• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong: ខេត្ត Nghe An ត្រូវជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ជួរមុខរបស់ប្រទេសជាតិ


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីសម័យប្រជុំ (រូបថតៈ TTXVN) 
 

 នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក  Nguyen Phu Trong បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី ៤ នៃ​ការិយាល័យ​នយោបាយ​ដើម្បី​ផ្តល់​យោបល់​បូក​សរុបរយៈ​ពេល៥ឆ្នាំ នៃការអនុវត្តសេចក្តី​សម្រេចចិត្តលេខ ២​៦ របស់ការិយាល័យន​យោបាយ នីតិកាលទី១១ ​ស្តីពី ទិស ដៅនិងភារកិច្ច​អភិវឌ្ឍន៍ខេត្ត Nghe An ​ដល់ឆ្នាំ ២០២០។
 
ក្នុង​ជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតំលៃ ថា: នាពេលកន្លងទៅ ខេត្ត Nghe An បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធិផលលើគ្រប់ជ្រុងជ្រោយ ដូចជាកំ​ណើន​សេដ្ឋកិច្ច​យ៉ាងឆាប់រហ័សនិងបរិយាកាសវិនិយោគធ្វើអាជីវកម្មត្រូវបានកែលម្អកា​ន់តែខ្លាំងឡើង វិស័យ​អប់​រំ​និងបណ្តុះបណ្តាល សុខាភិបាល ព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មនិងទេសច រណ៍ត្រូវ​បាន​អះអាង​ជាប​ណ្តើរៗ​ ជាមជ្ឈមណ្ឌលនៃតំបន់។

ដោយ​​អះអាងថា Nghe An ជាតំបន់ដីធំល្វឹងល្វើយ ជាស្រុកកំណើតរបស់លោកប្រ ធាន ហូជីមិញ និង​ជា​តំបន់​ដែល​មាន​ឧត្តមភាពសម្រាប់ការអភិវឌ្ឍ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើក​ឡើង​ថា ​ខេត្ត Nghe An គប្បីរៀបចំផែនការមេយូរអង្វែងផងដែ​រ។
 
លោក​អគ្គលេបក្ស ប្រធានរដ្ឋក៏បានស្នើឲ្យការិយាល័យនយោបាយ ផ្តល់អាទិ​ភាព​ដល់​កម្ម​វិធី​និង​គម្រោង​មួយ​ចំនួន​ ដែលមានលក្ខណៈលើកទឹកចិត្តដល់ខេត្ត Nghe An ដើម្បីកសាងទីក្រុង Vinh ក្លាយជាទីក្រុងឆ្លាតវៃ មជ្ឈ​មណ្ឌល​សម្រាប់​ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ មជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត កសាងកម្មវិធី​ទេសចរណ៍​ជាតិរួមជាមួយការលើកកម្ពស់តម្លៃបេតិកភណ្ឌស្រុកកំណើតរបស់ប្រធានហូ​ជីមិញ។ ម្យ៉ាង​វិញ​ទៀត ជួយឧបត្ថម្ភ Nghe An ដើម្បីទាក់ទាញការវិនិ យោគទុនក្នុងគំរោងធំៗ មានចរិត​លក្ខណៈ​លោត​ផ្លោះក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមរបស់​ខេត្ត៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top