• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គសេនាធិការកងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


អគ្គសេនាធិការកងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាព្រឹតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ លោក Suvon Luongbunmi និងសមាជិក គណៈប្រតិភូឡាវបានជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតថែមទៀតនូវកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល កម្មាភិបាល​ឡាវ និងសិក្ខាកាមយោធានៅបណ្តាវិទ្យាស្ថាននិងសាលារៀនចំណុះក្រសួងការពារប្រទេសវៀតណាម ព្រម​ទាំងបន្តសហការគ្នាក្នុងការកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍យ៉ាងពេញ​លេញ។  ក្នុងព្រឹកថ្ងៃដដែលនេះ ឧត្តមសេនីយ៍ឯក លោក Suvon Luongbunmi និងគណៈប្រតិភូបានអញ្ជើញ​ជួប​ពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក លោក Phan Van Giang។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព​គ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំង បង្ការ និងបង្រាបបទឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ជាពិសេស បទល្មើសជួញដូរគ្រឿងញៀន ព្រមទាំង ផ្លាស់​ប្តូរបទពិសោធនិងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំក្នុងការកសាងកម្លាំងនិងលើកកំពស់សមត្ថភាព ក្នុងការ​ត្រៀមខ្លួនប្រយុទ្ធក្នុងជួរកងទ័ព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top