• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong៖ បន្តជំរុញការងារបង្ការនិងប្រឆាំងអំពើពុករលួយ

នៅឯកិច្ចប្រជុំនេះ  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានកោតសរសើរដល់សមាជិកគណៈកម្មាធិការដឹកនាំ ស្ថាប័នមុខងារ ក្រោមការដឹកនាំរបស់គណៈកម្មាធិការ បានបំពេញល្អតាមកាលវិភាគនូវរឿងក្តីនិងករណីនានា ដោយមិនមានការធ្វេសប្រហែស ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid -19 យ៉ាងស្មុគស្មាញ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍សន្និដ្ឋាននៃកិច្ចប្រជុំ


នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមដឹកនាំការបង្ការនិងប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ ដើម្បីពិភាក្សានិងផ្តល់មតិយោបល់លើរឿងក្តីនិងករណីមួយចំនួនចំណុះគណៈកម្មាធិការដឹកនាំ បន្ទាប់ពីសម័យប្រជុំលើកទី ១៧ រហូតមកដល់ពេលនេះ និងធ្វើការពិភាក្សាលើខ្លឹមសារសំខាន់ៗមួយចំនួនទៀត។

នៅឯកិច្ចប្រជុំនេះ  អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានកោតសរសើរដល់សមាជិកគណៈកម្មាធិការដឹកនាំ ស្ថាប័នមុខងារ ដែលក្រោមការដឹកនាំរបស់គណៈកម្មាធិការបានបំពេញល្អតាមកាលវិភាគនូវរឿងក្តីនិងករណីនានា ដោយមិនមានការធ្វេសប្រហែស ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid -19 យ៉ាងស្មុគស្មាញ។ ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើដល់សមាជិកគណៈកម្មាធិការដឹកនាំ ត្រូវផ្តោតលើការចាត់តាំងកម្មាភិបាល ដោយផ្ទៀងផ្ទាត់ឱ្យបានច្បាស់នូវករណីនីមួយៗ ប្រសិនបើមានបណ្តឹង ដើម្បីរាយការណ៍ជូនគណៈ កម្មាធិការមជ្ឈឹម ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន ដើម្បីជ្រើសរើសមនុស្សដែលមានសមត្ថភាពពេញលេញនិងរារាំងមនុស្សដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនអោយចូលក្នុងគណៈកម្មាធិការមជ្ឈឹមនិងការិយាល័យនយោបាយនីតិកាលខាងមុខឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top