• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង់គ្លេសមានបំណងចង់ស្ដារទំនាក់ទំនងសហប្រតិបត្តិការជាមួយបារាំង

ក្រោយពីអាមេរិក អូស្ត្រាលីនិងអង់គ្លេសប្រកាសកិច្ចព្រមព្រៀង AUKUS រួចមក បារាំងបានបង្ហាញប្រតិកម្មដ៏ស្រួចស្រល់ ដោយចាត់ទុកថា បណ្ដាប្រទេសនេះបានបំភាន់បារាំងដើម្បីធ្វើការព្រមព្រៀងគ្នាជំនួសឲ្យកិច្ចសន្យារបស់បារាំងស្ដីពីការដំឡើងនាវាមុជទឹកសម្រាប់អូស្ត្រាលីក្នុងតម្លៃ៦៦ពាន់លានដុល្លាអាមេរិក។
 

ប្រធានាធិបតីបារាំងលោក Emmanuel Macron (ខាងស្ដាំ) និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson។ (រូបថត៖ Reuters)


នៅថ្ងៃទី២៤ ខែកញ្ញា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយក រដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទ។ លោក Boris Johnson បានសម្ដែងបំណងចង់ស្ដារទំនាក់ទំនងសហប្រតិបត្តិការជាមួយ បារាំង។ ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយ បញ្ហាជនចំណាកស្រុកពីបារាំងចូលមកអង់គ្លេសតាមច្រកសមុទ្រ Manche ផងដែរ។

កិច្ចសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីថ្នាក់ដឹកនាំអង់គ្លេសឡើងសម្លេងចាត់ទុកថា បារាំងគួរតែបញ្ឈប់ដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តអាមេរិកនិងអូស្ត្រាលីពាក់ព័ន្ធដល់ការជជែកវែកញែកអំពីកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ក្នុងនោះអូស្ត្រាលីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹករបស់បារាំង។ ជាការឆ្លើយតបវិញប្រធានាធិបតីបារាំងលោក Emmanuel Macron បាន និយាយថា នឹងទន្ទឹងរង់ចាំសំណើរពីខាងលោកនាយករដ្ឋមន្រ្តី Boris Johnson។

ក្រោយពីអាមេរិក អូស្ត្រាលីនិងអង់គ្លេសប្រកាសកិច្ចព្រមព្រៀង AUKUS រួចមក បារាំងបានបង្ហាញប្រតិកម្មដ៏ស្រួចស្រល់ ដោយចាត់ទុកថា បណ្ដាប្រទេសនេះបានបំភាន់ បារាំងដើម្បីធ្វើការព្រមព្រៀងគ្នាជំនួសឲ្យកិច្ចសន្យារបស់បារាំងស្ដីពីការដំឡើងនាវា មុជទឹកសម្រាប់អូស្ត្រាលីក្នុងតម្លៃ៦៦ពាន់លានដុល្លាអាមេរិក។ បារាំងបានកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកនិងអូស្ត្រាលីវិលមកប្រទេសវិញ បន្ទាប់ពីអាមេរិកនិង អង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top