• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសទាំងបួន (រូបថត៖ TTXVN) 

 នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតនៃសាធារណៈ រដ្ឋ​អ៊ុយរូហ្គាយ​ខាង​កើត​លោក​ស្រី ​Portell Casanova Maria Del Rosario ឯកអគ្គ រដ្ឋទូតនៃព្រះរាជាណាច​ក្រន័រ​វេសលោកស្រី Gr​ete Lochen ឯកអគ្គរដ្ឋទូត កាណាដាលោកស្រី Deb​orah Anne Paul និងឯកអគ្គរដ្ឋទូតនៃ​សាធារណៈ​រដ្ឋ ប្រជាមានិត​ចិន​លោក Xiong Bo បានអញ្ជើញជូនសារតាំងដល់អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត​ណាម​ លោក Nguyen Phu Trong ក្នុងឱកាស​ដែលឯកអគ្គរដ្ឋទូត ទាំងបីនេះ​មកបំពេញ​អាណត្តិ​បេសកកម្ម​ការទូត​នៅវៀ​ត​ណាម​។
 
បន្ទាប់​ពីពិធីជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បាន​អញ្ជើញ​ទទួល​ជួប​សវនាការ​ជាមួយឯកអគ្គរដ្ឋទូត​ទាំងបីរូប។ ថ្លែងមតិ នៅជំ​នួបនេះ លោក Nguyen P​hu Trong បាន​សម្ដែង​នូវ​ជំនឿថា​ បណ្ដា​ឯក អគ្គរដ្ឋទូតជាមួយចំណេះដឹង បទពិសោធន៍និ​ងមនោសញ្ចេតនាជាទីស្រ​ឡាញ់​ ចំពោះវៀត​ណាម​នោះ នឹង​សម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវ​បានប្រគល់ជូន រួមចំ​ណែកជំរុញ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបតិ្ត​ការរវាង​វៀតណាម​ ជាមួយប្រទេស​ទាំងបីនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក ​Nguyen Phu Trong បានសង្កត់ធ្ងន់​ថា វៀតណាមជានិច្ចកាលបង្កលក្ខ​ណៈងាយស្រួល ដើម្បីឯកអគ្គរដ្ឋ ទូតសម្រេច​ភារកិច្ច​អោយ​​បានល្អក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀត​ណាម​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top