• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អនុស្សាវរីយ៍វិថីហាណូយសតវត្សទី១៩

អតីត​ក្រុង​ថាំង​ឡុង (Thang Long) ​និង​ហាណូយ​បច្ចុប្បន្ន​ តែង​នៅជា​មជ្ឈមណ្ឌល​​នយោបាយ​ សេដ្ឋកិច្ច​​ វប្បធម៌​ និង​សិក្សា​អប់​រំ​ធំ​ទូទាំងប្រទេស​ ជា​និមិត្ត​រូប​នៃ​​តម្លៃ​វប្បធម៌​​ជនជាតិ​ និង​ជា​ក្តី​មោទនភាព​​នៃ​ប្រជាជន​វៀតណាម​។ ថ្មីៗនេះ នាយកដ្ឋាន​បណ្ណាល័យនិងតម្កល់​ឯកសារ​ជាតិ សហការ​​ជាមួយ​នឹង​ស្ថាន​ទូត​​បារាំង​​រៀបចំ​តាំងពិព័រណ៍​ អនុស្សាវរីយ៍​វិថី​ហាណូយ​សម្រាប់​អ្នក​រដ្ឋធានី​ និង​មហា​ជន​មាន​គំហើញ​គ្រប់​ជ្រុង​ជ្រោយ​ជាង​អំពី​ប្រវត្តិសាស្រ្ត​ វប្បធម៌​ ទឹក​ដី​និង​អ្នកក្រុង​​ថាំង​ឡុង ​(Thang Long) - ហាណូយ​ នៅ​​អំឡុ​ងឆ្នាំ​ដើម​សតវត្ស​ទី​១៩ រហូត​​ដល់ពាក់​កណ្តាល​សតវត្ស​​ទី​២០។

តាំង​ពិព័រណ៍​​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​តម្កល់​​ឯកសារ​​ជាតិ​​ទី​១ លេខ១៨ ផ្លូវ​ វូ ផាម​ហាម (Pham Vu Ham) (ហាណូយ​​) រហូត​ដល់​អស់​ថ្ងៃទី៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៨។​

ឯកសារ​ រូបភាព​ ផែនទី​ ប្លង់​បច្ចេកទេស​....​ជាង​១៣០​​ប្រភេទ​ បាន​ជ្រើស​រើស​​តាំងបង្ហាញ​នៅ​ពិព័រណ៍​ “អនុស្សាវរីយ៍​​វិថី​ហាណូយ​” ស្តែង​សាឡើងវិញ​នូវ​ជីវភាព​រស់​នៅ​​ វប្បធម៌​ សាសនា​ នៃ​ប្រជាជន​​​ហាណូយ​។ អញ្ជើញ​មកជាមួ​យ​​តាំង​ពិព័រណ៍​​ភ្ញៀវទេសចរ​​នឹង​បានជួប​ប្រទះឃើញ​វិថី​បុរាណ​ - កន្លែង​រក្សា​ព្រឹត្តិការណ៍​មួយ​នៃ​ “ហាណូយ​​សាម​សិប​ប្រាំមួយ​ភូមិសង្កាត់​” សម័យអតីត​កាល​។ ក្រុង​បុរាណ​ហាណូយ​ ជាមួយ​នឹង​ទ្រទ្រាយ​​​និង​ស្ថាបត្យកម្ម​​ពិសេស​។ វ៉ាន់​មីវ​ក្វឹក​ទឺ​យ៉ាម​ (Van Mieu Quoc Tu Giam) - មហាវិទ្យា​​ចំណាស់​បំផុត​វៀតណាម​។ រមណីយដ្ឋាន​បឹង​ហូតី​ (Ho Tay) ក៏មាន​កេរដំណែល​ប្រវត្តិសាស្រ្ត​ជាច្រើន​នៅ​ព័ទ្ធ​ជុំវិញ​​។ បឹង​ហ្វាង​គីម (Hoan Kiem) ជាមួយ​នឹង​ស្ពាន​ថេហ៊ុក​ (The Huc) ស្តូប​អណ្តើក ទីសក្ការបូជា​ង៉ុក​សើន​ (Ngoc Son) រួម​នឹង​ស្ថាបត្យកម្ម​ប្រឌិត​​ជាប់​​រចនាបទ​អាស៊ី​ - អ៊ឺរ៉ុប​សម័យ​បារាំង។​

