• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្តសញ្ញាណវប្បធម៌ដ៏អស្ចារ្យរបស់វៀតណាមនៅមហោស្រពយុវជននិស្សិតពិភពលោក


 ទិដ្ឋភាពនៅមហោស្រព

មហោស្រពយុវជន ​និស្សិតពិភពលោកលើកទី១៩កំពុងប្រព្រឹត្ត​ទៅយ៉ាង ផុលផុ​សនៅទីក្រុង Sochi សហព័ន្ធ​រុស្ស៊ីដោយ​មានការចូលរួម​របស់តំណាង ជាង២៥ពាន់នាក់និង​អ្នកស្ម័គ្រចិត្ត​ចំនួន៥ពាន់​នាក់​មក​ពីគ្រប់​ទិស​ទី​ទូទាំង​​ពិភពលោក។ 
 
ក្នុង​ឱកាសនេះដែរ គណៈប្រតិភូវៀត​ណាមមានសម្តែងនូវ ​សកម្ម ភាពជា​ច្រើន​ក្នុងបំណង​ផ្សព្វផ្សាយ​រូបភាព​ទឹក​ដី ប្រពៃ​ណីនិងអត្តសញ្ញា​ណវប្បធម៌​ជនជាតិផងដែរ។ គណៈប្រ​តិភូវៀតណាម​ក៏បានចូលរួម​ការ ជួបប្រា​ស្រ័យមួយចំនួ​ន ជួបសន្ទនា​ទ្វេភាគីជាមួយ​អង្គការ​យុវជន​ជួបប្រាស្រ័យ​និង​ជួបសន្ទនា​ជាមួយ​ប្រធាន​សហព័ន្ធ​យុវជន​ប្រជាធិបតេយ្យពិ​ភព​លោក Nicolas Papademetriou និងចូលរួមសម្តែ​ងសិល្បៈ​ក្នុង​ទិវាអាស៊ី - ប៉ាស៊ី ហ្វិក​ជា​ដើម​។ វាយតម្លៃអំ​ពីសកម្មភាពរបស់គណៈប្រតិ​ ភូវៀត​ណាម នៅមហោស្រពនេះ ប្រ​ធាន​និង​ជាលេខាទី១គណៈ​កម្មាធិ​ការមជ្ឈឹម​សម្ព័ន្ធយុវជន​កុម្មុយនិស្តហូ​ជីមិញ លោក Le Quoc Phong បានឲ្យដឹងថា៖
​ 
“សកម្មភាពរបស់គណៈប្រតិភូ​វៀតណាម នៅក្នុងមហោស្រពគឺទទួលបាន ជោគជ័យយ៉ាង​ត្រចះ​ត្រចង។ ក្រៅពីការ​ចូលរួមយ៉ាង​សកម្មក្នុងបណ្តា​វេទិកា នៅមហោស្រព គ​ណៈប្រតិភូ​វៀតណាម ក៏បានជួប​ប្រាស្រ័យ​និង​ផ្លាស់​ប្តូរ ក្រោ​មប្រធានបទជាច្រើន ជាមួយថ្នាក់ដឹ​កនាំនិង​យុវជ​ននៅប្រទេសនា​នា ដើម្បី​ឧទ្ទេសនាម​អំពីសកម្មភាព​របស់អង្គការ​សម្ព័ន្ធយុវជននានា​ ក៏ដូចជា​ សកម្មភាពរបស់​យុវជន​វៀត​ណាម”​។
 
ទន្ទឹម​ជាមួយគ្នានោះ គ​ណៈប្រតិភូវៀតណាមក៏បានរៀ​បចំនូវ​សកម្មភាព ជួបប្រាស្រ័យ​ជាមួយ​គណៈ​ប្រតិភូ​ដទៃ​ដូច​ជា គណៈ​ប្រតិភូសាធារណរដ្ឋគុយ បានិងសា​ធារណរដ្ឋប្រ​ជាធិបតេយ្យប្រជា​មានិតឡាវ រួមចំ​ណែក​បង្កើន​សាមគ្គី​ភាព មិត្តភាព​ជាមួយមិត្តភក្តិ​អន្តរជាតិ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top