• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អតីតយុទ្ធជនអាមេរិកម្នាក់ខិតខំប្រឹងប្រែងផ្សះផ្សាយផលវិបាកនៃសង្គ្រាម

លោក Paul George Harding (អាយុ ៧០ ឆ្នាំ) ជា​អតិតយុទ្ធជន​អាមេរិក​ម្នាក់ ដែល​ធ្លាប់​​​ចូលរួម​ ក្នុង​សង្គ្រាម នៅភាគ​ខាង​ត្បូង​នៃប្រទេស​វៀតណាម ​ក្នុង​ខណៈពេលទសវត្សរ៍ ១៩៦០។ ត្រឡប់​ទៅ​​សហរដ្ឋ​អាមេរិក​​វិញ ដោយមមៃ​ជាប់​ក្នុង​អារម្មណ៍ទាំងយប់ទាំងថ្ងៃ ដូច្នេះនា​ឆ្នាំ២០១៤ លោក Paul បាន​សម្រេច​ចិត្ត​​ត្រឡប់​ទៅ​ប្រទេសវៀតណាម​វិញ  ដើម្បី​​ផ្សះផ្សាយ​ផល​វិបាក​នៃ​សង្គ្រាម។

សង្វាត​បង្រៀន​​ថ្នាក់​រៀនភាសាអង់គ្លេស​ ដោយ​ឥត​គិត​ថ្លៃ
 

បន្ទាប់ពី​ចូលនិវត្ត​ នា​ឆ្នាំ២០១៤ ទទួល​ការ​គាំទ្រ​ពីគ្រួសារ លោក Paul George Harding បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​​វៀតណាម ដើម្បី​អនុវត្ត​បំណង​ប្រាថ្នា​នូវការ​​​ធ្វើ​អ្វីៗ ដែល​មាន​ផល​ប្រយោជន៍​សំរាប់​ប្រជាជន​វៀតណាម។
រស់​​នៅរដ្ឋធានី​ហាណូយ (Ha Noi)  អំឡុង​ពេលមួយ លោក Paul George Harding​ បាន​យល់​ដឹង​នូវតម្រូវការ​រៀន​ភាសាអង់គ្លេស​របស់​ប្រជាជន​វៀតណាម ប៉ុន្តែ​​ចំណាយ​​សំរាប់​វគ្គ​​រៀន​ភាសានេះជាមួយ​គ្រូ​បរទេស​​ ​ នៅ​មជ្ឈមណ្ឌល​​​​ភាសាអង់គ្លេស ពិតជា​ច្រើន​ណាស់​ ដូច្នេះលោក Paul George Harding បាន​សម្រេចចិត្ត​បើក​ថ្នាក់​​បង្រៀន​​ភាសាអង់គ្លេស ដោយ​​ឥត​គិតថ្លៃ​​ សំរាប់​​អ្នក​ណា​មាន​តម្រូវការ ។

ថ្នាក់រៀនភាសាអង់គ្លេស របស់លោក Paul George Harding បានបើក នាបណ្តាថ្ងៃនៃចុងសប្តាហ៍។
លោកគ្រូ Paul George Harding រាក់ទាក់ជាមួយកូនសិស្សតូច។
មេរៀនរបស់លោកគ្រូ Paul George Harding ទាក់ទងនឹងវិស័យជាច្រើន ក្នុងជីវភាព
ប៉ុន្តែភាគច្រើនទាក់ទងនឹងប្រវិត្តិសាស្ត្រនៃប្រទេសវៀតណាម។

នៅពេលសំរាក កូនសិស្សតូចបានផាត់ពណ៌លើគំនូរសត្វនិងឧបករណ៍ ដែលលោកគ្រូ Paul George Harding
រៀបចំជាមុន។
ថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ បានទាក់ទាញកូនសិស្សចូលរៀនជាច្រើននាក់។
បន្ទាប់ពីបញ្ចប់ម៉ោងរៀនសូត្រ លោក Paul បានទុកពេលវេលា សំដៅស្វែងយល់ប្រវត្តិសាស្ត្រវៀតណាម។