មក​ជាមួយ​ “​អនុស្សាវរីយ៍​វិថីហាណូយ​​” ទោះបី​ជា​ប្រជាជន​វៀតណាម​ ឬ​ជនបរទេស​​សុទ្ធតែ​មាន​អារម្មណ៍ក្តុក​ក្តួរ​ បំផុត​អ្នកណា​ដែល​ធ្លាប់​មាន​រយៈ​ពេល​ខ្លី​​ផ្សារភ្ជាប់​នឹង​ហាណូយ​តាំងពី​ជ្រុង​ភូមិ សង្កាត់​ រហូត​ដង​ផ្លូវ​សម័យ​កាលនោះ​។ បរិយាកាស​​តាំងពិព័រណ៍ ​​ជាមួយ​នឹង​រូបថត​សខ្មៅ ​ពោរពេញ​មនោសញ្ចេតនា​ និង​វិដី​អូឧទ្ទេសនាម​​អំពី​ហាណូយ ​ជួយឲ្យ​ទស្សនិកជន​បញ្ច្រាស​ត្រឡប់​ទៅ​​​កាន់​អតីតកាល​​​​នឹក​ដល់អតីត​ក្រុង​​ថាំងឡុង​ (Thang Long) និង​ហាណូយ​បច្ចុប្បន្ន​។


 ​ក្នុង​ឱកាស​​អបអរសាទរ​​លើកទី​៤៥​ឆ្នាំ​ ទិវា​បង្កើត​ទំនាក់ទំនង​វៀតណាម - ​បារាំង​
នាយកដ្ឋាន​បណ្ណាល័យ​និងតម្កល់​ឯកសារ​ជាតិ ​សហការ​នឹង​ស្ថានទូត​បារាំង​រៀប​ចំ
តាំងពិព័រណ៍​អនុស្សាវរីយ៍​វិថីហាណូយ​​។



 លោក​​ ដាំង​ថាញ​តុង​ (Dang Thanh Tung) នាយកដ្ឋាន​បណ្ណាល័យ​និងតម្កល់​ឯកសារ​ជាតិ ​
ជាមួយ​នឹង​​លោក​​​ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​​បារាំងប្រចាំ​​
នៅ​វៀតណាម Bertrand Lortholary ​ រួម​នឹង​​ភ្ញៀវកិត្តិយស​​កាត់​ខ្សែបូ​បើក​តាំងពិព័រណ៍​។​



 បរិយាកាស​តាំងពិព័រណ៍​ បានតុបតែង​ទំនើប​ ជាមួយនឹង​​ឯកសារ​ រូបថត វត្ថុតាង​ពាក់​ព័ន្ធដល់
​ដំណាក់កាល​ប្រវត្តិសាស្រ្ត​នីមួយ​ៗ របស់​ហាណូយ​។​



 ភ្ញៀវទស្សនា​​តាំង​ពិព័រណ៍​ចូល​ចិត្ត​ឯកសារ​កម្រមានដែល​​ពាក់​ព័ន្ធដល់​តំបន់
​ដី​ក្រុង​ថាំងឡុង (Thang Long)​។​



 ក្រោម​​​ប្រធានបទ​​​ទាំង​បី​ អ្នក​រៀប​ចំ​សង្ឃឹម​មហាជន​មាន​គំហើញ​គ្រប់​​ជ្រុង​ជ្រោយ​​​ជាង​ អំពី​ប្រវត្តិសាស្រ្ត​ វប្បធម៌​
ទឹក​ដី​ និង​ប្រជាជន​ក្រុង​​ថាំង​ឡុង (Thang Long) ចាប់ពី​សតវត្ស​ទី​១៩ រហូត​ដល់ពាក់កណ្តាល​សតវត្ស​ទី​២០​។​



 វត្ថុតាង​ ឯកសារ។ល។​ បាន​តុប​តែង​ត្រឹមត្រូវ​ ជក់​អារម្មណ៍​ នៅ​ពិព័រណ៍​ “អនុស្សាវរីយ៍​​វិថីហាណូយ​”។​


