• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលស្ដីពីកិច្ច​សហប្រតិបត្តិការធ្វើ​សកម្មភាពនិង​វិធានការ​កសាងជំនឿ​ទុកចិត្ត​នៅទ្វីប​អាស៊ី​


 លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)
 

 អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាង ថា CICA ជាតំបន់​ប្រមូល​ផ្ដុំខឿន​សេដ្ឋកិច្ច​អភិវឌ្ឍជាច្រើន ដែលមានសក្ដានុភាព ក្លាយទៅកម្លាំងចលករសម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​នា​អនាគត​។ 
 
តាមការ​អញ្ជើញរបស់ប្រធានាធិបតីប្រទេសតាជីគីស្ថានលោក Emomali Rahmon អនុប្រធាន​រដ្ឋវៀត​ណាម​លោក​ស្រី Dang Thi Ngoc Thinh បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលលើកទី៥ស្ដីពីកិច្ច​សហ​ប្រតិបតិ្ត​ការ​ធ្វើ​សកម្មភាព​និងវិធានការកសាងជំនឿទុកចិត្តនៅទ្វីបអាស៊ី (CICA) ដែលត្រូវបានរៀបចំឡើងនៅ រដ្ឋធានី Dushanbe ប្រ​ទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែមិថុនា។
 
អញ្ជើញថ្លែង​នៅកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាង ថា CICA ជាតំបន់​ប្រមូល​ផ្ដុំខឿន​សេដ្ឋ​កិច្ច​អភិវឌ្ឍជាច្រើន ដែលមានសក្ដានុភាព ក្លាយទៅកម្លាំង​ចលក​រសម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សកលនា​អនាគត​។ CICA ត្រូវការពង្រីកតួនាទីជាវេទិកានៃកិច្ចសន្ទនានិងការកសាងជំនឿទុកចិត្តនៅទ្វីប អាស៊ី ដោយ​លើក​ត្រដែតនូវការគោរ​ពច្បាប់​អន្តរជាតិ និងធម្មនុញ្ញអង្គការសហ​​ប្រជាជាតិ។
 
លោកស្រីអនុប្រធានរដ្ឋវៀតណាមបានអះអាងថា គោលនយោបាយដ៏ឥត ងាករេរបស់វៀត ណាមគឺគោរព​សន្តិភាព​ កិច្ចសហប្រតិបតិ្តការ ការអភិវឌ្ឍ ការធ្វើ សមាហរណកម្មអន្តរជាតិ  ហើយចូលរួម​យ៉ាង​សកម្ម​ដោយ​មាន​ការ​ទទួលខុស ត្រូវក្នុងកិច្ចការរួមនៃសហគមន៍អន្តរជាតិ កសាងនិងអភិវឌ្ឍយន្តការពហុភាគីថ្នាក់ តំបន់និង​សកលលោកដោយឈរលើគោលការណ៍សមភាព តម្លាភាពហើយពឹង ផ្អែកលើច្បាប់។ វៀតណាម​ជានិច្ច​កាល​ខិតខំប្រឹងប្រែងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ធានាសេរី​ភាព​ខាង​នាវាចរណ៍​និង​​អាកាសចរណ៍​ ដោះ ស្រាយជម្លោះដោយសន្តិវិធីអោយបានសមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុង នោះ​មាន​ធម្មនុញ​​អង្គការសហប្រជាជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តន៍យ៉ាង​ពេញ​លេញ​នូវ​​​សេចក្ដី​ថ្លែង​ការណ៍ស្ដីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត ព្រម​ទាំង​ជំរុញ​ការ​ចរចា​ដើម្បី​សម្រេច​ក្រម​ប្រតិ​​បត្តិរបស់ភាគី​នានា នៅសមុទ្រខាងកើតប្រកបដោយប្រសិ​ទ្ធភាព​​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top