• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភព (WHO) បានដាស់តឿនបណ្តាប្រទេសនានា ឱ្យយល់ដឹងច្បាស់ពីកំរិតគ្រោះថ្នាក់នៃជំងឺរាតត្បាត COVID-19


 អង្គការសុខភាពពិភព (WHO) បានដាស់តឿនបណ្តាប្រទេសនានា ឱ្យយល់ដឹងច្បាស់ពីកំរិតគ្រោះថ្នាក់នៃជំងឺរាតត្បាត COVID-19 (រូបថត៖ AFP/TTXVN)
 

នាយកកម្ម​វិធី សុខាភិបាលបន្ទាន់នៃអង្គការសុខភាពពិភពលោក (WHO) លោក Michael Ryan  បានបញ្ជាក់​ថាប្រជាជន​ត្រូវប្រុងប្រយ័ត្ននិងយល់ដឹងច្បាស់អំពី កម្រិតគ្រោះថ្នាក់ និងការវិវត្តន៍ជាក់​ស្តែង​នៃជំងឺ​រាត​ត្បាត​។ 

​​ 
ថ្លែង​ទៅកាន់មជ្ឈដ្ឋានសារព័ត៌មានកាលពីថ្ងៃទី ៤ ខែកក្កដា នាយកកម្មវិធី សុខាភិបាល​បន្ទាន់​នៃអង្គការ​សុខ​ភាព​ពិភពលោក (WHO) លោក Michael Ryan  បានបញ្ជាក់​ថាប្រជាជន​ត្រូវប្រុងប្រយ័ត្ន​និងយល់​ដឹងច្បាស់​អំពី កម្រិតគ្រោះថ្នាក់ និងការវិវត្តន៍ជាក់ស្តែងនៃជំងឺរាតត្បាត។ តួលេខមិន​អាច​កុហក​បាន​ទេហើយ​ស្ថាន​ភាព​ជាក់ស្តែងនៃជំងឺឆ្លងគឺច្បាស់ណាស់។ លោកក៏បានសង្កត់ធ្ងន់ថាការព្រួយបារម្ភនាបច្ចុប្បន្ន គឺមានប្រ​ទេស ជាច្រើនកំពុងព្រងើយកន្តើយចំពោះទិន្នន័យជាក់ស្តែង។​
 
យោងតាមលោក Ryan ជំងឺរាតត្បាត COVID-19​  មិនអាចរលាយបាត់ ដោយអព្ភូត​ហេតុ​ទេហើយ​ប្រសិន​បើ​រដ្ឋាភិបាល​នៃប្រទេសទាំងអស់​ផ្តោតការយក​ចិត្តទុក​ដាក់ក្នុង​ការស្តារ​សភាព​ធម្មតាម​គន្លងថ្មី​ឡើង​វិញ​យ៉ាង​ខ្លាំង​ពេក​ ប៉ុន្តែធ្វេសប្រហែសក្នុងកា​របង្ការជំងឺឆ្លង នោះហានិភ័យនៃការកើតឡើង​វិញ​ នៃ​ជំងឺ​ឆ្លង​អាច​ផ្ទុះឡើង​យ៉ាង​ខ្លាំង​ហើយប្រការនេះទំនងជាមិនអា​ចជៀសផុតនោះឡើយ។​ នៅពេល​ប្រព័ន្ធ​សុខាភិបាល​ផ្ទុក​លើស​ពីប​រិមាណ និងដួលរលំ នោះ នឹងបណ្តាលឲ្យមនុស្សស្លាប់កាន់តែកើនឡើងជាច្រើនថែម ទៀតផង ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top