ក្នុង​អំឡុងពេល​ខ្លី ថ្នាក់​រៀន​នេះ​មាន​កូន​សិស្ស​ជាកុមារ យុវជន​និង​មនុស្ស​ធំ ជា​ច្រើន​នាក់​ ដែល​ចុះឈ្មោះ​​​រៀន។ ​ថែមទាំង និស្សិត​រៀននៅ​រដ្ឋធានី​ហាណូយ​​ (Ha Noi) បាន​ស្ម័គ្រចិត្តជួយ​លោក Paul រៀប​ចំ​ថ្នាក់​រៀន​តាម​​​វ័យ តាម​សមត្ថភាព​​របស់​សិក្ខាកាម​ ដែរ។  ក្នុង​ថ្នាក់រៀន​​ភាសាអង់គ្លេស លោក​ Paul តែង​តែ​យក​ចិត្តទុក​ដាក់​លើ​ការ​បញ្ចេញ​សំលេង ដើម្បី​សិក្ខាកាម​អាច​និយាយ​​យ៉ាង​ត្រឹម​ត្រូវ​និង​ជឿ​ជាក់​ នៅ​ពេល​សន្ទនា។ ចំពោះ​កុមារ ម៉ោង​រៀន​របស់​លោក​គ្រូ Paul ពិតជា​សប្បាយរីករាយ រាក់ទាក់​នឹង​កូន​សិស្ស សំដៅ​​កូន​សិស្ស​​ចាប់ចិត្ត​និង​ងាយ​ស្រួល​​ចង់ចាំមេរៀន។​

​មេរៀន​របស់លោក Paul ​បាន​លើកឡើង​​វិស័យ​ជា​ច្រើន​ក្នុង​ជីវភាព ប៉ុន្តែ​ភាគ​ច្រើ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​របស់​វៀតណាម។ លោក​ Paul តែង​តែ​មក​បណ្ណគារ ឬ​មក​ហាង​លក់​សៀវភៅ​ចាស់​ ដើម្បី​អាន ប្រមូល​សៀវ​ភៅ​​ស្តីពី​ប្រវត្តិសាស្ត្រ​ និង​វិរៈបុរស​វៀតណាម។ ​នៅពេល​ទំនេរ លោក​ Paul​ ចូលចិត្ត​ធ្វើ​ការងារ​ដែល​ផ្តល់​ផល​ប្រយោជន៍​សំ​រាប់​​សង្គម។


កែលំអសោភណ្ឌភាពនៅច្រក ផ្លូវនានា នៅរដ្ឋធានីហាណូយ (Ha Noi)
 

យើងខ្ញុំជួបលោក Paul George Harding នៅពេលលោកនិងសិក្ខាកាមកំពុងលាបពណ៌ជញ្ជាំង ស្ថិតក្នុងច្រកតូចមួយ នៅវិថីង្វៀនធីឌីញ (Nguyen Thi Dinh)  សង្កាត់ ទ្រុងហ័រ (Trung Hoa) ខណ្ឌកូវយៃ (Cau Giay) រដ្ឋធានីហាណូយ (Ha Noi) ។ សកម្មភាពនេះរបស់លោក Paul George Harding ទទួលការគាំទ្ររបស់ប្រជាជនជាច្រើននាក់។ គេរួមដៃគ្នាយ៉ាងសកម្មជាមួយក្រុម របស់លោក ក្នុងការងារ លាងធូលី ស្នាមដុះផ្សិតលើជញ្ជាំង រើសសំរាម ធ្វើអនាម័យក្តារបិទដំណឹង... 

ព្រមទាំង ប្រជាជនជាច្រើននាក់បានចេញលុយរបស់ខ្លួន ដើម្បីទិញទឹកនិងឧបករណ៍ សំដៅជួយឧបត្ថម្ភក្រុមរបស់លោកគ្រូ Paul។ ច្រកតូច ផ្លូវនានា ស្រាប់តែមានបរិយាកាសអ៊ូអរមកពីពលកម្មសមូហភាព។

លោកគ្រូ Paul បានឲ្យដឹងថា មូលហេតុដែលលោកធ្វើការងារទាំងនោះពិតជាចៃដន្យណាស់។ "នៅពេលអានកាសែត ខ្ញុំបានដឹង ទីក្រុងកំពុងរុះប៉ាណូដែលបំពាក់មិនសមច្បាប់។ នេះគឺសកម្មភាពផ្តល់ផលប្រយោជន៍ រៀបចំសោភណ្ឌភាពឡើងវិញ នៅវិថីនៅរដ្ឋធានីហាណូយ (Ha Noi)  ហើយខ្ញុំចង់ធ្វើការងារទាំងនោះ ចំនៅទីកន្លែងដែលខ្ញុំកំពុងរស់" - លោក Paul បាននិយាយ។ បន្ទាប់ពី អតីតយុទ្ធជនរូបនេះបានចែករំលែកគំនិតនូវការងារនេះ ជាមួយសិក្ខាកាម ក្នុងថ្នាក់រៀនភាសាអង់គ្លេសរបស់លោក និងទទួលការគាំទ្រយ៉ាងកក់ក្តៅរបស់យុវវ័យ។

