ព័ត៌មាន
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ប្រគល់អំណោយជូនជនមានគុណូបការៈសិស្សក្រីក្រនៅខេត្ត Quang Nam
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់ អំណោយជូនជនមានគុណូបការៈ សិស្សក្រីក្រនៅខេត្ត Quang Nam
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារនយោបាយ ក្រុមគ្រួសារក្រីក្រ និងកុមាមានស្ថានភាពលំបាកនៅស្រុក Que Son ទីរួមស្រុក Dien Ban ខេត្ត Quang Nam។
អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុកស្រុក Que Sonខេត្ត Quang Nam លោកស្រី Dang Thi Ngoc Thinh បានសំដែងក្តីសប្បាយ រីករាយចំពោះលទ្ធផលដែលតំបន់មូលដ្ឋានសម្រេចបានក្នុងវិស័យសេដ្ឋកិច្ច-សង្គមនិងការថែទាំល្អសំរាប់មុខសញ្ញាគោលនយោបាយជនមានគុណូបការៈ ក្នុងតំបន់ហើយបញ្ជាក់ថាខេត្ត Quang Nam គប្បីបន្តពង្រីកបមន្ថែមទៀតនូវ ឧត្តមភាពរបស់មូលដ្ឋានដើម្បីលើកកំពស់ជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីប្រជាជន។ ក្នុងឱកាសនេះ លោកស្រី Dang Thi Ngoc Thinh បានប្រគល់ទឹកប្រាក់ចំនួន៥០០លានដុងដើម្បីជួយសាងសង់ផ្ទះមេត្តាធម៌១០ខ្នងជូនជនមាន គុណូបការៈនៅស្រុក Que Son ព្រមទាំង ប្រគល់អំណោយជូនដល់ ក្រុមគ្រួសារនយោបាយចំនួន ៦០ និង ក្រុមគ្រួសារកី្រក្រចំនួន ៤០ ក្នុងតំបន់ផង ដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម