• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី


ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga
ប្រធានគណប្រិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួល​ជួប​ជាមួយឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានគណប្រិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ​អង្គការសហប្រជាជាតិ ដែលអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកម្មការទូត។ នៅក្នុងជំនួបនេះ លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់វៀតណាមនៅក្នុងវេទិកាពហុភាគីនានា ការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព កិច្ចការពារបរិស្ថាននិងការចូលរួមសកម្មភាពរក្សាសន្តិភាពររបស់វៀតណាមនៅអង្គការសហប្រជាជាតិ។

រីឯខ្លួនវិញ លោកស្រី Nguyen Phuong Nga បានអះអាងនូវការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈនៃអង្គការសហប្រជាជាតិ អនុវត្តរាល់គោលលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ទប់ទល់នឹងបម្រែបម្រូលអាកាសធាតិ និងចូលរួមសកម្មភាពរក្សាសន្តិភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top