• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang


 អគ្គលេខាលោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយប្រជាជន An Giang (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៨ ក្នុ​ងជំនួបធ្វើការជាមួយថ្នាក់ដឹ​កនាំខេត្ត លោក Ng​uyen Phu Trong បាន​លើក​ច្បាស់ថា​ An Giang មានបទពិសោធន៍ជាច្រើនក្នុងកា​រធ្វើផលិត​កម្ម​កសិកម្ម និងមាន​ទីតាំង​យុទ្ធសាស្ត្រ​ដ៏សំខាន់​នៅតំបន់​ដី សណ្ដទន្លេ C​uu Long។ លោកអគ្គលេ​ខាបានគាំទ្ររាល់សំណើររបស់ខេ​ត្ត ​An Giang មិ​នត្រឹម​តែចំពោះដោយ​ឡែកខេត្តនេះប៉ុណ្ណោះទេ ​ថែមទាំងចំពោះតំបន់ទាំងមូល​ទៀង​ផង ដូច​ជាបញ្ហា​តភ្ជាប់​ខាង​ចរាចរណ៍​ បង្ការប្រឆាំងការរអិ​លបាក់ដី បន្ស៉ាំជាមួយបម្រែបម្រួលអា​កាស​ធាតុ គោល​នយោបាយ​បង្កើត​មូលនិធិដីធ្លី​ ដើម្បីទាក់ទាញការវិនិយោគ ការអ​ភិវឌ្ឍកសិកម្ម និងការជួយ​ឧបត្ថម្ភតំបន់ជាប់ព្រំ​ដែនជា​ដើម។​

​មុននោះ នាព្រឹកថ្ងៃទី១៤ ខែមេសា ​អគ្គលេខាលោក Nguy​en Phu Trong បានទៅសាកសួរសុ​ខ​ទុក្ខ ជូន​អំណោយ​ចំពោះវីរៈអ្នក​ម្ដាយវៀតណាមនៅទីក្រុង​ Long Xuyen ខេត្ត An Gian​g និងទៅទស្សនាស្ពាន ​Cao Lanh ឆ្លងកាត់​ទន្លេ ​Tien ដែលជិតនឹងបា​នដាក់ឲ្យដំណើរការនាពេល​ខាងមុខ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top