 ​ ឯកសារ​បុរាណ ចម្លង​​​​ដំបូង បាន​ឧទ្ទេសនាមបើក​​ទូលាយ​ដល់​មហា​ជន​។​


 រូបថត​កម្រមានកាល​​ពីដើម​ ស្តី​ពី​ហាណូយ​បាន​ឧទ្ទេសនាម​ដល់​មហាជន​នូវ​បរិយាកាស​អនុស្សាវរីយ៍​​វិថី​ហាណូយ​។​​


 វត្ថុតាង​ជាក់​ស្តែង​ ច្បាប់​ដើម​ក៏បាន​ឧទ្ទេសនាម​ដល់​មហាជន​។​


 ភ្ញៀវ​ទស្សនា​តាំងពិព័រណ៍​។

 

លោកស្រី​ ង្វៀន​ ថូហ្វាយ​ (Nguyen Thu Hoai) នាយិការង​មជ្ឈមណ្ឌល​​តម្កល់​ឯកសារ​ជាតិ​ទី​១ ​ឲ្យ​ដឹង​៖​ “ផ្តើម​ពី​ស្ថាន​ភាព​​​រូបសាស្រ្ត​ និង​តម្រូ​វការ​ការពារ​សុវត្ថិភាព​​ឯកសារ គណៈកម្មាធិការ​នាំ​យកមក​​តាំង​នៅ​ច្បាប់​ចម្លង​​​តែប៉ុណ្ណោះ​។ ភាគ​ច្រើន​ឯកសារ​​ច្បាប់ដើម​​​ កំពុង​បាន​រក្សា​នៅ​មជ្ឈមណ្ឌល​​​តម្កល់​​ឯកសារ​ជាតិ​ទី​១​ ចំណុះ​នាយកដ្ឋាន​​បណ្ណាល័យ​​និងតម្កល់​ឯកសារ​ជាតិ​​។ ភ្ញៀវ​ទេសចរ​ក្នុង​និង​ក្រៅ​ប្រទេស​ អាច​ទៅ​មើល​តាំងពិព័រណ៍​នៅ​លេខ​​១៨ ផ្លូវ ​វូ​ ផាម​ហាម​ (Vu Pham Ham)”។​
 
តាំង​ពិព័រណ៍​ “អនុស្សាវរីយ៍​វិថី​ហាណូយ​” រួមមាន​បីប្រធានបទ​៖ ចាប់ពី​សម័យ​បារាំង​ប្រគល់​ដី​ មកដល់​វិថី​ជនបរទេស​ វិថី​បុរាណ​ហាណូយ​ ក្រុង​ហាណូយ​​និង​តំបន់​ជិត​ខាង​។ ប្រធានបទ​នីមួយ​ៗ សុទ្ធតែ​មាន​តឹកតាងជា​​រូបភាព​ និង​វត្ថុ​។ ផែនទី​សម័យ​បារាំង​ រូបភាព​សាល​ចម្រៀង​ស្ថាបនា​ដោយ​បារាំង​ តំបន់​វិថី​ជនបរទេសនៅ ​​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រុង​រឿង​សម័យ​​នោះ​។ វិថីបុរាណ​ហាណូយ​ អ្នក​ទស្សនា​នឹង​បាន​ឃើញ​អម្រែក​ផ្កា​ ស៊ីកក្លូ​ជា​វត្ថុ​ និង​រូបថត​ជីវភាព​ប្រចាំ​ថ្ងៃ​នៃ​អ្នក​ហាណូយ​ នៅ​សម័យ​បារាំង​ដូចជា៖​ រទេះអូស​ អម្រែក​លក់​តាម​ថ្នល់​ ផ្សារ​ពលករ​ រហូត​ដល់​ស្ថាបត្យកម្ម​ក្រុង​ដូចជា​៖ ស្ថានីយ៍​ចំណត់​រទោះភ្លើង​ហាណូយ​ ក្រុង​បុរាណ​ហាណូយ​ ស្ពាន​ថេហ៊ុក (The Huc) ប្រៃសនីយ៍ហាណូយ​។ល។
 
