• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិសន្ទនាជាមួយភាគីពាក់ព័ន្ធនានានៅលីប៊ី ដើម្បី​ជំរុញ​ដំណើរកា​របោះឆ្នោត

ប្រធានរដ្ឋសភាលីប៊ី លោក Aqila Saleh បានអំពាវនាវដល់សមាជិករដ្ឋសភាចូលរួមសម័យប្រជុំជាផ្លូវការនាថ្ងៃទី ១៧ មករា ខាងមុខនៅទីក្រុង Tobruk
 

ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភាលីប៊ីនៅទីក្រុង Sirte (រូបថតឯកសារ៖ AFP/VNA)


កាលពីថ្ងៃទី ១៤ មករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា អង្គការសហប្រជាជាតិកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីនានានៅលីប៊ី តាមរយៈទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលីប៊ី លោក  Stephanie Williams ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅប្រទេសនេះ ឲ្យបានឆាប់ៗ។ លោកក៏បានសង្តត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការបង្កើតរបៀបរបបស្របច្បាប់នៅលីប៊ីផងដែរ។

ទាក់ទិននឹងកិច្ចប្រជុំដ៏សំខាន់របស់រដ្ឋសភាលីប៊ី ក្នុងសប្តាហ៍ខាងមុខនោះ នាថ្ងៃដដែល ប្រធានរដ្ឋសភាលីប៊ី លោក Aqila Saleh បានអំពាវនាវដល់សមាជិករដ្ឋសភាចូលរួមសម័យប្រជុំជាផ្លូវការនាថ្ងៃទី ១៧ មករា ខាងមុខនៅទីក្រុង Tobruk។ នេះគឺជាសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់លោក Saleh ចាប់តាំងពីរពេលលោកបានចុះឈ្មោះចូលរួមប្រជែងតំណែងប្រធានាធិបតីកាលពីខែកញ្ញា ឆ្នាំ ២០២១។ បច្ចុប្បន្ននេះ មានសមាជិករដ្ឋសភាចំនួន ១៥ នាក់ បានស្នើឲ្យលើកយកបញ្ហាតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងសម័យប្រជុំនាពេលខាងមុខ ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top