• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញផ្ញើសារលិខិតក្នុងឱកាសទិវា “ប្រជាជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត”


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ Nhat Bac) 
 

ឆ្នាំ ២០២០​ គឺជាឆ្នាំគម្របខួបលើកទី ២០ ដែលនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចចិត្តដោយយកថ្ងៃទី ៧ ខែមេសា ​ជារៀងរាល់ឆ្នាំ ជាទិវា “ប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត” (៧ មេសា ២០០០ - ៧ មេសា ២០២០)។
 
ក្នុងឱកាស​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើ​សារ​ជូន​ដល់​រួម​ជាតិ​និង​យុទ្ធ​ជន​នៅ​ទូទាំង​ប្រទេស ដោយកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏ថ្លៃថ្នូនៃទឹកចិត្តសប្បុរសធម៌ និង​លក្ខណៈ​មនុស្សជាតិដ៏ជ្រាលជ្រៅរបស់អ្នកស្ម័គ្រចិត្តបរិច្ចាគ ឈាម ក៏ដូចជា​អង្គការ​និង​បុគ្គល​នានា​បាន​ចូល​រួម​វិភាគ​ទាន​យ៉ាងវិជ្ជមានដល់ការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនេះ។
 
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong  បានអំពាវនាវដល់ប្រជាជននិងយុទ្ធជនទូទាំងប្រទេស ឲ្យតែ​មាន​សុខភាពល្អ មានសមត្ថភាពគឺត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមបរិច្ចាគ ឈាមនិង​កៀង​គរ​ប្រជាពល​រដ្ឋ​ឲ្យ​បរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស រួមចំណែកដើម្បីសង្គមរឹងមាំមួយ ពោរ​ពេញ​ទៅដោយ​លក្ខណៈ​មនុស្ស​ធម៌ រួមចំណែកដល់បុព្វហេតុការពារ ថែរក្សានិងលើកកម្ពស់​សុខភាព​ប្រជាជន​ក៏ដូច​ជា​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​​ប្រទេសជាតិ។
 
ក្នុងឱកាស​នេះ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៣០ ខែមេសា គណៈកម្មាធិការជាតិដឹកនាំ ការបរិច្ចាគ ឈាមដោយ​ស្ម័គ្រ​ចិត្ត​​និងគណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ បានអនុវត្តសកម្ម ភាពប្រកបដោយអត្ថន័យជាច្រើន ដើម្បី​ជួយ​ជ្រោមជ្រែងទិវា​ “ប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្មគ្រចិត្ត”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top