សង្វាតបង្រៀនថ្នាក់រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃ
បន្ទាប់ពីចូលនិវត្ត នាឆ្នាំ២០១៤ ទទួលការគាំទ្រពីគ្រួសារ លោក Paul George Harding បានសម្រេចចិត្តទៅប្រទេសវៀតណាម ដើម្បីអនុវត្តបំណងប្រាថ្នានូវការធ្វើអ្វីៗ ដែលមានផលប្រយោជន៍សំរាប់ប្រជាជនវៀតណាម។
រស់នៅរដ្ឋធានីហាណូយ (Ha Noi) អំឡុងពេលមួយ លោក Paul George Harding បានយល់ដឹងនូវតម្រូវការរៀនភាសាអង់គ្លេសរបស់ប្រជាជនវៀតណាម ប៉ុន្តែចំណាយសំរាប់វគ្គរៀនភាសានេះជាមួយគ្រូបរទេស នៅមជ្ឈមណ្ឌលភាសាអង់គ្លេស ពិតជាច្រើនណាស់ ដូច្នេះលោក Paul George Harding បានសម្រេចចិត្តបើកថ្នាក់បង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃ សំរាប់អ្នកណាមានតម្រូវការ ។
ថ្នាក់រៀនភាសាអង់គ្លេស របស់លោក Paul George Harding បានបើក នាបណ្តាថ្ងៃនៃចុងសប្តាហ៍។
លោកគ្រូ Paul George Harding រាក់ទាក់ជាមួយកូនសិស្សតូច។
មេរៀនរបស់លោកគ្រូ Paul George Harding ទាក់ទងនឹងវិស័យជាច្រើន ក្នុងជីវភាព
ប៉ុន្តែភាគច្រើនទាក់ទងនឹងប្រវិត្តិសាស្ត្រនៃប្រទេសវៀតណាម។
នៅពេលសំរាក កូនសិស្សតូចបានផាត់ពណ៌លើគំនូរសត្វនិងឧបករណ៍ ដែលលោកគ្រូ Paul George Harding
រៀបចំជាមុន។
ថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ បានទាក់ទាញកូនសិស្សចូលរៀនជាច្រើននាក់។
បន្ទាប់ពីបញ្ចប់ម៉ោងរៀនសូត្រ លោក Paul បានទុកពេលវេលា សំដៅស្វែងយល់ប្រវត្តិសាស្ត្រវៀតណាម។
|
ក្នុងអំឡុងពេលខ្លី ថ្នាក់រៀននេះមានកូនសិស្សជាកុមារ យុវជននិងមនុស្សធំ ជាច្រើននាក់ ដែលចុះឈ្មោះរៀន។ ថែមទាំង និស្សិតរៀននៅរដ្ឋធានីហាណូយ (Ha Noi) បានស្ម័គ្រចិត្តជួយលោក Paul រៀបចំថ្នាក់រៀនតាមវ័យ តាមសមត្ថភាពរបស់សិក្ខាកាម ដែរ។ ក្នុងថ្នាក់រៀនភាសាអង់គ្លេស លោក Paul តែងតែយកចិត្តទុកដាក់លើការបញ្ចេញសំលេង ដើម្បីសិក្ខាកាមអាចនិយាយយ៉ាងត្រឹមត្រូវនិងជឿជាក់ នៅពេលសន្ទនា។ ចំពោះកុមារ ម៉ោងរៀនរបស់លោកគ្រូ Paul ពិតជាសប្បាយរីករាយ រាក់ទាក់នឹងកូនសិស្ស សំដៅកូនសិស្សចាប់ចិត្តនិងងាយស្រួលចង់ចាំមេរៀន។
មេរៀនរបស់លោក Paul បានលើកឡើងវិស័យជាច្រើនក្នុងជីវភាព ប៉ុន្តែភាគច្រើទាក់ទងនឹងប្រវត្តិសាស្ត្ររបស់វៀតណាម។ លោក Paul តែងតែមកបណ្ណគារ ឬមកហាងលក់សៀវភៅចាស់ ដើម្បីអាន ប្រមូលសៀវភៅស្តីពីប្រវត្តិសាស្ត្រ និងវិរៈបុរសវៀតណាម។ នៅពេលទំនេរ លោក Paul ចូលចិត្តធ្វើការងារដែលផ្តល់ផលប្រយោជន៍សំរាប់សង្គម។
កែលំអសោភណ្ឌភាពនៅច្រក ផ្លូវនានា នៅរដ្ឋធានីហាណូយ (Ha Noi)
យើងខ្ញុំជួបលោក Paul George Harding នៅពេលលោកនិងសិក្ខាកាមកំពុងលាបពណ៌ជញ្ជាំង ស្ថិតក្នុងច្រកតូចមួយ នៅវិថីង្វៀនធីឌីញ (Nguyen Thi Dinh) សង្កាត់ ទ្រុងហ័រ (Trung Hoa) ខណ្ឌកូវយៃ (Cau Giay) រដ្ឋធានីហាណូយ (Ha Noi) ។ សកម្មភាពនេះរបស់លោក Paul George Harding ទទួលការគាំទ្ររបស់ប្រជាជនជាច្រើននាក់។ គេរួមដៃគ្នាយ៉ាងសកម្មជាមួយក្រុម របស់លោក ក្នុងការងារ លាងធូលី ស្នាមដុះផ្សិតលើជញ្ជាំង រើសសំរាម ធ្វើអនាម័យក្តារបិទដំណឹង...
