• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបអនុប្រធារដ្ឋសភាឡាវ

 នាថ្ងៃទី១៧​ ខែឧសភា ឆ្នាំ​២០១៨ នៅរដ្ឋធានី​ហាណូយ អនុប្រធានអចិន្ត្រៃយ៍​រដ្ឋសភា វៀតណាម លោកស្រី​ Tong Thi Phong បាន​អញ្ជើញទ​ទួលជួបជាមួយ អនុប្រធានរដ្ឋសភាឡា​វ លោក Somphanh Phengkhammy និង​ គណៈប្រតិ​ភូ រដ្ឋសភាឡាវ​ដែលកំពុងបំពេញទស្សនកិ​ច្ចការ​ងារនៅវៀតណាម។
 ​
នៅក្នុងជំនួបនេះ​ លោកស្រី Tong Thi Phong បានអះអាងថា ​រដ្ឋសភាវៀតណាម​ នឹងខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​​កាយចិត្តជាមួយ​រដ្ឋសភាឡាវ ក្នុងការផ្កាស់ប្តូ​រ ព័ត៌មាន ចែករំ​លែកប​ទពិសោធ​ន៍លើវិស័យ​នីតិបញ្ញត្តិ​ ក៏ដូច​ជា ក្នុងការអនុវត្តមុខងារឃ្លាំ​មើលយនិងសម្រេចលើបញ្ហាសំ​ខាន់ៗរ​បស់ប្រទេសរៀងៗខ្លួ​ន​ផង ដែរ។
 ​
រីឯខ្លួន​វិញ លោក Somphanh Phengkhammy បានជូនដំណឹងអំពី​លទ្ធផលនៃ​ដំណើរទស្សន​កិច្ចការ​ងាររបស់​គណៈប្រតិភូរ​ដ្ឋសភាឡា​វ ជាមួយ តំណងរដ្ឋសភា និង អចិន្ត្រៃ​យ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ។​ លោកក៏​សំដែងនូវ​សេចក្តី សប្បាយ​រីករាយ​ចំពោះការ​អភិវឌ្ឍ​ដ៏ល្អប្រសើរ​និងមាន​ប្រសិទ្ធភាព​នៃទំនាក់​ទំន​ងសាមគ្គី​ភាព​ពិសេស​ និង​ កិច្ចសហប្រតិបត្តិការលើគ្រប់វិ​ស័យរវាងឡាវ និង ​វៀត​ណាម ហើយ​លោកមាន​គោលបំណង​ចង់បន្ត​ពង្រឹងនិង​ពង្រីកទំនាក់​ទំនង សហប្រតិបត្តិការមិត្តភាពរវាងរ​ដ្ឋសភានៃប្រទេសទាំងពីរថែម​ទៀត​ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top