• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទគណកម្មាធិការបក្សនគរបាលមជ្ឈិម

នារសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនគរបាលមជ្ឈិមបានរៀបចំសន្និសីទ ដើម្បីបូកសរុបនូវការងារបក្ស ក្នុងឆ្នាំ២០១៨និងទទួលស្គាល់នូវលទ្ធផលស្នាដៃក្នុងរយៈពេលពាក់កណ្តាលអាណត្តិកន្លងទៅ និងពិភាក្សាអំពីទិសដៅនិងភារកិច្ចបក្ស សម្រាប់ឆ្នាំ ២០១៩ និងនៅពាក់កណ្តាលបន្តនៃអាណត្តិនេះ ព្រមទាំងរៀបចំការប្រមូលផ្តុំយោបល់ស្តីពីកម្មាភិបាលនគរបាលដើម្បីត្រៀមរៀបចំកម្មាភិបាលសម្រាប់គណៈ កម្មាធិការមជ្ឈិម អាណត្តិឆ្នាំ ២០២១-២០២៦។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងសន្និសីទ

ក្នុងសន្និសីទនេះ អគ្គលេខាបក្ស  ប្រធានរដ្ឋ លោក Nguyen Phu Trong; នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធិផលដែលគណកម្មាធិការបក្សនគរបាលមជ្ឈិមទទួលបានក្នុងរយៈពេលកន្លះឆ្នាំកន្លងមក។ គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមបានក្តាប់ជាប់នូវការដឹកនាំរបស់មជ្ឈិមបក្ស រដ្ឋសភានិងរដ្ឋាភិបាល ជាក់ស្តែងគឺការិយាល័យនយោបាយ លេខាធិការដ្ឋាននិងនាយករដ្ឋមន្ត្រី ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យភារកិច្ចធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ និងអនុវត្តន៍ហួសគោល​ដៅ​ដែលបានដាក់ចេញ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong  បានសង្កត់ធ្ងន់ទៅលើការឧទ្ទេសនាមធនធានមនុស្សសម្រាប់ត្រៀមរៀបចំផែនការគណៈកម្មាធិនៃកាណៈកម្មាធិការមជ្ឈិមអាណត្តិ ២០២១-២០២៦ ដែលជាខ្លឹមសារដ៏សំខាន់ រួមចំណែកកសាងនិងលើកកំពស់គុណភាពជួរកម្មាភិបាល សមត្ថភាពដឹកនាំរបស់បក្ស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top