• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិអំពាវនាវឲ្យបណ្ដាភាគីខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ

អគ្គលេខាធិការអ.ស.បលោក Antonio Guterres និងអ្នកនាំពាក្យលោក Stephane Dujarric (ខាងឆ្វេង) នៅសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក។ (រូបថត៖ AFP/VNA)


ថ្លែងនៅសន្និសីទសារព័ត៌មាន អ្នក នាំពាក្យអ.ស.បលោក Stephane Dujarric បានសង្កត់ធ្ងន់ថា អ.ស.បលើកទឹកចិត្តឲ្យ ភាគីពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងទ្វេដងដើម្បីរួមគ្នាឆ្ពោះទៅរកការ អនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញ។

អង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៣ ខែធ្នូ បានអំពាវនាវឲ្យភាគីទាំង អស់ដែលចូលរួមការចរចាអំពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បង្កើនកិច្ចខិតខំ ប្រឹងប្រែងសំដៅអនុវត្តន៍ឡើងវិញនូវកិច្ចព្រមព្រៀងដែលមានឈ្មោះផ្លូវការថា ផែនការ សកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) នោះ។ ថ្លែងនៅសន្និសីទសារព័ត៌មាន អ្នក នាំពាក្យអ.ស.បលោក Stephane Dujarric បានសង្កត់ធ្ងន់ថា អ.ស.បលើកទឹកចិត្តឲ្យ ភាគីពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងទ្វេដងដើម្បីរួមគ្នាឆ្ពោះទៅរកការ អនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញ។

សេចក្ដីអំពាវនាវរបស់អ.ស.បត្រូវបានធ្វើឡើងក្នុងបរិបទដែលជំនួបចរចាថ្មីៗនៅទីក្រុងវីយ៉ែន (អូទ្រីស) អំពីការស្ដារ JCPOA ឡើងវិញ បានប្រព្រឹត្តទៅកាលពីដើម សប្ដាហ៍នេះ ក្រោយពីការជាប់គាំងចាប់តាំងពីខែមិថុនាកន្លងមក។ អញ្ជើញចូលរួមវង់ ចរចានេះមានក្រុមចរចារបស់អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ីខណៈដែលក្រុម ចរចាអាមេរិក ចូលរួមដោយប្រយោលតាមរយៈការធ្វើជាអន្តរការីរបស់សហភាព អឺរ៉ុប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top