• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញ​ជាអធិបតីកិច្ច​ប្រជុំការិយាល័យនយោបាយ​


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំការិយាល័យនយោបាយ
 

 នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីផ្តល់​មតិ​លើការ​ងារ​ត្រៀម​រៀប​ចំ​សម្រាប់​សន្និបាតមជ្ឈិមលើកទី១០ នីតិកាលទី១២ និងកិច្ចប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤ រួមទាំងលើបញ្ហា​សំខាន់ៗ​មួយចំនួនទៀតផងដែរ។

ក្នុង​កិច្ច​ប្រជុំ​នេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំរដ្ឋសភា​នា​ពេល​ខាង​មុខ​គឺមាន​សារៈសំខាន់ណាស់ ដោយរដ្ឋសភា គ្រោងនឹងអនុ ម័តនិងផ្តល់យោបល់​លើពង្រាង​ច្បាប់​និង​សេចក្តី​សម្រេច​ចិត្ត​មួយចំនួនផងដែរ។ លោកអគ្គលេខាបក្ស ប្រធា​នរដ្ឋ Nguyen Phu Tro​ng បានស្នើ​ឲ្យការិយាល័​យនយោ​ បាយ លេខាធិការដ្ឋាន បញ្ជាណែនាំឲ្យក្រសួង​គ្រប់ជាន់ថ្នាក់ ស្ថាប័នបក្ស រដ្ឋ​សភា រដ្ឋាភិ​បា​ល និង​រណសិរ្ស​មាតុ​ភូមិ ត្រូវរួមសហការជាមួយគ្នាយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីធានាថា រាល់សកម្មភាពរបស់បក្ស រដ្ឋ និងរបស់​ប្រព័ន្ធន​យោបាយទាំងមូល ត្រូវដំណើរសកម្ មភាពយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់​បំផុ​ត​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top