• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបពិភាក្សា ជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី លោកស្រី V.Matvienko


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជាមួយនឹងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko (រូបថតៈ TTXVN) 

 ក្នុងក្រប​ខ័ណ្ឌនៃសកម្មភាពរបស់របស់អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh នៅ Saint  Peterburg សហព័ន្ធ​រុស្ស៊ី នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញ​ ជួបពិភាក្សាជាមួយប្រធាន​ក្រុមប្រឹក្សា​សហ​ព័ន្ធ​រុស្ស៊ី​ លោកស្រី Velentina Matvienko ។

ក្នុង​ជំនួប​នេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Matvienko បានតាងនាម ថ្នាក់ដឹក​នាំ​រដ្ឋ​និង​រដ្ឋ​សភា​សហព័ន្ធ​រុស្ស៊ី​និងរូបលោកស្រីផ្ទាល់ នូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះបក្ស រដ្ឋាភិបាលនិង​ប្រជា​ជន​វៀត​ណាម​ ក៏ដូចជាជូនចំពោះក្រុមគ្រួសាររបស់លោកប្រធានរដ្ឋ Tran Dai Quang ចំពោះការបាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់​នេះ។ លោកស្រី Matvienko បាន វាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកប្រធានរដ្ឋ Tran Dai Quang ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ តភាពជាប្រពៃណីនិងទំនាក់ ទំនងភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​វៀត​ណាម-​សហព័ន្ធ រុស្ស៊ី។

 
 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV) 

រីឯខ្លួនវិញ ​អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកាស្ត្រីអាស៊ី-អឺរ៉ុប​លើកទី២នេះ រួមទាំងតួនាទីរបស់បុគ្គល លោកស្រី Matvienko ក្នុងការ​បង្កើត​និង​ត្រៀម​រៀប​ចំ​របៀប​វារៈ​នៃ​វេទិកា ព្រមទាំងអបអរសាទរជោគជ័យនៃវេទិកានេះផងដែរ។

ធ្វើការ​​ផ្លាស់​ប្តូរមតិអំពីទំ​នាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុ​​ស្ស៊ី អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dan​g Thi Ngoc Thinh បានអះ​អាងថា: វៀត ណាមយកចិត្តទុក ដាក់យ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរបានឯកភាពបន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នានិង​គាំទ្រគ្នាទៅ​វិញទៅមកនៅក្នុងវេទិកាពហុភាគីរួមទាំងវេទិកាស្ត្រីអា​ស៊ី - អឺរ៉ុបនេះតែម្តង៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top