• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ វៀតណាមគាំទ្រយ៉ាងពេញទំហឹង និងគ្រប់ជ្រុងជ្រោយនូរបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ

នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានអញ្ជើញទទួលជួបប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឡាវ។
 

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong (ស្តាំ) បានអញ្ជើញទទួលជួបប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane (រូបថត៖VOV)
 
ទិដ្ឋភាពនៃជំនួប (រូបថត៖VOV)


អញ្ជើញថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាង ពេញទំហឹង និងគ្រប់ជ្រុងជ្រោយនូវបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ឡាវ។ លោកអគ្គលេខាបក្សមានជំនឿជាក់ថា ដោយមានប្រពៃណីប្រវិត្តិសាស្ត្របដិវត្ត ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តឡាវ ការសម្របសម្រួលរបស់រដ្ឋាភិបាល និងការឃ្លាំមើលរបស់រដ្ឋសភានោះប្រជាជនឡាវបន្តទទួលបានសមិទ្ធិផលថ្មីដ៏ធំធេងជាងទៀត ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស។

លោកអគ្គលេខាបក្សបានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍; រៀបចំល្អរាល់សិក្ខាសាលាក្នុងសកម្មភាពកសាងច្បាប់ ការឃ្លាំមើល និងសម្រេចចិត្តលើបញ្ហាធំៗរបស់ប្រទេសជាតិ; បង្កើនការសម្របសម្រួលគ្នាការត្រួតពិនិត្យ ការឃ្លាំមើលរដ្ឋាភិបាល និងក្រសួងស្ថាប័ន ខេត្ត ក្រុងនានាអនុវត្តន៍កម្មវិធី គម្រោងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាពហុភាគី និងវេទិកាអន្តរសភា។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបន្តអះអាងថា ទំនាក់ទំនងពិសេសវៀតណាម - ឡាវ គឺជាទ្រព្យសមត្តិរួម ដែលមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ ប្រជាជាតិទាំងពីរ ជាទំនាក់ទំនងស្លាប់រស់ ហើយជាប្រភពកម្លាំងពលំដ៏សំខាន់ចំបោះបុព្វហេតុការពារ និងអភិវឌ្ឍន៍នៅប្រទេសនីមួយៗ ក៏ដូចជារួមចំណែកជាវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top