ព្រមទាំង ប្រជាជនជាច្រើននាក់បានចេញលុយរបស់ខ្លួន ដើម្បីទិញទឹកនិងឧបករណ៍ សំដៅជួយឧបត្ថម្ភក្រុមរបស់លោកគ្រូ Paul។ ច្រកតូច ផ្លូវនានា ស្រាប់តែមានបរិយាកាសអ៊ូអរមកពីពលកម្មសមូហភាព។
លោកគ្រូ Paul បានឲ្យដឹងថា មូលហេតុដែលលោកធ្វើការងារទាំងនោះពិតជាចៃដន្យណាស់។ "នៅពេលអានកាសែត ខ្ញុំបានដឹង ទីក្រុងកំពុងរុះប៉ាណូដែលបំពាក់មិនសមច្បាប់។ នេះគឺសកម្មភាពផ្តល់ផលប្រយោជន៍ រៀបចំសោភណ្ឌភាពឡើងវិញ នៅវិថីនៅរដ្ឋធានីហាណូយ (Ha Noi) ហើយខ្ញុំចង់ធ្វើការងារទាំងនោះ ចំនៅទីកន្លែងដែលខ្ញុំកំពុងរស់" - លោក Paul បាននិយាយ។ បន្ទាប់ពី អតីតយុទ្ធជនរូបនេះបានចែករំលែកគំនិតនូវការងារនេះ ជាមួយសិក្ខាកាម ក្នុងថ្នាក់រៀនភាសាអង់គ្លេសរបស់លោក និងទទួលការគាំទ្រយ៉ាងកក់ក្តៅរបស់យុវវ័យ។
លោក Paul George Harding (ជនជាតិអាមេរិក អាយុ ៧០ ឆ្នាំ) បានមកប្រទេសវៀតណាមនិងធ្វើការងារជាច្រើន ទោះបីការងារតូចក៏ដោយ សំដៅផ្សះផ្សាយផលវិបាកនៃសង្គ្រាម ហើយជួយយុវជនវៀតណាមបើកទូលាយចំណេះដឹងនិងជឿជាក់ នៅពេលនិយាយភាសាអង់គ្លេស។
លោក Paul ឧស្សាហ៍ព្យាយាមកោសស្នាមជ័រកាវ ដើម្បីលាបពណ៌ថ្មីក្តារបិទដំណឹង នៅច្រកតូចៗ។
ជញ្ជាំងមួយផ្ទាំង បន្ទាប់ពីកោសស្នាមកខ្វក់ ស្នាមដុះផ្សិតនិងខិត្តប័ណ្ណផ្សាយពាណិជ្ជកម្ម ដែលលោក
Paul George Harding រួមនឹងជនស្ម័គ្រចិត្តក្នុងក្រុមរបស់លោក លាបពណ៌ថ្មី។
ជញ្ជាំងមួយផ្ទាំង បន្ទាប់ពីកោសស្នាមកខ្វក់ ស្នាមដុះផ្សិតនិងខិត្តប័ណ្ណផ្សាយពាណិជ្ជកម្ម
ដែលលោក Paul George Harding រួមនឹងជនស្ម័គ្រចិត្តក្នុងក្រុមរបស់លោក លាបពណ៌ថ្មី។
លោក Paul George Harding ណែនាំសិក្ខាកាមក្មេងរបៀបលាបពណ៌ជញ្ជាំង។
ជនស្ម័គ្រចិត្តវ័យក្មេងសប្បាយរីករាយជាមួយលោក Paul កែលំអទិដ្ឋភាពច្រកនិងផ្លូវនានា។
វិថីចាស់នឹងបានលាបពណ៌ថ្មីនិងស្រស់ស្អាត។
លោក Paul George Harding ចង់ធ្វើអ្វីៗ ដើម្បីមានផលប្រយោជន៍សំរាប់សហគមន៍វៀតណាម។
|
បន្ទាប់ពីរយៈពេលខ្លី បណ្តាខិតប័ណ្ណផ្សាយពាណិជ្ជកម្ម ឬលេខទូរសព្ទខួងកាត់បេតុងដែលបានបិទលើជញ្ជាំង ក្នុងភូមិសាស្ត្រសង្កាត់ទ្រុងហ័រ (Trung Hoa) ដូចជា៖ វិថីហ័ងង៉ឹន (Hoang Ngan) វិថីត្រឹនយុយហ៊ឹង (Tran Duy Hung) វិថីង្វៀនង៉ុកវូ (Nguyen Ngoc Vu) …បានលោក Paul George Harding រួមជាមួយសិក្ខាកាមរបស់លោក បក កោសនិងលាបពណ៌ថ្មី សំដៅបង្កើតមុខមាត់ថ្មីដោយស្រស់ស្អាត។ បណ្តាជញ្ជាំងដុះផ្សិត ឬបែកបាក់ ក៏បានលាបពណ៌ថ្មី ផងដែរ។
លោក Paul George Harding បាននិយាយឲ្យដឹងថា ការចងចាំនូវសង្គ្រាមបាននឹកឃើញជារឿយៗ ក្នុងគំនិតរបស់លោក បំផ្លាញភាពសុខសាន្តនៃបេះដូង។ "ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកំហុសសំរាប់អ្វីៗ ដែលខ្ញុំធ្វើចំពោះវៀតណាម ក្នុងសម័យសង្គ្រាម ដូច្នេះ ខ្ញុំមានបំណងប្រាថ្នាជួយយុវវ័យអាចបើកទូលាយសមត្ថភាព ដើម្បីកសាងបុព្វហេតុរបស់គេ ក៏ដូចជាជួយសហគមន៍ផងដែរ" លោក Paul George Harding និយាយជាបណ្តើរ និងរំភើបចិត្តជាបណ្តើរ./.
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត