• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោក WHO បង្កើនការវាយតម្លៃចំពោះហានិភ័យបង្កឡើងដោយការរីករាតត្បាត COVID-19

យោងតាមសេចក្តីជូនដំណឹងថ្មីៗនៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ របស់គណៈកម្មាធិការសុខភាពជាតិ (NHC) នៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈមនុស្សជាង ៣៩.០០០ នាក់ដែលត្រូវឆ្លង COVID-19 នោះគឺចំនួន ១៩ នាក់ បានជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។
 

នាយកប្រតិបត្តិអង្គការសុខភាពពិភពលោក WHO លោក Michael Ryan



នាថ្ងៃទី ២៨ ខែកុម្ភៈ ជំងឺរាតត្បាតបណ្តាលដោយការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ COVID-19 បានបន្ត រាលដាលយ៉ាងគំហុកពាសពេញពិភពលោក នៅពេលដែល មានប្រទេសចំនួន ៧ បន្ថែមទៀត បានអះអាង ពីករណីឆ្លងដំបូង រួមមាន ហូល្លង់ នីហ្សេរីយ៉ា លីទុយអានី បេឡារុស្ស ញូហ្សេឡែន អាស៊ែបៃហ្សង់ និងម៉ិក ស៊ិក។

យោងតាមសេចក្តីជូនដំណឹងថ្មីៗនៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ របស់គណៈកម្មាធិការសុខភាពជាតិ (NHC) នៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈមនុស្សជាង ៣៩.០០០ នាក់ដែលត្រូវឆ្លង COVID-19 នោះគឺបានជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។ ក៏នៅចុងថ្ងៃទី ២៨ ខែកុម្ភះនេះ ចិនដីគោកបានកត់សម្គាល់នូវករណីឆ្លងថ្មី COVID-19 ចំនួន ៤២៧ ករណី និង អ្នកស្លាប់ចំនួន ៤៧ នាក់។ ហេតុដូច្នេះ ចិនបានបញ្ជាក់ថា មនុស្សសរុបចំនួន ៧៩.២៥១ នាក់ត្រូវឆ្លង និងមនុស្សចំនួន ២,៨៣៥ នាក់បានស្លាប់ដោយសារ COVID-19 ផងដែរ។

នៅប្រទេសកូរ៉េខាងត្បូង COVID-19  កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ពោលគឺ នៅត្រឹមថ្ងៃទី ២៨ ខែកុម្ភះ ចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានកើនឡើង ៥៩៤ នាក់ ដែលនាំអោយចំនួនអ្នកឆ្លងវីរុស SARS-CoV-2 សរុបដល់ ២.៩៣១ នាក់។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំណត់ នៅចុងសប្តាហ៍នេះ និងនៅចុងសប្តាហ៍បន្ទាប'ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងការការពារនិងគ្រប់គ្រងជំងឺ។

គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ២៨ ខែកុម្ភះ ចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅអ៊ីរ៉ង់បានកើនឡើងដល់ ៨២១ នាក់ ហើយមានអ្នកស្លាប់ ២១ នាក់ និង ៤៦ ករណីបានជាសះស្បើយ។

ក្នុងថ្ងៃដដែល អ៊ីរ៉ាក់បានប្រកាសករណីឆ្លងថ្មី វីរុស SARS-CoV-2 នៅទីក្រុងបាកដាដ ដែលធ្វើឱ្យចំនួននៃការឆ្លង COVID-19 សរុបដល់ ៨ នាក់។ អាជ្ញាធរអ៊ីរ៉ាក់បានអនុវត្តការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ដើម្បីការពារការរីករាលដាលនៃជំងឺនេះបន្ទាប់ពីប្រទេសនេះបានបញ្ជាក់ពីករណីឆ្លង COVID-19។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងទៀត អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានអះអាងមានករណីទី ១ ឆ្លង COVID-19 មិនទាក់ទងនឹងប្រទេសចិនឡើយ។ ភ្នាក់ងារសុខាភិបាល Queensland បានបញ្ជាក់ថា អ្នកជំងឺភេទស្រី អាយុ ៦៣ ឆ្នាំ បច្ចុប្បន្នត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅសាកលវិទ្យាល័យ Gold Coast បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស SARS-CoV-2។ ត្រូវបានដឹងថា អ្នកជំងឺស្រីរូបនេះ ទើបតែវិលត្រលប់មកពីអ៊ីរ៉ង់។

នៅប្រទេសជប៉ុនវិញ នាថ្ងៃទី ២៨ ខែកុម្ភៈ រដ្ឋាភិបាលខេត្ត Hokkaido បានប្រកាសអាសន្ន ខណៈដែលចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅតែបន្តកើនឡើងយ៉ាងគំហុក ព្រមទាំងណែនាំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះក្នុងអំឡុងចុងសប្តាហ៍។ នាយប់ថ្ងៃដដែលនេះ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា ពលរដ្ឋអង់គ្លេសម្នាក់ដែលមានអាយុ ៧០ ឆ្នាំ ជាអ្នកដំណើរនៅលើនាវា Diamond Princess បានទទួលមរណភាពដោយសារការឆ្លងមេរោគ COVID-19។

នាថ្ងៃទី ២៨ ខែកុម្ភៈ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានអោយដឹថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 ក្នុងប្រទេសបានកើនឡើងដល់ ៣៤នាក់ ហើយ ក្នុងចំណោមករណីឆ្លងសរុប ៣៨៨ ករណី។ ទន្ទឹមជាមួយគ្នានេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ នាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រ Baqiyatallah របស់អ៊ីរ៉ង់ លោក Alireza Jalali បាននិយាយថា អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលនៃការបង្កើតវ៉ាក់សាំងនិងថ្នាំព្យាបាល COVID-19។

ក្នុងពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៨ ខែកុម្ភៈបានលើកឡើងពីការព្រមានជាសកលអំពីហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា (SARS-nCoV-2) ដល់កម្រិតខ្ពស់បំផុត ដោយចាត់ទុកថា ចំនួនអ្នកឆ្លងជំងឺនៅបន្តកើនឡើង ហើយប្រទេសមួយចំនួនក៏បានទទួលស្គាល់ថា ខ្លួនត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ COVID-19 បណ្តាលដោយវីរុស SARS-nCoV-2 គឺជាការព្រួយបារម្ភច្បាស់លាស់មួយ។ នាយកប្រតិបត្តិអង្គការសុខភាពពិភពលោក WHO លោក Michael Ryan បានប្រកាសពីការបង្កើនកម្រិត ព្រមាននៅកម្រិតសកល មានន័យថា ប្រទេសនានាចាំបាច់ត្រូវចាត់វិធានការខ្លាំងក្លាដើម្បីទប់ទល់នឹងហានិភ័យនៃជំងឺរាតត្បាតនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top