• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសន្ទនាជាមួយ គណៈប្រតិភូកម្មាភិបាលគ្រប់គ្រង អ្នកវិទ្យាសាស្ត្រជាស្ត្រីក្នុងវិស័យអប់រំ

ប្រភពធនធានមនុស្សគឺសំខាន់បំផុតដែលសម្រេចលើប្រភពធនធានអភិវឌ្ឍផ្សេងៗទាំងឡាយ។ នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ របស់ គ្រួសារនីមួយៗនិងសាលារៀននីមួយៗ។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh និងបណ្ដាកម្មាភិបាល
អ្នកវិទ្យាសាស្ត្រជាស្ត្រីចូលរួមជំនួបនេះ (រូបថត៖ TTXVN)

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងយ៉ាងដូច្នេះនៅក្នុងជំនួបសន្ទនាជាមួយគណៈ ប្រតិភូកម្មាភិបាលគ្រប់គ្រង អ្នកវិទ្យាសាស្ត្រជាស្ត្រីក្នុងវិស័យអប់រំ កាលពីព្រឹកថ្ងៃ ទី១៨ ខែតុលា នៅវិមានប្រធានរដ្ឋ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បណ្ដាកម្មាភិបាលគ្រប់គ្រងនិងអ្នកវិទ្យាសាស្ត្រជាស្ត្រីគឺជាសាក្ខីភាពដែលអះអាងនូវឋានៈនិងតួនាទីដ៏សំខាន់របស់នារីក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ។ បងៗស្រីសុទ្ធតែជាគ្រូបង្រៀនគំរូក្នុងការអនុវត្ត សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ គំរូសីលធម៌ និងរចនាបទហូជីមិញ អនុវត្តយ៉ាងល្អនូវពាក្យទូន្មានរបស់លោកអ៊ុំដែលថា “ទោះជាជួបការលំបាកយ៉ាងណាក៏ដោយប៉ុន្តែនៅតែត្រូវប្រឡងប្រណាំងបង្រៀនល្អ-រៀនសូត្រល្អ”។ អនុ ប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា៖

“សម័យបដិវត្តន៍ឧស្សាហកម្មលើកទី៤នាបច្ចុប្បន្ន ទាមទារអោយវិស័យអប់រំ ត្រូវផ្លាស់ប្ដូរថ្មី លើកកំពស់កម្រិតចំណេះដឹងយ៉ាងទៀងទាត់។ បើចង់មានសិស្សពូកែគឺត្រូវតែ មានគ្រូបង្រៀនពូកែជាមុនសិន។ ហេតុដូច្នេះហើយ គ្រូបង្រៀនក៏ដូចជាកម្មាភិបាលនានាក្នុងវិស័យអប់រំត្រូវសិក្សាស្រាវជ្រាវ លើកកំពស់កម្រិតជំនាញដោយឥត ឈប់ឈរដើម្បីអាចបង្រៀនចំណេះដឹងនិងជំនាញថ្មីជូនចំពោះសិស្សានុសិស្ស”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top