លោក​សាស្រ្តាចារ្យ​ បណ្ឌិត​វិទ្យាសាស្រ្តនិង​​ប្រវត្តិ​ ង្វៀន​វ៉ាន់​ថឹម​ (Nguyen Van Tham) ឲ្យដឹង​ថា៖ “អនុស្សាវរីយ៍​វិថី​ហាណូយ​ មិនត្រឹមតែ​ជា​​ឯកសារ​កម្រ​មាន​ បរិយា​យ​ដំណើរ​អភិវឌ្ឍន៍​ហាណូយ​ អរិយធម៌​ពាន់​ឆ្នាំ​ នៅទាំង​ជា​សេចក្តី​​​គោរពរបស់​​យើង​ខ្ញុំ​ទាំងឡាយ ​ចំពោះការ​រួម​ចំណែក​គ្រប់​ជំនាន់​ ដើម្បី​បង្កើត​បាន​ហាណូយ​​ដូចសព្វថ្ងៃ​”។
 
លោក​ត្រឹន​ហូវ​ក្វាង​ (Tran Huu Quang) អនុប្រធាន​អចិន្ត្រៃ​យ៍​ និងជា​អគ្គលេខាធិការ​​ស្តីទី​ នៃ​សមាគម​​អតីតសិស្ស​​អនុវិទ្យាល័យ Albert Sarraut ​ (ឥឡូវ​ជា​វិទ្យាល័យ​ត្រឹន​ភូ - Tran Phu​)។ នេះជា​សាលា​រៀន​ល្បី​ឈ្មោះ​បំផុត​នៅ​ឥណ្ឌូចិន​ បង្កើត​​​ឆ្នាំ​១៩១៩​​នៅ​ហាណូយ ​​រំលាយ​ក្នុង​​ឆ្នាំ​១៩៦៥។ វីរជន​ល្បី​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​​ឥណ្ឌូចិន​ធ្លាប់​បាន​រៀន​​នៅ​សាលា​នេះ​។​ លោក​រំជួល​ចិត្ត​ពេល​មក​ជាមួយ​នឹង​អនុស្សាវរីយ៍​វិថី​ហាណូយ​​​ លោក​រក​ឃើញ​ដំបូលផ្ទះ វិថី​ សាលា​រៀន​ និងបរិយាកាស​មនុស្ស​សម័យអតីត​កាល​​។​ លោក​ក្វាង​ (Quang) ឲ្យដឹង​ថា៖ ចំពោះ​លោក​​តាំងពិព័រណ៍​ពិតប្រាកដ​ ជា​សៀវភៅកាន់ដៃ​កម្រ​ ពេល​លោក​និង​មិត្ត​ភក្តិ​ធ្លាប់​​រស់​នៅបរទេស ពេល​​ត្រឡប់​​មក​ហាណូយ​ ទើប​ឃើញ​អត្ថន័យ​យ៉ាង​ណា។ល។
 
ភ្ញៀវទេសចរក្នុង​និង​ក្រៅប្រទេស​មកទស្សនា​ “អនុស្សាវរីយ៍​វិថី​ហាណូយ​” ដើម្បី​ចូល​ទៅ​ជិត​ប្រភព​ឯកសារ​មានតម្លៃ​ពិសេស​ ស្វែង​យល់​សំណង់​ស្រាវជ្រាវ​​​អំពី​ប្រវត្តិសាស្រ្ត​ វប្បធម៌ ផែនការ​ ស្ថាបត្យកម្ម​ នៃ​រដ្ឋធានី​អរិយធម៌​ពាន់​ឆ្នាំ​។ នោះ​ជា​ក្តី​មោទនភាព​ផង​ ជា​កម្លាំង​ចលករ​ផង​សម្រាប់​ប្រជាជន​ហាណូយ​និយាយ​ដោយ​ឡែក​ និង​ប្រជា​ជនវៀតណាម​និយាយរួម​ អភិរក្ស​និង​ពង្រីក​​តម្លៃ​វប្បធម៌​ប្រពៃណី​ ក៏ដូចជា​តស៊ូ​ស្ថាបនា​រដ្ឋធានី​ពីមួយ​ថ្ងៃទៅ​​មួយថ្ងៃកាន់តែ​​រុងរឿង​​ស្រស់​ស្អាត​ និង​ទំនើប​៕​
 

 

អត្ថបទ៖ ប៊ិចវឹន​ រូបថត៖ វៀតកឿង​​
 



Top