• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោកកត់សម្គាល់ថា វៀតណាមបានគ្រប់គ្រង Covid-19 យ៉ាងល្អ

អង្គការសុខភាពពិភពលោក (WHO) បានកត់សម្គាល់ថា វៀតណាមបានទប់ទល់ជាមួយជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវបណ្តាលដោយសារវីរុសកូរ៉ូណាថ្មី (Covid-19) យ៉ាងល្អណាស់។

 

រូបថត៖ VTV


យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលវៀតណាម ដែលចេញផ្សាយនាថ្ងៃទី ១៥ ខែកុម្ភៈនោះ  WHO បានបញ្ជាក់ថា វៀតណាមបានបង្ហាញ នូវសមត្ថភាពដ៏ល្អសម្រាប់ការដោះស្រាយរាល់បញ្ហាសុខភាពសាធា រណៈជាបន្ទាន់ រួមទាំងការផ្ទុះឡើងនូវជំងឺឆ្លង ដែលទើប លេចឡើង។ លទ្ធផលនេះត្រូវបានសម្រេចបន្ទាប់ច្រើនឆ្នាំដែលខិតខំប្រឹងប្រែងបង្កើនសមត្ថភាព ក្នុងនោះ មានទាំងការត្រួតពិនិត្យនិងវាយតម្លៃហានិភ័យ សមត្ថភាពមន្ទីរពិសោធន៍ ក៏ដូចជាការការពារ និងការគ្រប់គ្រងគ្លីនិក  តាមតម្រូវការនៃនិយ័តកម្មសុខភាពអន្តរជាតិ (២០០៥)។  WHO បានចាត់ទុកថា នេះជាសមត្ថភាពជាតិ ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនិងគ្រប់គ្រងបញ្ហាវេជ្ជសាស្ត្រជាបន្ទាន់។ សមត្ថភាពនេះ ត្រូវបានឆ្លងកាត់ការសាកល្បងនិងត្រូវបានត្រួតពិនិត្យតាមព្រឹត្តិការណ៍ ជាក់ស្តែងនៅប្រទេសវៀតណាមហើយឥឡូវនេះគឺ Covid-19 តែម្តង។

ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពចំពោះការរីករាលដាលនៃ Covid-19 WHO បានផ្តល់អនុសាសន៍ថា វៀតណាមនៅតែមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួន ដើម្បីគ្រប់គ្រងជំងឺនេះ។ ពោលគឺរកឃើញឆាប់ៗ ដាក់អោយនៅដាច់ដោយឡែក ជាពិសេស ពង្រឹងការត្រួតពិនិត្យនិងការចែករំលែកជាមួយ WHO នូវព័ត៌មានប្រកបដោយតម្លាភាពនិងទាន់ពេលវេលា ដូចទៅនឹងតម្រូវការនៃនិយ័តកម្មសុខភាពអន្តរជាតិ (២០០៥)  ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top