• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Do Thang Hai ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមមិត្តភាពវៀតណាម - ឆែក


 អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Do Thang Hai
 

 លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ត្រូវបានមហាសន្និបាតផ្ដល់ទំនុកទុកចិត្ត បោះ​ឆ្នោត​ជ្រើស​តាំងជាប្រធានសមាគមមិត្ត​ភាព វៀតណាម - ឆែក នីតិកាលទី ​៤។
​ 
នាថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - ឆែក (សម្ព័ន្ធ​សមាគម​បណ្ដា​អង្គ​ការមិត្តភាព) បានរៀ​បចំមហាសន្និបាតតំណាងទូទាំងប្រទេស​លើកទី ៤ អាណត្តិ ២០១៩ - ​២០២៤។ លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ត្រូវបានមហាសន្និបាតផ្ដល់ទំនុកទុកចិត្ត បោះឆ្នោត​ជ្រើសតាំង​ជាប្រធានសមាគមមិត្តភាព វៀតណាម​ - ឆែក នីតិកាលទី ៤។

មហា​សន្និបាតបានឯកភាពគ្នាអំពីទិសដៅ ភារកិច្ចរបស់ សមាគមមិត្តភាព វៀតណាម - ឆែក នីតិកាលទី ៤។ តាម​នោះ សមាគមបន្តរៀបចំរាល់សកម្មភាពប្រពៃណី រួមសហការជាមួយស្ថាន​ទូតឆែក​រៀបចំ​ពីធីជួប​សំណេះ​សំណាល​ជាមួយគ​ណប្រតិភូជាន់​ខ្ពស់ ថ្នាក់ក្រសួង ស្ថាប័ន ស​ហគ្រាសឆែក នៅពេលមក​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​។ ទន្ទឹមនឹងនេះ សមាគមន៍ក៏ផ្ដល់ព័ត៌មានជូនសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីទាក់ទងផ្ទាល់ និងជ្រៀតចូល​ទីផ្សាររបស់​គ្នាទៅវិញ​ទៅមកផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top