• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ឡើងកំពូលភ្នំមួរ (Mua)

ពេល​វេលា​ថ្មី​នេះ ភ្ញៀវ​បរទេស​បាន​អញ្ជើញ​មកដល់​វៀតណាម​ តែង​រំលឹក​ដល់​ពាក្យ​​ Mua Caves' ​ ​ច្រើន​​នៅ​លើ​បណ្តាញ​សង្គម​ ក៏ដូចជា​ប្លុក (blog) ​ឯកជន​ ដោយ​សារ​សម្រស់​ព្រៃ​ភ្នំ​ស្អាត​ ដូចជា​រូបគំនូរ​។ នា​​ខែ​សីហា ឆ្នាំ​២០១៨ ឆ្លង​កាត់​ ត្រាង​អាន (Trang An) ទាំង​តាម​កុក​ (Tam Coc) ឬ​វត្ត​បាយ​​ឌិញ​ (Bai Dinh) គុហា​ម៉ួរ​ (Mua) ចំណុះ​ភូមិសាស្រ្ត​​​ខេដូវ​ហា (Khe Dau Ha) ឃុំ​និញ​ស្វឹន​ (Ninh Xuan) ហ្វ័រ​ឡឺ (Hoa Luu) (​និញ​ប៊ិញ - Ninh Binh​) ទីកន្លែង​ល្អ​ឆើម​បំផុតក្នុង​​ចំណោម​ top ទីកន្លែង​ទាំង​​​​ប្រាំ​ ពេល​អញ្ជើញ​មក​និញ​ប៊ិញ (Ninh Binh) ​ នៅ​លើ​ទំព័រ​ទេសចរណ៍​លេខ​១​​ពិភពលោក​ TripAdvisor។

តាម​រឿង​ដំណាល​ សម័យ​រាជ​ការ​ត្រឹន​ (Tran) ឡើង​គ្រងរាជបល្ល័ង្ក​​​ បាន​ជ្រើស​ទី​នេះ​ កសាង​រាជវាំង​អានថៃ​វី (An Thai Vi) នឹង​តែង​យាងទតស្រី​ស្នំ ស្រី​របាំ​ច្រៀង​​​ជាប្រចាំ​ ហើយ​ចាប់ពី​នោះ​ឈ្មោះ​នេះ​បាន​ប្រសូត​ចេញ​​។

គុហា​​មួរ (Mua) ទទួល​បាន​ពាក្យ​សរសើរ​ច្រើន​ ដោយ​នាំមក​នូវ​សម្រស់​ពិសេស​ ភាព​សម្របនៃ​​​ប្រវត្តិសាស្រ្ត​វប្បធម៌​ ​ជាមួយ​នឹង​​ធម្មជាតិ​​តំបន់​ដី​ក្រុង​បុរាណ​។ នៅទី​នេះ បាន​ប្រៀប​ដូច​ជា​មហាកំពែង​​របស់​វៀតណាម​ ដោយ​មាន​​កាំ​ជណ្តើរ​ថ្ម​បុ​រាណចំនួន​​៤៨៦​កាំ​ទោង​ទៅ​ដោយ​ស្លែ​ ​នឹង​នាំ​លោក​អ្នក​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​គុហា​​មួ​រ (Mua)។​



 អេកូ​ទេសចរណ៍​គុហា​​មួរ (Mua) ចំណុះ​ភូមិសាស្រ្ត​ខេដូវ​ហា​  (Khe Dau Ha)
ឃុំ​និញ​ស្វឹន​ (Ninh Xuan) ហ្វ័រ​ឡឺ ​(Hoa Lu) (និញ​ប៊ិញ​ - Ninh Binh)​។



 ផ្លូវ​ឡើង​កំពូល​ភ្នំ​គុហា​​មួរ (Mua)​ ជាមួយ​នឹង​កាំ​ជណ្តើ​ររាប់​រយ ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​
មានអារម្មណ៍​ដូច​កំពុង​ដើរ​កម្សាន្ត​លើ​នៅ​ “​មហាកំពែង​”។



សំបុត្រ​ចូល​ទស្សនា​គុហា​មួរ​ (Mua) ដោយ​​មាន​តម្លៃ​១០០ពាន់ដុង​ (ប្រហែល​៤ដូល្លាអាមេរិក​) ។


 គុហា​​មួរ​ (Mua) ស្ថិត​នៅ​​ប្រជុំ​រមណីយដ្ឋាន​ត្រាន​អាន​ (Trang An) បាន​អង្គការ​ UNESCO
ទទួល​ស្គាល់​ជា​កេរ​ដំណែល​​ពិភពលោក​ឆ្នាំ​២០១៤។​



 ភ្នំ​មួរ​ (Mua) ជាទីកន្លែង​ឧត្តមភាព​សម្រាប់​គយ​គន់​ទេសភាព​តំបន់​ព្រៃភ្នំ​ តាម​កុក​ (Tam Coc)
និង​ត្រាន​អាន (Trang An)​។​



 
រាល់​កាំ​ជណ្តើរ​នៅ​លើ​ផ្លូវ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​មួរ (Mua) ​នាំ​មកជូន​ភ្ញៀវទេសចរ​​នូវស្ថានីយ៍គយគន់សំឡឹង​
មើល​​ទេសភាព​​​ដ៏​អស្ចារ្យ​ នៃតំបន់​កេរ​ដំណែល​ពិភពលោក​​ត្រាន​អាន​ (Trang An)។​



 
ឡើង​កំពូល​ភ្នំ​​មួរ​ (Mua) ភ្ញៀវទេសចរ​នឹង​ភ្ញាក់​ផ្អើលពេល​​នៅ​ចំពោះមុខ គឺ​​ទេសភាព​ដ៏ស្រស់​អស្ចារ្យ​​
នៃ​តំបន់​កេរដំណែល​ត្រាន​អាន​ (Trang An) និង​តាម​កុក​ (Tam Coc)។​



 ភ្ញៀវទេសចរ​ឥណ្ឌា ​ចូល​ចិត្ត​ថត​រូបនៅ​​លើ​កំពូលមួរ (Mua)​។​


 មិត្ត​​ភក្តិ​មកពី​ទីក្រុង​ហូជីមិញ​ ចូល​ចិត្ត​ថតរូប​អនុស្សាវរីយ៍​នៅ​លើ​កំពូល​ភ្នំមួរ ​(Mua)។​


 “​ខ្ញុំ​ចង់​រក្សា​កាលៈ​ទេសៈ​ដ៏អស្ចារ្យ​នេះ ដើម្បី​បង្អូត​មិត្ត​​ភក្តិនៅ​ឯស្រុក​”
ភ្ញៀវទេសចរ​អ៊ីស្រាអែល Harmin ​​រំលែកអារម្មណ៍​​។​



 ភ្ញៀវទេសចរ​បរទេស​​កុះករ​ រង់ចាំ​​កាលៈ​ទេសៈ​ថ្ងៃ​អស្តង្គ​​ត ​នៅលើ​កំពូល​ភ្នំ​មួរ​ (Mua)។​


 
ធ្វើដំណើរ​មកដល់​​ភ្នំ​មួរ​​ (Mua) ក្រេប​យក​កាលៈ​ទេសៈ​ “​រស់​និម្មិត​”
កំពុង​ជា​ម៉ូដែលពេញ​និយម​នៃ​​យុវវ័យ​វៀតណាម​
។​


 គុហា​​មួរ (Mua) ​រណ្តំ​អារម្មណ៍​​ភ្ញៀវទេសចរ​ ពេញអញ្ជើញ​មក​ដល់​ទី​នេះ​។​

 

នៅ​ពី​លើ​កំពូល​ភ្នំ​​​មួ​រ (Mua) មិត្តអាច​គយ​គន់មើល​​តំបន់​តាម​កុក (Tam Coc) ជាមួយ​នឹង​សម្រស់​ស្រស់​ស្អាត បម្លាស់​ប្ត្តូរ​​តាម​រដូវ​កាលនីមួយ​ៗ​​​ក្នុង​ឆ្នាំ បាន​ភ្ញៀវទេសចរបរទេស​ លើក​សរសើរ​​ថា​ស្អាត​មិន​ចាញ់​ស្ថានីយ៍​គយ​គន់​​ខ្ពស់​​​ផ្សេងៗ​​នៅវៀតណាម​ ដូចជា​ខ្នង​ភ្នំ​ម៉ា​ប៊ី​ឡែង​ (Ma Pi Leng) (ហាយ៉ាង - Ha Giang​) លិម​ម៉ុង​ (Lim Mong) (អៀន​បាយ - Yen Bai​) ឬ​ម៉ាយ​ចូវ​ (Mai Chau) (ហ័រ​ប៊ិញ​ - Hoa Binh)​។​

មនុស្ស​គ្រប់​រូប​វាយ​តម្លៃ​កំពូល​ភ្នំ​មួរ ​(Mua) ជា​ទីកន្លែង​រស់​និម្មិត​ស្អាតបំផុត​​ខេត្ត​និញ​ប៊ិញ (Ninh Binh)។ ប្រហែល​ជា​​នៅទី​នេះ ទាក់​ទាញ​ភ្ញៀវទេសចរ​បរទេស​ សន្លឹក​រូប​ថត​មិន​អាច​ស្អាតជាងនេះ​ទៀត​ ក៏បាន​​ភ្ញៀវទេសចរ​បរទេស​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ វេទិកា​ទេសចរណ៍​អន្តរជាតិ​។​

ភ្ញៀវទេសចរចូល​ចិត្ត​ផ្សង​ព្រេង​ ធ្វើ​ដំណើរ​តាម​ខ្នង​ភ្នំ​បន្ត​​តោង​ឡើង​ពើង​ភ្នំ​ចេញទៅ​ខាងក្រៅ ដើម្បី​សំឡឹង​មើល​​ទន្លេ​ង៉ោដុង (Ngo Dong) ​ដ៏ស្រស់​ស្អាត​។ ពេល​ព្រះអាទិត្យ​អស្តង្គត​ ទូទាំង​តំបន់​ភ្នំ​ហ្វ័រ​ឡឺ​ (Hoa Lu) ដណ្តប់​ទៅ​​ដោយ​ពណ៌​លឿង​។ ទេសភាព​​ថ្ងៃរសៀល​អស្តង្គត​​​នៅទីនេះ​ ពិតជា​ស្រស់បំព្រង ​ គាប់​ចិត្ត​អ្នកទេសចរ​មក​ទស្សនា​។​

មិនត្រឹន​តែ​ទាក់ទាញ​ដោយ​ទេសភាព​ធម្មជាតិ​​អស្ចារ្យ​ ដែល​គុហា​មួរ (Mua) នៅ​ទាំង​មាន​តម្លៃ​វប្បធម៌​អរូបី​ ដោយ​​មាន​រូប​សំណាក​ព្រះម៉ែ​គង់​ស៊ី​អីន​ រួម​ជាមួយ​នឹង​រូប​នាគរចនា​​​លោក​ខាង​កើត​ ​នៅ​លើ​កំពូល​ភ្នំ​។​

ភ្ញៀវ​ទេសចរ​ជនជាតិ​រុស្ស៊ី​ឈ្មោះ Roman Ivanov ឲ្យ​ដឹងថា​ ឱកាស​ចុង​សប្តាហ៍​ទំនេរ ​បង​អញ្ជើញ​មក​លេង​ទីនេះ ឡើង​ភ្នំ​ហាត់​ប្រាណ​ផង​ គយគន់ទេសភាព​ស្រស់ស្អាត​ផង​ កម្រ​​ទី​ណាមានដូច​ទីនេះ​​។ បង​ Roman ផ្តល់​យោបល់​គួរ​​ត្រឡប់​មក​គុហាមួរ (Hang Mua) ​​​នៅ​អំឡុង​ពាក់កណ្តាល​ខែ​មិថុនា ​ឆ្នាំ​ក្រោ​យ​ ដើម្បី​គយគន់​ទេសភាព​រដូវ​កាល​​មាស​ នៅ​លើ​វាល​ស្រែ​ស្រូវ​ល្វឹង​ល្វើយ​នៃ​តំបន់​ក្រុង​បុរាណ​ហ្វ័រ​ឡឺ (Hoa lu)៕


 

អត្ថបទនិង​រូបថត៖ ត្រឹន​ហៀវ​


អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top