Vinh) កំពុង​បង្កើត​​អនុទិដ្ឋភាព​ ដើម្បី​រៀប​ដាក់​​ bonsai តឿ។​


 ដើម​ bonsai តែង​មាន​រាង​មូល​ដ្ឋាន​ដូច​ជា​ “រាង​ត្រង់ ទ្រេ ផ្អៀងនាគ​ព័ន្ធ​
បង្អោនសំយាក​​ចុះដូចទឹក​​ជ្រោះ​ហូរ”។



 ដើម​ bonsai បាន​ដាំ​មកពី​ប្រភេទ​ឈើ​ ពេញ​និយម​​គឺ​ដើ​ម​ស្រល់​ ផ្ការាត្រីស្លឹក​ស្រូច ដើម​ Willow
ដើម​ស្ងាវ​…។ល។​



 ជ្រុង​​មួយ​នៃ​ចម្ការ​​តាំង​ ​ bonsai តឿ របស់សិប្បករ​ឡឹម​ ង៉ុក​វិញ​ (Lam Ngoc Vinh)។​


 សិប្បករ​ត្រូវ​បង់​ពេលវេលា​ពី​៣ - ៧ឆ្នាំ​ ដើម្បី​ថែ​និង​បង្កើត​រាង​​ដើម​ bonsai តឿ​។​


ទិដ្ឋភាព​សម្រាប់​ដើម​ bonsai ក៏បាន​បង្កើត​ច្នៃ​យ៉ាង​ប្រណិ​ត​។


 ដើម​ bonsai តឿ មាន​រាង​លក្ខណៈ​នៃ​​ដើម​កល្បព្រឹក្ស​អាយុ​រយ​ឆ្នាំ​ ដាំ​ក្នុង​ផើង​មាន​កម្ពស់​១៥ ​សង់ទី​ម៉ែត្រ​ កម្លាំងលូត​លាស់​ពេញ​លេញ​។​


 
ដើម​ bonsai តឿ​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​នៅ​​លើ​​សម្បក​ខ្យង។

 

 ដើម​ bonsai តឿ ជា​វិជ្ជា​សិល្បៈ​ទាម​ទារ​ភាព​ផ្ចិត​ផ្ចង់​ និង​ភាព​អត់​ធ្មត់​ក្នុង​ពេល​យ៉ាង​យូរ​។ ដើម្បី​មាន​ស្នាដៃ​​ដើម​ bonsai តឿ សិប្បករ​ត្រូវបង់​ពេល​ពី​៣-៧​ឆ្នាំ ថែ​និង​បង្កើត​រាង​។ ដើម​ bonsai តែង​មាន​រាង​រូប​មូល​ដ្ឋាន​ដូចជា៖ “រាង​ត្រង់ ទ្រេ ផ្អៀងនាគ​ព័ន្ធ​ បង្អោនសំយាក​​ចុះដូចទឹក​​ជ្រោះ​ហូរ” ក្នុ​ងនោះ​ ភាពទាក់ទាញ​ពិសេស​នៃ​ដើម​ឈើ​គឺស្ថិត​នៅ​គល់​និង​កម្រង​ឫស្ស។ នោះជាកន្លែង​សិប្បករ​ផ្ញើ​ក្តី​បំណង​ មនោសញ្ចេតនា​របស់​ខ្លួន​ ហើយ​ជា​ទីកន្លែង​បង់ពេល​វេលា​ថែ​ច្រើន​ ក៏ដូចជា​បង្កើត​រាង​។​

ទន្ទឹម​នោះ ដើម្បី​ផើង​ bonsai មាន​ភាព​រស់​រវើក​ សិប្បករ​ត្រូវ​យក​ចំណេះ​រូបារម្មណ៍​សិល្បៈ​និង​ចក្ខុសំឡឹង​មើល​ ត្រិះរិះ​គិត​ហ្មត់ចត់​ ដើម្បី​បំប្រួញ​ទេសភាព​ខាងក្រៅ​ ផ្ញើចូល​​ស្នាដៃ​ខ្លួន​។ ហេតុ​នេះហើយ ពេល​នាំ​ចេញទៅ​ទីផ្សា​រ​ ដើម​ bonsai តឿ​មាន​តម្លៃ​ខ្ពស់​។ ផលិតផល​​របស់​សិប្បករ​ វិញ (Vinh) មិនត្រឹម​ផ្គត់​ផ្គង់​ជូនទីផ្សារ​ក្នុងស្រុក នៅទាំង​បាន​នាំចេញទៅ​បរទេស​។ ពាណិជ្ជសញ្ញា​ bonsai តឿ​ របស់​លោក ​តែង​បាន​អតិថិជន​ពេញ​និយម​ និង​លក់ដាច់​ជាប្រចាំ​ មិនគ្រប់ផលិតផល​​បម្រើទីផ្សារ​។​

ក្នុង​ជីវភាព​រស់រវើក​សព្វថ្ងៃ​នេះ ជាមួយ​ប្រៀប​ខ្លាំង​មិន​បង់​ពេលវេលា​ច្រើន​ ដូច​ដើម​ bonsai ធំ​ ដើម​ bonsai តឿ​មិនត្រឹម​​តែបង្វក់​​សិប្បករចំណាស់​ និង​អ្នកលេង​​ឈើ​លម្អ​ល្បី​ក្នុង​ភូមិ​ស្រុក​ នៅទាំង​ទាក់ទាញ​យុវវ័យ​យ៉ាង​ច្រើនទៀត​ផង​។ បងង្វៀន​វ៉ាន​ធឿង​ (Nguyen Van Thuong) អ្នក​លេង​ដើម​ bonsai ម្នាក់​ឲ្យដឹង​ថា៖ “ដើម​ bonsai តឿ​មាន​ភាព​ទាក់ទាញ​ចិត្តខ្លាំង​ ​ពីព្រោះ​អ្នក​ច្នៃ​ប្រឌិត​វា​ បាន​បំប្រួញលក្ខណៈ​រូប​រាង​​នៃ​ដើម​ចំណាស់​អាយុ​​រាប់​រយ​ឆ្នាំ​ បំប្រួញ​ចូល​មក​ដើម​តឿតូចមួយ ដាំ​​ក្នុង​ផើង​​មាន​ទំហំមិន​ពេញ​​១៥សែនទីម៉េត្រ​ តែ​កម្លាំ​ងលូត​លាស់ពេញលេញ​​​។ ជា​បុគ្គលិក​​ការិយាល័យ​ តែ​ខ្ញុំ​មានអារម្មណ៍​ជាប់ចិត្ត​នឹង​ស្នាដៃ​ bonsai តឿ។ ក្រោយ​ពេល​ធ្វើ​ការ​ហត់​នឿយ​ សំឡឹង​គយគន់​ ថែទាំ​ដើម​ bonsai តឿ​ និង​ពិសាតែ​នៅ​ក្បែរ​វា​ គឺ​ខ្ញុំ​រំសាយ​អស់​ភាព​ហត់​នឿយ”​​៕​

ស្នាដៃ​ bonsai មួយចំនួន​ របស់​សិប្បករ​ឡឹម​ ង៉ុក​វិញ (Lam Ngọc Vinh)​៖
















 

 អត្ថបទ​និង​រូបថត៖ ង្វៀន​ឡឹន​

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top