• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីស្រីលង្កា

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីស្រីលង្កាលោក Nandasena Gotabaya Rajapaksa  (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពីទីក្រុងហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួប សន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីស្រីលង្កាលោក Nandasena Gotabaya Rajapaksa។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា បក្សកុម្មុយនីស្តនិងរដ្ឋវៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយស្រីលង្កានិងស្នើឱ្យស្ថាប័ននៃប្រទេសទាំងពីរបន្តលើកកម្ពស់ការយល់ដឹងនិងជឿទុកចិត្តគ្នាក៏ដូចជាផ្លាស់ប្តូរគណៈប្រតិភូទាំងកម្រិតខ្ពស់និងគ្រប់លំដាប់ថ្នាក់។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យស្ថាប័ននៃប្រទេសទាំងពីរ លើកកម្ពស់យន្តការដែលមានស្រាប់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌និងអប់រំ ក៏ដូចជាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការពិគ្រោះយោបល់និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបណ្តាអង្គការតំបន់និងអន្តរជាតិ។

ចំណែកឯប្រធានាធិបតីលោក Nandasena Gotabaya Rajapaksa បានអះអាងថា ស្រីលង្កាមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធនិងត្រៀមខ្លួនជានិច្ច ដើម្បីជួយឧបត្ថម្ភវៀតណាមលើបណ្តាវេទិកាអន្តរជាតិ។ ប្រធានាធិបតីលោក Nandasena Gotabaya Rajapaksa បានសង្កត់ធ្ងន់ថា ទំនាក់ទំនងប្រកបដោយភាពកក់ក្តៅនិងបានឆ្លងកាត់ពេលវេលាជាច្រើនរវាងស្រីលង្កានិងវៀតណាម ត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងមានការអភិវឌ្ឍឥតឈប់ឈរ។ លោករូបនេះសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្នដូចជាជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុនិងបើកទូលាយរាល់វិស័យសហប្រតិបត្តិការថ្មីដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top