លោក Paul George Harding (ជនជាតិអាមេរិក អាយុ ៧០ ឆ្នាំ) បានមកប្រទេសវៀតណាមនិងធ្វើការងារជាច្រើន ទោះបីការងារតូចក៏ដោយ សំដៅផ្សះផ្សាយផលវិបាកនៃសង្គ្រាម ហើយជួយយុវជនវៀតណាមបើកទូលាយចំណេះដឹងនិងជឿជាក់ នៅពេលនិយាយភាសាអង់គ្លេស។

លោក Paul ឧស្សាហ៍ព្យាយាមកោសស្នាមជ័រកាវ ដើម្បីលាបពណ៌ថ្មីក្តារបិទដំណឹង នៅច្រកតូចៗ។
ជញ្ជាំងមួយផ្ទាំង បន្ទាប់ពីកោសស្នាមកខ្វក់ ស្នាមដុះផ្សិតនិងខិត្តប័ណ្ណផ្សាយពាណិជ្ជកម្ម ដែលលោក
Paul George Harding រួមនឹងជនស្ម័គ្រចិត្តក្នុងក្រុមរបស់លោក លាបពណ៌ថ្មី។

ជញ្ជាំងមួយផ្ទាំង បន្ទាប់ពីកោសស្នាមកខ្វក់ ស្នាមដុះផ្សិតនិងខិត្តប័ណ្ណផ្សាយពាណិជ្ជកម្ម
ដែលលោក Paul George Harding រួមនឹងជនស្ម័គ្រចិត្តក្នុងក្រុមរបស់លោក លាបពណ៌ថ្មី។
 លោក Paul George Harding ណែនាំសិក្ខាកាមក្មេងរបៀបលាបពណ៌ជញ្ជាំង។

ជនស្ម័គ្រចិត្តវ័យក្មេងសប្បាយរីករាយជាមួយលោក Paul កែលំអទិដ្ឋភាពច្រកនិងផ្លូវនានា។
វិថីចាស់នឹងបានលាបពណ៌ថ្មីនិងស្រស់ស្អាត។
លោក Paul George Harding ចង់ធ្វើអ្វីៗ ដើម្បីមានផលប្រយោជន៍សំរាប់សហគមន៍វៀតណាម។


បន្ទាប់ពីរយៈពេលខ្លី បណ្តាខិតប័ណ្ណផ្សាយពាណិជ្ជកម្ម ឬលេខទូរសព្ទខួងកាត់បេតុងដែលបានបិទលើជញ្ជាំង ក្នុងភូមិសាស្ត្រសង្កាត់ទ្រុងហ័រ (Trung Hoa) ដូចជា៖ វិថីហ័ងង៉ឹន (Hoang Ngan) វិថីត្រឹនយុយហ៊ឹង (Tran Duy Hung) វិថីង្វៀនង៉ុកវូ (Nguyen Ngoc Vu) …បានលោក Paul George Harding រួមជាមួយសិក្ខាកាមរបស់លោក បក កោសនិងលាបពណ៌ថ្មី សំដៅបង្កើតមុខមាត់ថ្មីដោយស្រស់ស្អាត។ បណ្តាជញ្ជាំងដុះផ្សិត ឬបែកបាក់ ក៏បានលាបពណ៌ថ្មី ផងដែរ។

លោក Paul George Harding បាននិយាយឲ្យដឹងថា ការចងចាំនូវសង្គ្រាមបាននឹកឃើញជារឿយៗ ក្នុងគំនិតរបស់លោក បំផ្លាញភាពសុខសាន្តនៃបេះដូង។ "ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកំហុសសំរាប់អ្វីៗ ដែលខ្ញុំធ្វើចំពោះវៀតណាម ក្នុងសម័យសង្គ្រាម ដូច្នេះ ខ្ញុំមានបំណងប្រាថ្នាជួយយុវវ័យអាចបើកទូលាយសមត្ថភាព ដើម្បីកសាងបុព្វហេតុរបស់គេ ក៏ដូចជាជួយសហគមន៍ផងដែរ" លោក Paul George Harding និយាយជាបណ្តើរ និងរំភើបចិត្តជាបណ្តើរ./.

អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top