• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ជាក់ស្តែងនូវជំនួយឧបត្ថម្ភដល់សហគ្រាសធុនតូចនិងមធ្យមដើម្បីទាញយកឱកាសពី EVFTA


 ទិដ្ឋភាពនៃសន្និសីទ
 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហៅកាត់ថា EVFTA គឺជា​កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជំនាន់ថ្មីដ៏សំខាន់មួយដែលវៀតណាមចូលរួមជាភាគី។ ​

អនុវត្តន៍​ជាក់ស្តែងនូវជំនួយឧបត្ថម្ភសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីទាញយកអត្ថប្រយោជន៍ពី EVFTA គឺជាព័ត៌មានដែលបាននាំចេញក្នុងសន្និសិទតាមអ៊ិនធឺណែតស្តីពី “ជំនួយឧបត្ថម្ភ សម្រាប់​សហគ្រាស​ធុន​តូច​ និងមធ្យមវៀត ណាមដើម្បីទាញយកអត្ថប្រ យោជន៍និងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃ EVFTA”​ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី៥ ខែមិថុនា។
 
កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហៅកាត់ថា EVFTA គឺជាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីជំនាន់ថ្មីដ៏សំខាន់មួយដែលវៀតណាមចូលរួមជាភាគី។ គួរ កត់សម្គាល់ថា កិច្ចព្រមព្រៀង​មាន​ការ​ប្តេជ្ញាចិត្តស្មើៗគ្នាលើគ្រប់វិស័យរវាងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (វៀតណាម) និងដៃគូអភិវឌ្ឍន៍ (EU)។ លោក​ Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​កំពុង​ជំរុញ​ដំណោះស្រាយ​ជាក់ស្តែង​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស​ធុន​តូចនិងមធ្យម តាមរយៈការបើកទីផ្សារឬការងារព័ត៌មាន។ កាលពីម្សិលមិញ ក្រសួងចាប់ផ្តើម​សាកល្បង​ការផ្តល់ព័ត៌មាន អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិង​សហភាព​អឺរ៉ុបតាម​អ៊ិន​ធឺ​ណែត​ ប្រកាសតាមយូធ្យូប ប្រកាសតាមហ្វេសប៊ុក និងមានកម្មវិធីបណ្តុះបណ្តាលអនឡាញ ហើយមាន​អាជីវកម្ម​ជាង​ ៣ ពាន់ការចុះឈ្មោះចូលរួមដែរ”។
 
តំណាងក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បានទទួល​ស្គាល់សារៈ​សំខាន់ នៃសន្និសីទ​នេះគឺដើម្បី​បង្កើត​ការ​យល់​​ដឹងពេញ​លេញសម្រាប់សហគមន៍ធុរកិច្ចធុនតូច​ និ​ងមធ្យមរបស់វៀតណាម អំពីឱកាស​និង​បញ្ហា​ប្រឈ​ម​​ក៏ដូចជាតម្រូវ​ការសម្រាប់អង្គភាពអាជីវកម្ម​វៀតណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top